អាជីវករ​ដូរ​លុយ​​បង្ហើប​តិចនិក​មើល​​​ក្រដាស​​​១០០​ដុល្លារ​​ក្លែង​ក្លាយ

អាជីវករ​ដូរ​លុយ​​បង្ហើប​តិចនិក​មើល​​​ក្រដាស​​​១០០​ដុល្លារ​​ក្លែង​ក្លាយ

ចរាចរណ៍​​​​ដុល្លារ​​ក្លែង​ក្លាយ​​​ កំពុង​មាន​​ការ​កើន​​​ឡើង​​​​នៅ​​ទីផ្សារ​​កម្ពុជា​ ក្នុង​នោះ​​​​​ក្រដាស​​ ១០០​ ដុល្លារ​ ​ត្រូវ​បាន​កត់​សំគាល់​មាន​​ច្រើន​​​ជាង​​ប្រភេទ​ក្រដាស​ប្រាក់​ដទៃ។​​ អាជីវករ​​ប្តូរ​លុយ​​​នៅ​តាម​ផ្សារ​​មួយ​រូប​បាន​ចែក​រំលែក​​ បទ​ពិសោធន៍​ពិសេសមួយ​ ​ដើម្បី​កត់​​ចំណាំ​​ក្រដាស​​ប្រាក់​​ដុល្លារ​​​ពិត​​​ប្រាកដ។​

 

អាជីវករ​រូប​នោះ​ឲ្យ​ដឹង​ថា​ យើង​អាច​​​​សង្កេត​​ត្រង់​​ឆ្នូត​​ពណ៌​ខៀវ​​ ពាក់​កណ្តាល​ក្រដាស​ប្រាក់​មាន​ប្រហោង​តូច​​ ដែល​​យើង​អាច​ស៊ក​​​ម្ជុល​ ឬ​​ឈើ​តូច​ឆ្មារចូល​ទៅ​​បាន​។​ លក្ខណៈ​ពិសេស​​នេះ​ គឺ​សម្រាប់​តែ​​ក្រដាស​ ១០០​ដុល្លារ​ ចេញ​ថ្មី​ស៊េរី​​ឆ្នាំ​២០០៩ ប៉ុណ្ណោះ​។

 

សារព័ត៌មាន​​អន្តរ​ជាតិកន្លង​មក​​​​បាន​​ចុះ​ផ្សាយ​រួច​ហើយ​ នូវ​ចំណុច​សំខាន់​មួយ​ចំនួន​របស់​ក្រដាស់​ប្រាក់​ ១០០​ ដុល្លារ​ថ្មី ​​​​​​​មក​បង្ហាញ​​គឺ​មាន​​ ​បន្ទះ​បូ​ 3D​ ពណ៌ខៀវ​​តូច​មួយ​ខ្សែ​កាត់​ពី​លើ​ក្រដាស​ប្រាក់ ​និង​រូបភាព​បង្កប់​នៃ​ជួង​​សេរីភាព​​ពណ៌​ទឹកក្រូច​មួយ​នៅ​លើ​នោះ ​។

 

​ឆ្នូត​ពណ៌​ខៀវ​ធំ​មួយ​កាត់​ទទឹងចំ​ពាក់​កណ្ដាល នៅ​លើ​នោះ​មាន​រូប 100 ​បើ​យើង​ផ្អៀង​លុយ​បន្ដិច​។ ​ពណ៌​​នៅ​លើ​លេខ 100 (ផ្នែក​ខាង​ក្រោម​ស្តាំ) ​និង​រូប​ជួង​ផ្លាស់ប្ដូរ​ពី​ពណ៌​ទឹកមាស​ទៅ​ពណ៌​ស្វាយ​ភ្លឺ​ ឬ​បញ្ច្រាស​មក​វិញ ពេល​ផ្អៀង​ក្រដាស​​ប្រាក់​។​

 

អាជីវករ​ដូរ​លុយ​​បង្ហើប​តិចនិក​មើល​​​ក្រដាស​​​១០០​ដុល្លារ​​ក្លែង​ក្លាយ

 

អត្ថបទ៖មៃ សុខលីម