ក្មេងស្រីបែកថ្នាំម្នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ពីម្តាយ ប្តឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួន

ភ្នំពេញ៖ ក្មេងស្រីម្នាក់ បែកថ្នាំ បានចេញពីផ្ទះ ហើយត្រូវម្តាយ តាមរកឃើញ នៅក្នុងម៉ាតតេលា ហើយប្រាប់សមត្ថកិច្ចឃាត់ខ្លួនក្មេងស្រីបែកថ្នាំម្នាក់នេះ បញ្ជូនទៅមណ្ឌលកែប្រែ បន្ទាប់ពីម្តាយទៅធានាខ្លួន ចេញពីមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនជាង៤ខែ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥នេះ ស្ថិតនៅក្នុងម៉ាតតេលា ក្បែររង្វង់មូលជ្រោយចង្វាថ្មី ស្ថិតនៅក្នុងភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ជ្រោយចង្វាបានឲ្យដឹងថា ក្មេងស្រីញៀនថ្នាំនោះមានឈ្មោះ សួន ស្រីស្រស់ អាយុ១៨ឆ្នាំម្តាយ ឈ្មោះ សេក ម៉ារី អាយុ៤០ឆ្នាំ មុខរបរធ្វើការនៅផ្សារសេរីភាព ផ្នែកអនាម័យស្នាក់នៅផ្ទះជួល សង្កាត់មនោរម្យខណ្ឌ៧មករា រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិជ្រៃឃ្មុំ ឃុំកន្ទ្រួញ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

បើតាមសម្តីម្តាយក្មេងស្រីនោះ បានឲ្យដឹងថា នៅរយៈពេលកន្លងមកគាត់ បាននាំកូនស្រីរបស់គាត់ ទៅដាក់មជ្ឈមណ្ឌល់បន្សាបគ្រឿងញៀនឱកាសខ្ញុំ បានចំនួន៣លើកមកហើយ ដោយក្នុងមួយលើកៗមានរយៈពេល៣ខែ។ ហើយនៅក្នុងខែមិថុនា គាត់ទៅសួរសុខទុក្ខ (លេងកូននៅក្នុងមណ្ឌល) ខណៈដែលជួបគ្នាកូនរបស់គាត់ បានសន្យាថា បើម៉ែសុំគេឲ្យខ្ញុំចេញទៅវិញ ខ្ញុំឈប់ប្រើប្រាស់គ្រឿងញៀនទៀតហើយ ឮដូច្នោះម្តាយក៏បានទៅសុំគេ ឲ្យកូនបានវិលត្រឡប់មកវិញ។ ហើយចាប់តាំងពីគាត់ សុំកូនត្រឡប់មកវិញ កូនស្រីរបស់គាត់បានគេចមិនចូលផ្ទះរហូតមកដល់ពេលនេះ មានរយៈពេលជាង៤ខែហើយ។

ស្រាប់តែមកដល់យប់ថ្ងៃទី២៨ ខែតុលា មានគេទូរសព្ឌ័ប្រាប់ថា គេឃើញកូនស្រីរបស់គាត់ កំពុងអង្គុយនិយាយម្នាក់ឯង ដូចមនុស្សសរសៃប្រសាទ (បែកថ្នាំ )នៅក្នុងម៉ាតតេលា គល់ស្ពានជ្រោយចង្វាត្រើយខាងកើត។ លុះព្រឹកឡើង គាត់ជិះរ៉ឺម៉កម៉ូតូកង់បី មកដល់ម៉ាតតេលា ឃើញកូនស្រីគាត់ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង៕

ក្មេងស្រីបែកថ្នាំម្នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ពីម្តាយ ប្តឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួន
ក្មេងស្រីបែកថ្នាំម្នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ពីម្តាយ ប្តឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត