ព្រឹកនេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ប្រជុំ​សភា

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៥ នា​ព្រឹក​ថ្ងៃ​ទី​៣០ តុលា ២០១៥ នេះ។

បើ​តាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា សម័យប្រជុំ​រដ្ឋសភា​ដែល​តាម​គម្រោង​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​សម្តេច​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា នឹង​ធ្វើការ​ពិភាក្សា​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ និង​ពិភាក្សា​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ប្រការ​៣​ថ្មី ប្រការ​៧​ថ្មី ប្រការ​៨ ប្រការ​១០​ថ្មី (​ពីរ​) ប្រការ​១៤​ថ្មី ប្រការ​១៨ ប្រការ​២០ ប្រការ​២១ ប្រការ​២២​ថ្មី ប្រការ​៣១​ថ្មី (​ពីរ​) ប្រការ​៣៣​ថ្មី ប្រការ​៣៤ ប្រការ​៣៦​ថ្មី ប្រការ​៣៨​ថ្មី ប្រការ​៤០​ថ្មី និង​ប្រការ​៤៧​ថ្មី (​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា ៕