វិធីធ្វើ​នំក្រូច​ក្រឡុក​ស្ករស

នំក្រូចក្រឡុកស្ករស គឺជា​នំមួយប្រភេទដែលគេធ្វើឡើងពី​អង្គរដំណើប លាយជាមួយនឹង​អង្គរខ្សាយ ហើយ​ស្នូលត្រូវបានផ្សំឡើងពីសណ្តែកពណ៌លឿង។ ចំណែកឯស្ករស​គេត្រូវ​ប្រលាក់ពីខាងក្រៅនៅពេល​ដែលនំបាន​ចៀនឆ្អិន។ ដូច្នេះដើម្បីឲ្យកាន់តែជ្រាបច្បាស់សូម​ អានការណែនាំដូចខាងក្រោម៖
 
វិធីធ្វើ​នំក្រូច​ក្រឡុក​ស្ករស
+ គ្រឿងផ្សំ
- ម្សៅអង្ករដំណើប ៣០០ក្រាម
- ម្សៅអង្ករខ្សាយ ៥ស្លាព្រាបាយ
- ស្ករស ៥ស្លាបព្រាបាយ
- ខ្ទិះដូង ១ចានធ្វើឲ្យ​នំកាន់តែមានរសជាតិឆ្ងាញ់ ឬប្រើទឹក​ក៏បាន 
- ស្ករស ១ចាន​ចង្កឹះ​ (ទុក​ដាក់​ក្រឡុក​ខាង​ក្រៅ)
+ ស្នូលនំ
- សណ្តែកលឿង ២៥០ក្រាម (ត្រាំទឹក ២ម៉ោង ចំហុយ​ឲ្យ​ឆ្អិន)
- ប្រេងឆា ៤ស្លាបព្រាបាយ
- ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ
- ខ្ទឹម​ក្រហម ១ដុំ​ចិញ្ច្រាំ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ស្ករស ៤ស្លាបព្រាបាយ
+ វិធីធ្វើ
១. មុន​ដំបូង​យក​ម្សៅ​អង្ករ​ដំណើប, ម្សៅអង្ករ​ខ្សាយ, ស្ករស និងខ្ទិះ​ដូង​​ លាយ​ចូល​គ្នា​​​កូរឲ្យ​ទៅ​​ជា​ម្សៅ។
២. ពេលក្លាយ​ជា​ម្សៅ​ហើយ​​​ច្របាច់ ឬនួត​វា​​​រួច​ទុក​ ១០-១៥​នាទី​​​ឲ្យ​ចូល​ជាតិ​ខ្ទិះ​ដូង។​​​
៣. យក​ប្រេង​ឆា​ដាក់​ចូល​ក្នុង​ឆ្នាំង​​ខ្ទះ​​រួច​ដាក់​ខ្ទឹម​​​ក្រហម​​​ឆា​ឲ្យ​ឈ្ងុយ​​ដាក់​​ស្លឹក​ខ្ទឹម,​ សណ្តែក​​ចំហុយ, ស្ករស និង​អំបិល​ឆា​ចូល​គ្នា​ឲ្យ​ស្អិត​​ដាច់​​ទឹក(ធ្វើស្នូល​នំ)។
៤. យក​ស្នូល​នំ​មក​លុញ​ជា​ដុំ​មូល​តូច​ៗ​​ល្មម​ បន្ទាប់​មក​យក​ម្សៅ​ ១ដុំ​​ស្មាន​​​មើល​ឲ្យ​ត្រូវ​​ជា​មួយ​ស្នូល​​ធ្វើ​ឲ្យ​​សំប៉ែត​ រួច​ដាក់​ស្នូល​​នំ​ពីលើ​​បិត​ម្សៅ​ឲ្យ​​ជិត​ស្នូល​​លុញ​ឲ្យ​មូល​។
៥. បន្ទាប់​ពី​ធ្វើ​រួច​រាល់​ហើយ​ យក​វា​ទៅ​ដាក់​ចៀន​​ឲ្យ​ឆ្អិនស្រង់​​ទុក​សិន​។
៦. យក​ស្ករស​ដាក់​ចូល​ក្នុង​ឆ្នាំង​ ដាក់​ទឹក​ចូល​បន្តិច​កូរ​​ឲ្យ​ស្កររាង​ស្អិត​​ដាក់​នំ​ដែល​ចៀន​ឆ្អិន​​ចូលក្រឡុក ឬក៏កូរ​ឲ្យ​ស្ករ​ជាប់​ជា​មួយ​នំ​ឲ្យ​​ស្ងួត​​ជា​ការ​ស្រេច៕
ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីធ្វើ​នំក្រូច​ក្រឡុក​ស្ករស