គំរាម​​រំលោភ​កូនស្រី​ចុង​រហូត​បាន​សម្រេច បែក​ការណ៍​ចាប់​ វាយ​ឡើង​ទ្រម រួច​ប្រគល់​ឱ្យ​សមត្ថកិច្ច

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ឪពុកចុង​ម្នាក់​បាន​បោកប្រាស់​កូនស្រី​ចុង​អាយុ​១៥​ឆ្នាំ​ យក​ទៅ​រំលោភ​នៅ​ ក្នុងផ្ទះ​សំណាក់​រហូត​ បាន​សម្រេច ហើយ​គំរាម​សម្លាប់​ម្ដាយ​ ក្មេង​ស្រី​រង​គ្រោះ​បើ​ហ៊ាន​ និយាយ​ប្រាប់​គេ ហើយ​ត្រូវ​បងប្អូន​សាច់ញាតិ​ក្មេង​ស្រី​រង​គ្រោះ​ តាម​ចាប់​បាន​ភ្លាម និង​វាយ​ទាត់​ធាក់​ ឡើង​ទ្រម​ខ្លួន ​ទើប​យក​មក​ ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​១​ បង្ក​ឲ្យ​មានការ​ភ្ញាក់ ផ្អើល​កាលពី​ វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៩ តុលា ២០១៥ ។

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​១​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឪពុកចុង​ មានឈ្មោះ ជា សុខ​ចំរើន អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ គ្មាន​លេខ ស្ថិត​ក្នុងភូមិ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។ ចំណែក​ក្មេង​ស្រី​ រង​គ្រោះ​ទើប​តែ​មាន​អាយុ​១៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​ពី​ម្ដាយមីង​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​«​កោះសន្តិភាព​»​ឲ្យ​ដឹង​ថា កាលពី​ល្ងាចថ្ងៃទី ២៩ តុលា ២០១៥ ឪពុក​ចុងបាន​ទូរស័ព្ទ​ ប្រាប់​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​មក​យក​ ម៉ូតូ​ដែល​បាន​ខ្ចី​ជិះ​ វិញ​នៅ​មុខ​វត្ត​ច្បារ​អំពៅ ខណៈ​ក្មេង​ស្រី​រង​គ្រោះ​មក​​ជួប​ ឪពុកចុង​ដែល​ មាន​គម្រោង​រួច​ជា​ស្រេច​ បាន​ប្រាប់​ថា​ម្តាយ​របស់​ នាង​ចង់​ជួប ហើយ​ក៏​ឌុ​ប​នាង​មក​ជួប​ម្តាយ ពេល​ជិះ​មក​តាម​ផ្លូវ​ជនសង្ស័យ​ក៏​បាន​ដឹក​ នាង​ចូល​ផ្ទះសំណាក់​ ដែល​មាន​យីហោ​«​ផ្កា​លាប​» ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។

ប្រភព​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ចូល​ក្នុងផ្ទះ​សំណាក់​ ជន​សង្ស័យ​ប្រាប់ថា ម្តាយ​របស់​នាង​នៅ​ ខាងលើ​​ឡើង​មក ពេល​ឡើង​ បាន​ពាក់កណ្ដាល​ កាំជណ្ដើរ​ជនសង្ស័យ​ ក៏​បាន​ខ្ទប់មាត់​នាង​ ហើយ​ចាប់​អូស​ ចូល​បន្ទប់​តែ​ម្តង ពេល​នោះ​នារី​រង​គ្រោះ​ បាន​សំពះ​អង្វរ​សុំ​កុំ​ ឲ្យ​ធ្វើបាប​នាង តែ​ជនសង្ស័យ​នៅ​ តែ​ព្យាយាម​លួងលោម និង​កាន់​កាំបិត​គំរាម​នាង​រំលោភ​ រហូត​បាន​សម្រេច ។ ក្រោយ​ពេល​រំលោភ​បាន​ សម្រេច​ហើយ នារី​រង​គ្រោះ​ក៏​ បាន​អង្វរ​សុំ​ត្រឡប់​មក​ផ្ទះ​វិញ ក្រោម​ការ​គំរាម កំហែង​ថា បើ​នាង​ហ៊ាន​និយាយ​ប្រាប់​គេ នឹង​សម្លាប់​ម្តាយ​ នាង​ចោល​មិន​ខាន ។

ម្តាយមីង​ក្មេង​ស្រី​រង​គ្រោះ​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ជិះ​ម៉ូតូ​ចេញពីផ្ទះ​សំណាក់​បាន​បន្តិច ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​លោត​ចុះ​ ពី​ម៉ូតូ​រត់ ហើយ​ស្រែក​ ឲ្យ​គេ​ជួយ ពេល​នោះ​ជនសង្ស័យ​ ភ័យ​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​តែ​ម្តង ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​ ពឹង​ប្រជាពលរដ្ឋ​នៅ​ ម្តុំ​នោះ​ឲ្យ​ជូន​នាង​មក​ផ្ទះ​វិញ ហើយ​បាន​រៀបរាប់​ ហេតុការណ៍​ ឪពុកចុង​ចាប់រំលោភ​ប្រាប់​ទាំងអស់ ។

បន្ទាប់​ពី​ស្តាប់​ការ​រៀបរាប់​របស់​ក្មេង​​ស្រី​រង​គ្រោះ​ហើយ បងប្អូន​សាច់ញាតិ​ខឹង​យ៉ាង​ខ្លាំង​ បាន​ប្រមូលបងប្អូន​​មាន​ប្រុស មាន​ស្រី​ ជា​ច្រើន​នាក់​តាម​រក​ ជនសង្ស័យ​ទាំង​យប់ ព្រមទាំង​ទូរស័ព្ទ​សួរ​ គេ​សួរ​ឯង​រហូត​ដឹង​ថា ជនសង្ស័យ​កំពុង​លេង​ហ្គេ​ម​ បាញ់​ត្រី​នៅ​ម្តុំ​បឹង​ ត្របែក​ផ្លា​ហ្សា ក៏​នាំ​គ្នា​ទៅ​ឃើញ ហើយ​ដេញចាប់​ បាន​ភ្លាម​ៗ ហើយ​​ដោយ​សារ​​ខឹង​ខ្លាំង​ពេក ក៏​នាំ​គ្នា​វាយ​ទាត់​ ធាក់​ជនសង្ស័យ​រហូត​បែក ក្បាល​ហូរ​ឈាម​កក្លាក់ រួច​ក៏​ចាប់​បញ្ជូន​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ទួល​ទំពូង​ទី​១ ដើម្បី​ប្រគល់​ជូន​ សមត្ថកិច្ច​កាត់ទោស​តាម​ច្បាប់ ៕
គំរាម​​រំលោភ​កូនស្រី​ចុង​រហូត​បាន​សម្រេច បែក​ការណ៍​ចាប់​ វាយ​ឡើង​ទ្រម រួច​ប្រគល់​ឱ្យ​សមត្ថកិច្ច

គំរាម​​រំលោភ​កូនស្រី​ចុង​រហូត​បាន​សម្រេច បែក​ការណ៍​ចាប់​ វាយ​ឡើង​ទ្រម រួច​ប្រគល់​ឱ្យ​សមត្ថកិច្ច
គំរាម​​រំលោភ​កូនស្រី​ចុង​រហូត​បាន​សម្រេច បែក​ការណ៍​ចាប់​ វាយ​ឡើង​ទ្រម រួច​ប្រគល់​ឱ្យ​សមត្ថកិច្ច
គំរាម​​រំលោភ​កូនស្រី​ចុង​រហូត​បាន​សម្រេច បែក​ការណ៍​ចាប់​ វាយ​ឡើង​ទ្រម រួច​ប្រគល់​ឱ្យ​សមត្ថកិច្ច

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត