លោក ហ៊ុយ សាន់ អតីតតារាសម្តែងភាពយន្ត និងជាចាងហ្វាងផលិតកម្មជើងចាស់ទទួលមរណភាពក្នុងជន្មាយុ៧៧ឆ្នាំ

រាជធានីភ្នំពេញ ៖ បើតាមការបញ្ជាក់នៅក្នុងគណនេយ្យហ្វេសប៊ុក របស់លោក ដេវីដ ចាន់ណាយវ៉ា ដែលជាកូនប្រុសរបស់លោក ហ៊ុយ សាន់ បានឲ្យដឹងថា ឪពុករបស់លោកឈ្មោះ ហ៊ុយ សាន់អតីតតារាសម្តែងនិងជាចាងហ្វាងផលិតកម្មតាំងពីសង្គមបានទទួលមរណភាព ហើយកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃច័ន្ទទី២៦តុលា២០១៥ក្នុងជន្មាយុ ៧៧ឆ្នាំដោយជរាពាធនៅឯទឹកដីសហរដ្ឋអាមេរិកពិធីបញ្ចុះសពឪពុករបស់លោក ប្រារព្ធធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី២៩តុលា២០១៥វេលាម៉ោង៩ព្រឹកនៅDOLAN  FUNERAL HOME ,INសហរដ្ឋអាមេរិក ។

អ្នកដែលធ្លាប់ស្គាល់ការសម្តែងរបស់លោកបានចូលរួមការសោកស្តាយជាពន់ ពេក នៅពេលដែលបានបាត់បងវីរៈសិល្បករជើងចាស់រូបនេះ។

លោកចាន់ណាវ៉ា បានឲ្យដឹងថាលោក ហ៊ុយ សាន់ កើតនៅថ្ងៃទី១១ធ្នូ១៩៣៨។ កាលពីជំនាន់សង្គមរាស្ត្រនិយម មកដល់សម័យយើងសព្វថ្ងៃនេះ ឪពុករបស់ លោកជាគ្រូក្បាច់គុនដំបង ខ្មែរបុរាណជាកីឡាករជើងឯក ទទួលពាន រង្វាន់ អូឡាំពិច  ជាតារាភាពយន្ត និងជាអ្នកផលិតខ្សែភាពយន្ដផងដែរ៕

លោក ហ៊ុយ សាន់ អតីតតារាសម្តែងភាពយន្ត និងជាចាងហ្វាងផលិតកម្មជើងចាស់ទទួលមរណភាពក្នុងជន្មាយុ៧៧ឆ្នាំ លោក ហ៊ុយ សាន់ អតីតតារាសម្តែងភាពយន្ត និងជាចាងហ្វាងផលិតកម្មជើងចាស់ទទួលមរណភាពក្នុងជន្មាយុ៧៧ឆ្នាំ