Google សាក​ល្បង​​គម្រោង​បាល់​ឡុង​ហោះ​ចែក​ចាយ​អ៊ីនធឺណិត​ លើមួយ​​ផ្នែក​នៃ​ពិភព​លោក​​នៅ​ឆ្នាំ​ក្រោយ


Google សាក​ល្បង​​គម្រោង​បាល់​ឡុង​ហោះ​ចែក​ចាយ​អ៊ីនធឺណិត​ លើមួយ​​ផ្នែក​នៃ​ពិភព​លោក​​នៅ​ឆ្នាំ​ក្រោយ

ក្រុម​ហ៊ុន​​ Google រំពឹង​ទុក​ថា​​គម្រោង​​ផ្ដល់​អ៊ីនធឺណិត​តាម​រយៈ​​​បាល់ឡុង​ហោះ​​​លើ​អាកាស​​នឹង​​​​​​ដំណើរ​​ការ​បាន​​មួយ​​ផ្នែក​នៃ​ពិភព​លោក​​នៅ​ឆ្នាំ​ក្រោយ។

 

Google សាក​ល្បង​​គម្រោង​បាល់​ឡុង​ហោះ​ចែក​ចាយ​អ៊ីនធឺណិត​ លើមួយ​​ផ្នែក​នៃ​ពិភព​លោក​​នៅ​ឆ្នាំ​ក្រោយ
 
អនុប្រធាន​គម្រោង​របស់​ក្រុម​ហ៊ុន​ Google​​​ លោក Mike Cassidy បាន​ប្រាប់​ BBC ​ថា គម្រោង​ឈ្មោះ​ថា​ Project Loon ខាង​លើ​​នឹង​បញ្ចេញ​​​​​​​សាក​ល្បង​​ជា​មួយ​បណ្ដាញ​​​នៃ​សេវា​ទូរសព្ទ​​​របស់​​ប្រទេស​ឥណ្ឌូណេស៊ី​​ចំនួន​ ៣ នៅ​​ឆ្នាំ​២០១៦ ចំណែក​ឯ​ប្រទេស​ស្រីលង្កា​ក៏​បាន​​ចុះ​ហត្ថលេខា​ព្រមព្រៀង​នឹង​គម្រោង​នោះ​ដែរ។

 

Project Loon នឹង​ដំណើរ​ការ​​ដោយ​បាល់ឡុង​ហោះ​ប្រើ​ឧស្ម័ន​អេល៉្យូម​​​​​​ដោយ​មាន​ភ្ជាប់​ប្រព័ន្ធ​គ្រប់​គ្រង​ទិស​ដៅ​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​​ដែល​អាច​​ចែក​ចែក​ចាយ​អ៊ីនធឺណិត​ចំ​ទិស​ដៅ។ វា​អាច​បំពេញ​ការងារ​បាន​រយៈ​ពេល​១៨៧​ថ្ងៃ ជា​មួយ​ល្បឿន​អ៊ីនធឺណិត ១០​ Megabits ក្នុង​មួយ​វិនាទី​ដោយ​​​បញ្ជូន​ទៅ​កាន់​អង់តែន។

 

Google សាក​ល្បង​​គម្រោង​បាល់​ឡុង​ហោះ​ចែក​ចាយ​អ៊ីនធឺណិត​ លើមួយ​​ផ្នែក​នៃ​ពិភព​លោក​​នៅ​ឆ្នាំ​ក្រោយ
 

​អនុប្រធាន​គម្រោង​របស់​ Google ដដែល​​នោះ​បាន​ឲ្យ​ថា​​គម្រោង​ខាង​លើ​គឺ​ងាយ​ស្រួល​ជាង​​ដោយ​ប្រើ​ការ​មនុស្ស​តែ​ពីរ​ឬ​បី​នាក់​ដើម្បី​ដំណើរ​ហើយ​វា​មាន​តម្លៃ​ថោក​ជាង​ការ​ចែក​ចាយ​អ៊ីនធឺណិត​តាម​ខ្សែ​​ Fiber អុបទិក​និង​ងាយ​ស្រួល​ថែរក្សា។ ​

 

កន្លង​មក​ក្រុមហ៊ុន Google ​ក៏​បាន​សាកល្បង​គម្រោង​ខាង​លើ​​ក្នុង​ប្រទេស​ នូវែលសេឡង់​ កាល​ពី​ឆ្នាំ​២០១៣ ហើយ​ពេល​នេះ​និង​ថ្ងៃ​អនាគត​​ក្រុមហ៊ុន​​កំពុង​អភិវឌ្ឍ​​គម្រោង​ចែក​ចាយ​​អ៊ីនធឺណិត​នេះ​​​ទៅ​កាន់​តំបន់​នានា​ក្នុង​ពិភព​លោក​ដែល​ពុំ​មាន​សេវា​អ៊ីនធឺណិត​​ប្រើ​ប្រាស់៕

 

Google សាក​ល្បង​​គម្រោង​បាល់​ឡុង​ហោះ​ចែក​ចាយ​អ៊ីនធឺណិត​ លើមួយ​​ផ្នែក​នៃ​ពិភព​លោក​​នៅ​ឆ្នាំ​ក្រោយ
 

 

Google សាក​ល្បង​​គម្រោង​បាល់​ឡុង​ហោះ​ចែក​ចាយ​អ៊ីនធឺណិត​ លើមួយ​​ផ្នែក​នៃ​ពិភព​លោក​​នៅ​ឆ្នាំ​ក្រោយ
 

 

ចុចអាន៖ ហ្វេសប៊ុក​ត្រៀម​​បង្ហោះ​​ Satellite​ ត្រឹម​ឆ្នាំ​២០១៦​ ដើម្បី​ផ្ដល់​អ៊ីនធឺណិត​ដល់​តំបន់​ដាច់​ស្រយាល

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC ​ ​​
​​​​​