ចូរប្រយ័ត្ន! ការទទួលទានក្រូចថ្លុងអាចប៉ះពាល់ដល់អាយុជីវិត

នៅក្នុងកំឡុងពេលមាន​ជំងឺ និងការព្យាបាលដោយប្រើថ្នាំពេទ្យ អ្នកមិនគួរបរិភោគ ឬផឹកទឹកក្រូចថ្លុងនោះឡើយ ព្រោះវាអាចមាន​ប្រតិកម្មជាមួយនឹង​ថ្នាំបង្កឲ្យមាន​គ្រោះថ្នាក់​ខ្លាំង​បំផុត។
 
ចូរប្រយ័ត្ន! ការទទួលទានក្រូចថ្លុងអាចប៉ះពាល់ដល់អាយុជីវិត

ការទទួលទានទឹកក្រូចថ្លុងដំណោលគ្នា​ជាមួយនឹងថ្នាំពេទ្យ
លោកវេជ្ជបណ្ឌិត Gia Lam បានមានប្រសាសន៍ថា អ្នកជំងឺដែលបរិភោគទឹកក្រូចថ្លុងដំណោលគ្នា​ជាមួយនឹងថ្នាំពេទ្យ អាចបណ្តោលឲ្យ​ឈាម​ខ្សោយ, ដំណើរការ​បេះដូង​លោតញាប់, វិលមុខ, ក្អួត។ ឥទ្ធិពលនៃទឹកក្រូចថ្លុងមិនត្រឹមតែប៉ះពាល់ដល់សុខភាព​របស់អ្នកជំងឺប៉ុណ្ណោះទេ ថែមទាំង​អាចរារាំងប្រសិទ្ធិភាព​របស់ថ្នាំថែមទៀត។
ហេតុនេះហើយអ្នកគួរតែយកចិត្តទុកដាក់ក្នុងកំឡុងពេល​មាន​ជំងឺ ឬ​ការ​ព្យាបាល​ដោយថ្នាំមិនគួរបរិភោគ ឬផឹកទឹកក្រូចនោះឡើយ។
ប្រតិកម្មទឹកក្រូចថ្លុង និងថ្នាំពេទ្យ
- ថ្នាំបេះដូង ៖ ប្រសិនបើអ្នកលេបថ្នាំដំណាលគ្នា​ជាមួយនឹងការបរិភោគទឹកក្រូចថ្លុង អាចមាន​គ្រោះថ្នាក់ដល់ជីវិតសម្រាប់អ្នកដែលមាន​ជំងឺបេះដូង។
- ថ្នាំរំងាប់អារម្មណ៍, ថ្នាំងងុយគេង៖ ការលេបថ្នាំទាំងនេះ ហើយបរិភោគទឹកក្រូចថ្លុងអាចបង្កឲ្យអ្នកមាន​អារម្មណ៍វិលមុខ​កាន់តែខ្លាំង។
- ថ្នាំបន្ថយកម្រិតកូឡេស្តេរ៉ុល៖ ជៀសវាង​ការប្រើទឹកក្រូចថ្លុងជាមួយនឹង​ថ្នាំមួយប្រភេទនេះ ព្រោះវាអាចធ្វើឲ្យខូចថ្លើម, ខ្សោយសាច់ដុំ, ខ្សោយតម្រងនោមថែមទៀត។
- ថ្នាំពន្យាកំណើត៖ ទឹកក្រូចថ្លុងអាចរារាំងដល់ការស្រូបយកជាតិថ្នាំចូលទៅក្នុងរាងកាយ ហើយធ្វើឲ្យថ្នាំនេះលែងមាន​ប្រសិទ្ធិភាព៕
ដោយ៖ មង្គលការ
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ចូរប្រយ័ត្ន! ការទទួលទានក្រូចថ្លុងអាចប៉ះពាល់ដល់អាយុជីវិត