គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បើកកិច្ចប្រជុំបោះឆ្នោត ដកតំណែង លោក កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភា

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០១៥នេះ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា កំពុងបើកកិច្ច ប្រជុំ ដើម្បីបោះឆ្នោតដកតំណែងលោក កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភា និងរបៀបវារៈមួយចំនួនទៀត។

កិច្ចប្រជុំពិនិត្យដកតំណែងរបស់លោក កឹម សុខា ធ្វើឡើងតាមសំណើររបស់លោក ប៉ែន បញ្ញា និង លោក ជៀម យៀប តំណាងក្រុមតំណាងរាស្រ្ត ៦៣រូប មកពីគណបក្សប្រជាជនកម្ពុជា។

គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា ក៏នឹងពិនិត្យទៅលើសេចក្តីព្រាងរបៀបវារៈទី១០ សម្រាប់សម័យប្រជុំរដ្ឋស ភាលើកទី៥ នីតិកាលទី៥ ផងដែរ៕

គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បើកកិច្ចប្រជុំបោះឆ្នោត ដកតំណែង លោក កឹម សុខា ចេញពីអនុប្រធានទី១ នៃរដ្ឋសភា