​ការជួយ​ខ្លួនឯង​ច្រើន​អាច​មាន​ផលវិបាក​អ្វី​ដែរ​ទេ​?

​ការជួយ​ខ្លួនឯង​ច្រើន​អាច​មាន​ផលវិបាក​អ្វី​ដែរ​ទេ​?

​ការជួយ​ខ្លួនឯង (​ការសម្រេច​កាម​ដោយ​ខ្លួនឯង​) មិន​អាច​ធ្វើឱ្យ​អ្នក​ខ្សោយ ខ្វាក់ភ្នែក ដុះ​រោម​ខុស​កន្លែង ជ្រុះ​សក់ ស្គម លិង្គ​ខ្សោយ​ជាង​មុន ឬ​មិន​អាច​ផលិត​ទឹកកាម ឬ​មេ​ជីវិត​ឈ្មោល​បាន​នោះទេ​។

​សកម្មភាព​បែប​នេះ​គ្រាន់តែ​ជា​ការភ្ញោ​ចខាង​ផ្លូវភេទ និង​មិន​អាច​ផ្តល់​ជា​បញ្ហា​អ្វី​ដល់​បុគ្គល​នោះ ឡើយ​។ រាល់​ជំនឿ​មិន​ត្រឹមត្រូវ​ទាំងអស់​ទាក់ទង​នឹង​ការសម្រេច​កាម​ដោយ​ខ្លួនឯង​កើតឡើង​ដោយសារតែ​ការវិភាគ​របស់​សង្គម​យល់ថា ការធ្វើ​បែប​នេះ​គឺជា​រឿង​អាក្រក់​មើល​ប៉ុណ្ណោះ​។ ប៉ុន្តែ​សម្រាប់​សម័យ​ទំនើប​វិញ ការសម្រេច​កាម​ដោយ​ខ្លួនឯង​ក៏​ត្រូវបាន​អ្នកជំនាញ​ខាង​ប្រទេស​ឥណ្ឌា​បញ្ជាក់​អំពី​វិធីសាស្ត្រ​មួយចំនួន​សម្រាប់​ប្រើប្រាស់​លើ​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​ផងដែរ​។

​ការសម្រេច​កាម​ដោយ​ខ្លួនឯង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ច្រើនណាស់​។ វា​គឺជា​រឿង​ដ៏​សាមញ្ញ​បំផុត និង​មិន​មាន​ផលវិបាក​អ្វី​ទាំងអស់​ដល់​លក្ខណៈ​ផ្លូវភេទ​របស់​អ្នក​។ វា​ក៏​ជួយ​ផ្តល់​នូវ​មោទនៈភាព​ចំពោះ​រាងកាយ​កាន់តែ​ល្អ​ជាង​មុន ជួយ​ឱ្យ​ស្បែក​គ្រប​ក្បាល​លិង្គរ​លាស់​បានល្អ និង​បង្កា​រការ​ឆាប់​ចេញ​ទឹកកាម​ពេក​ផងដែរ​។ មាន​ដៃគូ​ច្រើនណាស់​ដែល​ពេញនិយម​នឹង​ការសម្រេច​កាម​ឱ្យ​គ្នា​ទៅវិញទៅមក មុន​ពេល​ពួកគេ​ឈាន​ដល់​ការ​រួមភេទ​ជាមួយគ្នា​។ សម្រាប់​ស្ត្រី​វិញ ការសម្រេច​កាម​ដោយ​ខ្លួនឯង​គឺ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​បំបាត់​ភាព​តាន​ទឹក​ខាង​ផ្លូវភេទ​មួយ​ចំនួន ហើយ​ពួកគេ​ក៏​អាច​ដឹង​កាន់តែច្បាស់​អំពី​ទ្វារមាស​របស់​ខ្លួន​ដែរ​។ ដូច្នេះ​ចូរ​ឈប់​បារម្ភ​អំពី​ការសម្រេច​កាម​ដោយ​ខ្លួន​ទៀត​ទៅ​៕

អត្ថបទ៖ វេជ្ជ. ងួន សេរ័ត្ន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។