បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​ញត្តិ​របស់​តំណាងរាស្ត្រ ​ស្តីពី​ការ​​បោះ​ឆ្នោត​ដក​តំណែង​លោក កឹ​ម សុខា

រាជធានី​ភ្នំពេញ ៖ នា​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​៣០ តុលា ២០១៥ នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​ញត្តិ​​របស់​តំណាងរាស្ត្រ ស្តី​ពី​ការ​សុំ​ដាក់​ជូន​សម័យប្រជុំ​សភា ដើម្បី​បោះ​ឆ្នោត​ដក​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​លោក កឹ​ម សុខា ដោយ​ទៅ​តាម​ញត្តិ​របស់​លោក​បណ្ឌិត​ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​ទី​៦​រដ្ឋសភា និង​លោក​ជាម យៀ​ប ប្រធាន​គណៈកម្មការ​ទី​២​។

ក្នុង​កិច្ចប្រជុំនេះ ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ។