លោក អេង ឆៃអ៊ាង៖ បើ​រដ្ឋសភាបដិសេធថា កា​ម៉េ​រ៉ា​សុវត្ថិ​ភាពមិន​ដំណើរការ គឺ​បិទបាំង​ការពិត

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង បាន​បញ្ជាក់ថា ​កា​ម៉េ​រ៉ា​សុវត្ថិភាព​របស់​រដ្ឋសភា នឹង​ជួយ​ដល់​គណៈកម្មការ​ស្រាវជ្រាវ ស៊ើបអង្កេត របស់​ក្រសួងមហាផ្ទៃ ដើម្បី​វែកមុខ​ជនដៃដល់ ដែល​បាន​ប្រើ​អំពើហិង្សា​វាយ​ទៅលើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង។

លោក អេង ឆៃអ៊ាង បន្ថែមថា អំពើហិង្សា​មកលើ​តំណាងរាស្ត្រ​គណបក្ស​ខ្លួន កាលពី​ថ្ងៃទី ២៦ ខែតុលា គឺមាន​សកម្មភាព​នៅក្រោម​កា​ម៉េ​រ៉ា​សុវត្ថិភាព​របស់​រដ្ឋសភា ។ លោក បាន​អះអាង​ទៀតថា នៅពេល​កើតហេតុ​នោះ គឺ​កា​ម៉េ​រ៉ា​សុវត្ថិភាព របស់​រដ្ឋសភា មានដំណើរ​ការធម្មតា​ដែល​អាច​ផ្ដិត​យក​រូបភាព នូវ​សកម្មភាព​ជនដៃដល់​ទាំងនោះ​បាន។ ប៉ុន្ដែ​បើ​រដ្ឋសភា​បដិសេធ មិន​សហការ​ជាមួយ​គណៈកម្មការ​ស្រាវជ្រាវ ស៊ើបអង្កេត របស់​ក្រសួងមហាផ្ទៃ​វិញ​នោះ គឺជាការបិទបាំងការពិត ដែល​មិន​អាច​​វែកមុខ​ជនដៃដល់​បានឡើយ ។

មន្ត្រី​គណបក្សប្រឆាំង​រូបនេះ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា៖« ដូច្នេះ ហេតុការណ៍​ទាំងអស់​នាពេលនោះ កា​ម៉េ​រ៉ា​សុវត្ថិភាព​នឹង​ផ្តិត​រូបភាព​បាន​ទាំងអស់ ។ ផ្ទុយទៅវិញ បើ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បដិសេធថា កា​ម៉េ​រ៉ា​សុវត្ថិ​ភាពមិន​ដំណើរការ នោះ​គឺជា​ការចូលរួម​បិទបាំង​ការពិត ព្រោះ​នៅវេលា​ម៉ោង ប្រមាណ ១១: ៥០ នាទី ព្រឹក​ថ្ងៃកើតហេតុ​នោះ ខ្ញុំ បាន​ចូលមក​ការិយាល័យ​ធ្វើការ​របស់ ខ្ញុំ ៗ បានឃើញ​កា​ម៉េ​រ៉ា​សុវត្ថិភាព មានដំណើរ​ការធម្មតា »។

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​