ពេល​ធ្លាក់ខ្លួន​ពិការ ប្រពន្ធ​រត់តាម​ប្រុស​ក្មេង​

Sanofi

​បទ​ចម្រៀង​«​ពិការ​ក៏មាន​បេះដូង​»​ដែល​តួអង្គ​ប្រុស​បាន​ច្រៀង​រៀបរាប់​ពី​ស្នេហា​ផិតក្បត់​របស់​ស្ត្រី​ជា​ប្រពន្ធ ។ ដោយ ឡែក​ក្នុង​ជីវិត​ពិត​វិញ ជាពិសេស​បុរស​ពិការ​ញក់​អវយវៈ​សិប្បនិម្មិត និង យក​រណប​ធ្វើជា​ឈើច្រត់​ម្នាក់នេះ​វិញ បែរជា​ប្រពន្ធ​ចុះចោល​រត់តាម​ប្រុស​ថ្មី​ទុកឱ្យ​កូន និង ប្តី​រស់នៅ​ខ្លោចផ្សា​កណ្តោចកណ្តែង​គួរឱ្យ​សង្វេគ​ជា​ពន់ពេក ។​

​បុរស​ដែល​ល្បី​ថា​ធ្លាក់ខ្លួន​ពិការ​ហើយ​ត្រូវ​ភរិយា​ចុះ ចោល​នេះ ឈ្មោះ ម៉ៃ សុភា​រ៉ា អាយុ ៤៤ ឆ្នាំ ជា​កូន​កសិករ ក្រីក្រ ឪពុក​ឈ្មោះ ម៉ៃ ម៉ើ​(​ស្លាប់​) និង ម្តាយ​ឈ្មោះ ប៉ាក ហ៊ាង ជរា​ញ​ធ សព្វថ្ងៃ​រស់នៅ​ភូមិ​ភី​រី ឃុំ​រលាំង​កែន ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ។ មិត្តភក្តិ​រួម​ជំនាន់​រៀន​ជាមួយ សុភា​រ៉ា សុទ្ធ​តែមាន​ប្រពន្ធ​កូន មាន​ជីវភាព​ធូរធារ មានមុខមាត់​ក្នុងសង្គម ។ ដោយឡែក​តែ សុភា​រ៉ា បាន​ធ្លាក់ខ្លួន​ពិការ​មួយប៉ប្រិចភ្នែក ។

បុរស​ពិការ​ដែល​ប្រពន្ធ​ចុះចោល​នេះ​បាន​រៀបរាប់​ពី​ប្រវត្តិ​ជីវិត​ពិត​ពី​អតីតកាល​ឱ្យដឹងថា «​កាល​នៅ​ជា​យុវវ័យ ខ្ញុំ​ធ្លាប់ជា​សិស្ស​ពូកែ ប្រឡង​ជាប់​កៅអី​ទៅ​រៀន​នៅ​ភ្នំពេញ បន្ទាប់មកទៀត​ក៏បាន​ជាប់​អាហារូបករណ៍​ថ្នាក់​ឧ​ត្ត​ម សិក្សា​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស​ទៀតផង ។ ក្រោយពេល​បញ្ចប់​ការសិក្សា​ត្រឡប់មក​មាតុភូមិ​វិញ បាន​ចង​សម្ពន្ធ​មេត្រីភាព​ជាមួយ​ស្ត្រី​ឈ្មោះ សាន ស្រី​ណែ​ត អាយុ​ប្អូន​លោក ៨ ឆ្នាំ ។

ការរួមរស់​ជាមួយគ្នា​ប្រកបដោយ​សុភមង្គល​អស់​រយៈពេល​ជិត ១០ ឆ្នាំ ព័ស្តុតាង​នៃ​សេចក្តីស្នេហា​ល្អូកល្អិន ឬ ផ្អែមល្ហែម​ខ្ញុំ និង ប្រពន្ធ បង្កើតបាន​កូនប្រុស​ពីរ​នាក់​កូនច្បង អាយុ ៨ ឆ្នាំ និង ប្អូន​ទើបតែ ៥ ឆ្នាំ​» ។ សុភា​រ៉ា បាន​រំឭក​ពី​កម្រង​ស្នេហា​អនុស្សាវរីយ៍​ដ៏​ផ្អែមល្ហែម​ថា​«​កម្រង​ស្នេហ៍​ភក្តី​របស់​ពួកយើង​មាន​ភាពត្រជាក់ត្រជំ ស្អិតល្មួត​ដូច​ស្រមោច និង ស្ករ បេះ​មិន​ចេញ​នោះទេ ។

ក្រោយ​ពេលដែល​ខ្ញុំ​ធ្លាក់ខ្លួន​ឈឺ​ដុនដាប​បណ្តាលមកពី​ដាច់​សរសៃឈាម​ខួរក្បាល​នាំឱ្យ​ស្លាប់​មួយ​ចំហៀង​ខ្លួន ពិការ​ប្រកប​កិច្ចការ​អ្វី​មិនបាន ជាហេតុ​ធ្វើឱ្យ​មានការ​ប៉ះ​ញល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ។ ស្របពេលនោះ​ក៏​មានការ​រង្គោះរង្គើ​ជា​បន្តបន្ទាប់ ជាពិសេស​នោះ​ក្រោយពេល​ព្យាបាល​ជំងឺ​អស់​រនាប​រនូត​មក​នោះ​ជីវភាព​រស់នៅ​ធ្លាក់​ដុនដាប​យ៉ាងខ្លាំង ។

ស្រី​ណែ​ត ជា​ប្រពន្ធ​បាន​នាំ​កូនៗ​ចុះចោល​ទៅ​នៅ​ភូមិ​អង្គ្រង​(​ភូមិ​ជាប់​គ្នា​) ជាមួយ​មិត្តភក្តិ​ម្តង​រួចមកហើយ ដែល​កាលណោះ​មានការ​ឈ្លោះ​ប្រ​កែ​គ្នា​ផ្អើល​អ្នកភូមិ ។ ដោយ​ខ្ញុំ​មាន​ជំងឺ​ពិការ​ដុនដាប​មែនទែន​នៅតែ​លើ​កន្ទេល ហើយ​ម្តាយ​របស់ខ្ញុំ​ក៏​ចាស់ជរា​ពពីមពពើម​ទ​ទ្រី​ក​ទទ្រើក​មើលថែទាំ​កូន​មិនកើត​ក៏​ទៅ​សម្របសម្រួល​ហៅ​ចៅ និង ប្រពន្ធ​របស់ខ្ញុំ​ឱ្យ​ត្រឡប់មកផ្ទះ​វិញ​រួច​ម្តងមកហើយ ។

ពេលនេះ​ពុំបាន​ឈ្លោះ ទាស់ទែង​គ្នា​ដូច​គ្រា​មុន​ទេ ហើយ​ខ្ញុំ​ក៏​អាច​ដើរ​បាន​តិចៗ​មិន​នៅតែ​លើ​រទេះរុញ ឬ ដេក​ស្តូកស្តឹង​ដូច​គ្រា​មុន​ទៀត​ទេ ។ ក្រោយពី​អង្គការ​ផ្តល់​រណប​ជើងដៃ និង ឈើច្រត់​ជំនួយ​មក​នោះ​ប្រពន្ធ​របស់ខ្ញុំ​ចិត្តដាច់​លួច​លប​ចុះចោល​ប្តី​ពិការ​អភ័ព្វ និង កូនៗ ដែល​នៅ​តូច​ដោយ​មិនមាន​ក្តី​អាណិតអាសូរ​អ្វី​បន្តិច​ឡើយ ។

ពេលដែល​ប្រពន្ធ​រត់ចោល​ខ្ញុំ និង កូន​នេះ​គឺ​នៅពេលដែល​ខ្ញុំ​បាន​នាំ​កូន​ទាំងពីរ​ទៅ​គ្លីនិក​ស្តារ​លទ្ធភាព​ពលកម្ម​នៅ​រាជធានី​ភ្នំពេញ ដែលជា​ឱកាសល្អ​សម្រាប់​គេ​រត់គេចខ្លួន ។ ពេលដែល​ខ្ញុំ និង កូន​ត្រឡប់​ពី​ភ្នំពេញ​មកដល់​ផ្ទះ​អ្នកជិតខាង​បាន​ចោមរោម​សួរនាំ​ខ្ញុំ ហើយ​និយាយប្រាប់​ខ្ញុំ​ថា ប្រពន្ធ​បាន​វេច​បង្វេចខោអាវ​ឡើង​រថយន្ត​ជាមួយ​ប្រុស​ក្មេង​បាត់​ហើយ ។

គ្រាន់តែ​ឮ​គេ​ប្រាប់​ដូច្នេះ​ខ្ញុំ​ហួសចិត្ត​ដ្បិត ប្រពន្ធ​ចិត្តដាច់​រត់ចោល​ខ្ញុំ និង កូន​ទុកឱ្យ​រស់នៅ​អត់ឃ្លាន​កំព្រា​គ្មាន​ម្តាយ​ហៅ​នឹង​គេ ។ នៅពេលនោះ​សម្ពាធ​ឈាម​ខ្ញុំ​ឡើង​ខ្ពស់ បេះដូង​ញ្ញ័រ​ខុស​ប្រក្រតី ងងឹតមុខ​សឹង​គាំងបេះដូង​ស្លាប់ ព្រោះ​អ្វីៗ​ត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក និង ពិតជា​មិន​ឋិតថេរ​ដូច​ញ​ក្យ​ចាស់​ញេ​ល ថា​«​អ្វីៗ​ក្នុង​លោក​មិន​ទៀងទាត់​ពិតមែន​» ។​

លោកយាយ ប៉ាក ហ៊ាង ជា​ម្តាយ​បុរស​ពិការ​អភ័ព្វ​ស្នេហ៍​ដែល​ប្រពន្ធ​ចុះចោល​ខាងលើ​មានប្រសាសន៍ថា ក្រោយពេល​កូន​របស់គាត់ (​សុភា​រ៉ា​) ធ្លាក់ខ្លួន​ពិការ​ការរស់នៅ​របស់​ពួកគេ​ចេះតែ​រកាំរកូស​នឹង​គ្នា នៅ​ដំណាក់កាល​ចុងក្រោយ​នេះ​កូនប្រសា​របស់គាត់​មិនសូវ​នៅផ្ទះ​មើល​កូន​មើល​ប្តី​ប៉ុន្មាន​ទេ ដោយ​គេ​តែងតែ​ទៅលេង​ផ្ទះ មិត្តភក្តិ​នៅ​ភូមិ​ខាងកើត ព្រលឹម​ចេញ​ព្រលប់​ទើប​មកវិញ ទីបញ្ចប់​ជឿ​តាម​មេខ្យល់​អូសទាញ​គេ​ក៏​ទៅ​បាត់ស្រមោល​តែម្តង​ដោយ​ពុំ​ដឹង​ជា​ទៅ​ទីណា ។

ឥឡូវនេះ​គាត់​ពុំមាន​សមត្ថភាព​គ្រប់គ្រាន់​ទៅតាម​សម្រុះសម្រួល​ដូច​គ្រា​មុន​នោះទេ បើ​ភ្លេច​កូន​តាម​ប្រុស​បែបនេះ ។ គាត់​អាណិត​ចៅ​តូចៗ​យ៉ាងខ្លាំង​អត់​ម្តាយ​ហៅ​នឹង​គេ​គ្មាន​អ្នក​ពេញកម្លាំង​មើលថែ​ចិញ្ចឹម អត់ឃ្លាន​ពុំបាន​ទៅ​រៀន​ទេ នាំគ្នា​ដើរ​រើស​អេតចាយ​លក់​យកប្រាក់​ទិញ​អង្ករ​ទិញ​ម្ហូប​ឱ្យ​ឪពុក​ពិការ​ចម្អិន​ទទួលទាន​រាល់ថ្ងៃ ។

លោកយាយ​ក៏​ពុំមាន​លទ្ធភាព​ជួយឧបត្ថម្ភ​ចៅ​តូចៗ​ទាំងពីរ និង កូន​ពិការ​នេះ​បានទេ ព្រោះ​គាត់​ជរា​ក្រ​តោកយ៉ាក​ដែរ​រហូត​មេភូមិ​ចេញ​ប័ណ្ណ​ក្រីក្រ​ឱ្យប្រើ​ប្រាស់​ដូច​តែ​គ្នា​នឹង​កូន​គាត់​ដែរ ។​ ប្អូនស្រី ឫទ្ធិ ថូ អាយុ ២៥ ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា​បាន​រៀបរាប់​ឱ្យដឹងថា ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​បង ណែ​ត ជា​ប្រពន្ធ​ដែល​រត់ចោល​ប្តី និង កូន​នេះ​ទៅលេង​ភូមិ​អង្គ្រង​ជារឿយៗ ដោយ​ទុក​កូន​ឱ្យ​ប្តី​មើល​ស្គមស្គាំង​ខ្វះ​អាហារូបត្ថម្ភ ក្រោយមក​គាត់​ក៏​ស្គាល់​បុរស​ម្នាក់​ដែល​អះអាងថា​មានការ​ងារ​ធ្វើ​អាច​រកប្រាក់​បាន​ក៏​ទៅតាម​គេ បាត់ ទុក​ប្តី និង កូនតូចៗ​ដាច់បាយ​លំបាក​វេទនា​គួរឱ្យ​អាណោចអាធ័ម​ណាស់ ។​

លោក រាម ធី អាយុ ៤៦ ឆ្នាំ និង អ្នកស្រី សុខ នី អាយុ ៤៨ ឆ្នាំ នៅ​ភូមិ​អង្គ្រង ឃុំ​រលាំង​កែន ជាមួយគ្នា​បាន​រ៉ាយរ៉ាប់​ប្រហាក់ប្រហែលគ្នា​ថា ប្តី​ពិការ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ទោះ​រៀន​បាន​ខ្ពង់ខ្ពស់​ដូចនេះ​ក្តី តែ​ដៃជើង​ពិ​ការរក​ថវិកា​មិនបាន ហើយ​ជួប​ប្រពន្ធ​ល្ងង់​ជឿ​តាម​ការ​ញ្ញុះ​ញ​ង់​បំបែកបំបាក់​ទៅតាម​គេ​បែបនេះ​ជា​សោកនាដកម្ម​ជីវិត​ខ្លោចផ្សា​ពេក​ក្រៃ ។​

​លោកយាយ រើ​ន យ៉ុម អាយុ ៧០ ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយ​បុរស​ពិការ​ប្រពន្ធ​ចុះចោល​នេះដែរ មានប្រសាសន៍ថា ប្តី​ពិការ​ស្លូតបូត​មិន​ហ៊ាន​ឃាត់​ប្រពន្ធ​កុំឱ្យ​ដើរលេង​ចុងក្រោយ​ជឿ​តាម​ការអូសទាញ​ប្រុស​ញ្រ​ន ទៅ តាម​គេ​មិន​អាល័យ​ប្តី យោងអាត្មា​មិន​រួច​ដូច​អណ្តើក​ចូល​ភ្លើង​បែបនេះ ហើយ​ទុក​កូនតូចៗ​មិនដឹង​ក្តី​ឱ្យនៅ​ជាមួយ​ប្តី​ពិការ ដូច្នេះ​វេទនា​លំបាកលំបិន​ខ្លាំងណាស់ ។

​នៅពេល ស្រី​ណែ​ត ចាកចេញ គាត់​បាន​ប្រាប់​ណែនាំ​ឱ្យ​ចាំ​យក​កូនតូច​ពី ប្តី​ទៅជា​មួយ​ផង​តែ​គាត់​បាន​គ្រវីក្បាល​បដិសេធ ។ ឥឡូវនេះ​មានពេលខ្លះ​ក្មេង​តូចៗ​ទាំងពីរ​នាក់​នាំគ្នា​ដើរ​អត់ បាយ​គាត់​អាណិត​ហៅ​ឱ្យចូល​ញ្ញ៉ាំ​បាយ តែ​អៀន​មិន​ហ៊ាន​មក​ជិត​ទេ ។ ដោយ​អាណិតអាសូរ​ក្មេង​កំ​ញ្រ​ម្តាយ ទាំងពីរ​នេះ​ពេក ជួនកាល​គាត់​បរិច្ចាគ​ប្រាក់​ចំនួន ៥០០ ទៅ ១.០០០ រៀល ឱ្យ​ក្មេងៗ​គ្រាន់​ទិញ​នំចំណី​ទ្រាប់ ក្រពះ ។

គ្រួសារ​ពិការ​ទុគ៌ត​នេះ​នៅ​ជនបទ តែ​ពុំមាន​ដីស្រែ​មួយ​ចំអាម​ទេ ។ រាល់ថ្ងៃនេះ​ជីវភាព​របស់​ពួកគេ​ពឹង​លើ​ដំណាំ​បន្តិចបន្តួច​នៅ​ជុំវិញ​ផ្ទះ​ដែល​កូន​ស្រោច​ទឹក​រាល់ថ្ងៃ ជួន​ក្មេងៗ​រើស​អេតចាយ​មិនបាន​អត់​ប្រាក់​ទិញ​អង្ករ កំប៉ុង​នាំគ្នា​ដេក​អត់បាយ​ហូប​ក៏មាន ។ ប្រសិនបើ​គ្មាន​ក្តី​អាណិតអាសូរ​ចុះចោល​មិន​អាល័យ​កូនតូចៗ ប្តី​ពិការ​ធ្វើការ​មិនកើតរ​ស់​ត្រដាបត្រដួស​កម្សត់​គួរឱ្យ​សង្វេគ ។​

ដោយឡែក​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឃុំ​នេះ​អាណិតអាសូរ​ដល់​បុរស​ពិការ​ទុគ៌ត និង កុមារ​អត់ឃ្លាន​ដែល​ម្តាយ ចុះចោល​តាម​ប្រុស​ថ្មី​នេះ​គ្រប់គ្នា ។ ក្នុងស្ថានភាព​ត្រដររស់​បែបនេះ​ពួកគាត់​ទាំងអស់គ្នា​សំណូមពរ​ដល់​អង្គការ មនុស្សធម៌​នានា​ព្រមទាំង​សប្បុរសជន​ទាំងឡាយ មេត្តាជួយ​ទំនុកបម្រុង​គ្រួសារ ពិការ​ក្រីក្រ​កុមារ​ទុរ្ភិក្ស​នេះ​ផង ៕ ង៉ែត សុភាព​

Related