ចង់​បង្កើន​ទឹកដោះ​គួរតែ​ជ្រើសរើស​អាហារ​ទាំងនេះ​

ចង់​បង្កើន​ទឹកដោះ​គួរតែ​ជ្រើសរើស​អាហារ​ទាំងនេះ​

​ក្រោយ​ពី​សម្រាលកូន​រួច ម្តាយ​ត្រូវតែ​ចាប់ផ្តើមបំបៅ​ដោះកូន​។ ទោះបីជា​វា​គឺជា​ដំណើរការ​មួយ​ធម្មតា​ក៏ដោយ ក៏​មាន​អាហារ​ជាច្រើន​អាច​បង្កើន​ចំនួន​ទឹកដោះ​របស់​ម្តាយ​កាន់តែច្រើន​បានដែរ​។ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​ម្តាយ​គ្រប់រូប​គួរតែ​ទទួល​ទាន​។

ខ្ទឹម​ស​
ខណៈពេល​ដែល​ខ្ទឹមស​ត្រូវបាន​គេ​ស្គាល់​ថា​មាន​ឥទ្ធិពល​ព្យាបាល​ជំងឺ និង​ជា​ថ្នាំ​បូរាណ​ដែរនោះ វា​ក៏​ជួយ​ដល់​ការផលិត​ទឹកដោះ​ដល់​ម្តាយ​ថ្មីថ្មោង​ដែរ​។ ការសិក្សា​ខ្លះ​បានឱ្យដឹងថា ម្តាយ​ជា​ច្រើន​ដែល​ញ៉ាំ​ខ្ទឹមស​អាច​បំបៅ​ដោះកូន​ពួកគេ​បាន​រយៈ​ពេល​យូរ​ជាង​។ ចូរ​ញ៉ាំ​ខ្ទឹមស​ពីរ​ទៅ​បី​កំពឹស​រាល់ថ្ងៃ​ដើម្បី​ពង្រឹង​ដល់​ការផលិត​ទឹក​ដោះ​។​

បន្លែ​ពណ៌​បៃតង​
វា​គឺជា​រឿង​ពេញនិយម​ណាស់​ដែល​បន្លែ​ពណ៌​បៃតង​អាច​ជួយ​ដល់​ការផលិត​ទឹកដោះ​ចំពោះ​ស្ត្រី​ក្រោយ​សម្រាលកូន​រួច​។ ក្រៅពីនេះ បន្លែ​ក៏​ងាយស្រួល​រំលាយ និង​មាន​ជីវជាតិ​ខ្ពស់​ផងដែរ​។ ចូរ​រៀបចំ​បន្លែ​ពណ៌​បៃតង​ទៅតាម​ចំណូលចិត្ត​អ្នក ឬក៏​អាច​ញ៉ាំ​ជា​ទឹក​បន្លែ​មួយ​កែវ​នៅ​ពេល​ព្រឹក​ក៏​បាន​ដែរ​។
ចង់​បង្កើន​ទឹកដោះ​គួរតែ​ជ្រើសរើស​អាហារ​ទាំងនេះ​

ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយចំនួន​តូច​ដើម្បី​អាច​បង្កើន​ចំនួន​ទឹកដោះ​ក្រោយ​សម្រាលកូន​រួច​៖

  • ​ម្តាយ​គួរតែ​ញ៉ាំ​អាហារ​គ្រប់​ប្រភេទ ប៉ុន្តែ​គេ​ជឿថា អាហារ​ដែល​គ្មាន​ជាតិ​បន្លែ​អាច​នាំ​ឱ្យ​ហើមពោះ និង​ក្រពះ​មិន​ព្រម​កិន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​មិន​ញ៉ាំ​អាហារ​ទាំងនេះ​អាច​នឹង​បង្ក​កង្វះ​ជាតិ​ប្រូតេអ៊ីន និង​នាំ​ឱ្យ​អស់កម្លាំង​បាន​។
  • ​ញ៉ាំ​ទឹក​ឱ្យបាន​គ្រប់គ្រាន់​យ៉ាងហោចណាស់​១០ ទៅ​១២​កែវជា​រៀងរាល់ថ្ងៃ​។ ចូរ​ចាំ​ថា ទឹកដោះ​ផ្សំ​ពី​ជាតិ​ទឹក​៨០​ភាគរយ ហើយ​ម្តាយ​ក៏​ត្រូវការ​ជាតិ​ទឹក​បន្ថែម​ដើម្បី​ជំនួស​ការបាត់បង់​នេះ    ដែរ​។
  • ​ចូរ​បំបៅ​ដោះកូន​ទៅតាម​តម្រូវកា​រ​របស់​គេ​ឱ្យបាន​ញឹកញាប់ ព្រោះ​វា​ជា​វិធីសាស្ត្រ​តែមួយគត់​ដើម្បី​ឱ្យ​មាន​ការផលិត​ទឹកដោះ​កាន់តែច្រើន​៕
     

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។