លោកស្រី សេង វណ្ណសាយ ដឹកនាំក្រុមការងារ ចុះជួយបូមទឹក បញ្ចូល អាងស្តុបទឹក ជូបប្រជាកសិករ នៅស្រុកស្ទោង ខេត្តកំពង់ធំ

កំពង់ធំ់ៈ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោកអ៊ុត សំអន អភិបាល នៃគណ:អភិបាល ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ការងារអន្តរាគមន៍ចុះជួយបូមទឹកបញ្ចូលព្រែក និងអាងស្តុបទឹក ជូនប្រជាកសិករ ចំនួន៣ឃុំ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ។

លោកយូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ បានឲ្យដឹងថា គិតមកទល់ពេលនេះ ពាក់ព័ន្ធការងារ អន្តរាគមន៍បូមទឹកដាក់អាងមន្ទីរ បានបញ្ជូនម៉ាស៊ីនធុន៦៥សេះ ចំនួន០៣គ្រឿង ទុកឲ្យប្រជាពលរដ្ឋ សហគមន៍១២ភូមិក្នុង ឃុំសំព្រោជ ដែលមានផ្ទៃដីស្រោចស្រព ១០០៩ហិចតា។

លោកស្រី រដ្ឋលេខាធិការ បានមានប្រសាសន៍ថា ឆ្នាំនេះទឹកទន្លេមេគង្គតូច មានកម្រិតទាប មិនអាចរុញច្រាន ទឹកទន្លេសាបឲ្យ មកសោចស្រពដី សម្រាប់បង្កបង្កើនផលបានឡើយ កត្តានេះហើយដែលជះឥទ្ធិពល ដល់ការងារបង្កបង្កើនផល ស្រែប្រាំងរបស់ប្រជាពលរដ្ឋ ដែលនេះជាការប្រឈម នូវបញ្ហាខ្វះទឹកបញ្ចូលស្រែ របស់ប្រជាកសិករ នៅពេលខាងមុខ។

លោកស្រី រដ្ឋលេខាធិការបានបន្តថា ក្រសួងធនធានទឹក និងឧតុនិយម ក៌បានធ្វើការណែនាំ ដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវចុះតាមដានអោយជាប់ជាប្រចាំ ដើម្បីធានាតាមបណ្តាព្រែក និងអាងស្តុបទឹក មានទឹកគ្រប់គ្រាន់សំរាប់ប្រជាកសិករ ធ្វើការស្រោចស្រពទឹកបង្កបង្កើនផលស្រូវប្រាំង នាពេលខាងមុខនេះ ។

លោកស្រី ហូ វីន ប្រធានសហគមន៍១២គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋ១០០៩គ្រួសារ បានថ្លែងអំណអរគុណ យ៉ាងជ្រៀលជ្រៅ ដល់អាជ្ញាធរស្រុកខេត្តមន្ទីរថ្នាក់ដឹកនាំ ក្រសួងធនធានទឹកនិងឧតុនិយមនិងសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងយកចិត្តទុកដាក់ជួយ ប្រជាពលរដ្ឋដែលជួបការរងគ្រោះដោយធម្មជាតិផ្សេងៗ៕