​បញ្ហា​ដែល​តែង​កើត​មាន​កាលណា​គេ​ចាស់​ទៅ​

​បញ្ហា​ដែល​តែង​កើត​មាន​កាលណា​គេ​ចាស់​ទៅ​

​សព្វថ្ងៃនេះ អាស្រ័យ​ដោយ​មាន​ការរីកចម្រើន​ខាង​វេជ្ជសាស្ត្រ​និង​បច្ចេកទេស​វះកាត់ មនុស្ស​យើង​មាន​អាយុ​កាន់តែ​វែង​ទៅៗ​។  ក៏​ប៉ុន្តែ​បើ​ទោះជា​យ៉ាងណាក្តី អ្នក​ដែល​មាន​អាយុ​៧៥​ឆ្នាំ​ខុស​ពី​អ្នក​ដែល​មាន​អាយុ​៥៥​ឆ្នាំ ព្រោះ​បញ្ហា​ខាង​ហ្សេ​នេ​ទិចក៏​ដូចជា​ខាង​បរិ​ស្ថាន​បង្ក​ផលប៉ះពាល់​កាន់តែ​ខ្លាំង​ឡើងៗ កាលណា​វ័យ​កាន់តែ​ចាស់​ទៅ​។​

​មនុស្ស​ចាស់​អាច​នឹង​មាន​បញ្ហា​ខាង​សុខភាព​មួយ​ឬ​ច្រើន ក្នុង​បណ្តា​បញ្ហា​ខាង​ក្រោម​នេះ​៖

  • ​បញ្ហា​បេះដូង ដូច​ជា​សម្ពាធ​ឈាម​ខ្ពស់ ជម្ងឺ​សរសៃឈាម សាច់ដុំ​បេះដូង​ចុះខ្សោយ ជម្ងឺ​សរសៃ​អា​រទែរ ជាដើម​
  • ​ភាព​វិកល​ចរិក រួម​ទាំង​ជម្ងឺ Alzheimer ផងដែរ​
  • ​ការធ្លាក់​ទឹកចិត្ត​
  • ​ការ​ជុះនោម​មិនដឹង​ខ្លួន​
  • ​ជំងឺ​ឈឺសន្លាក់​ដៃជើង​
  • ​ជំងឺពុក​ឆ្អឹង​
  • ​ជំងឺទឹកនោម​ផ្អែម​
  • ​បញ្ហា​ផ្លូវដង្ហើម​
  • ​ការដើរ​ដួល​ជា​ញឹកញាប់ អាច​ធ្វើឱ្យ​បាក់​ឆ្អឹងឆ្អែង​បាន​
  • ​ជំងឺ Parkinson
  • ​ជំងឺមហារីក​
  • ​ជំងឺភ្នែក មាន​បាយ​ភ្នែក  glaucoma និង Macular Degeneration​ជាដើម​។​

​ក្រៅ​ពី​បញ្ហា​ខាង​សុខភាព មនុស្ស​ចាស់​នៅ​មាន​បញ្ហា​ផ្សេង​ទៀត​ដែល​បណ្តាល​មកពី​ការប្រែប្រួល​របស់​រាងកាយ​៖

  • ​រយៈពេល​ប្រតិកម្ម​យឺត ដែល​ជាហេតុ​ធ្វើឱ្យ​គេ​ហាម​មិនឱ្យ​បើកបរ​
  • ​ស្បែក​ទៅជា​ស្តើង ងាយ​នឹង​មុត រហែក ហើយ​មិន​ងាយ​នឹង​សះជា​វិញ​ទេ​
  • ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ពិបាក​ទប់ទល់​ជាមួយ​នឹង​មេរោគ​
  • ​វិញ្ញាណ​ខាង​រសជាតិ និង​ក្លិន​ថយចុះ ធ្វើឱ្យ​មិន​ឃ្លាន និង​បាត់បង់​ជាតិ​ទឹក​។​

​តាម​បញ្ជី​ខាងលើ យើង​ឃើញថា​មនុស្ស​ចាស់​មាន​បញ្ហា​ច្រើន ក៏ប៉ុន្តែ​បើសិនជា​មាន​ការថែទាំ​បាន​ត្រឹមត្រូវ​ល្អ​មនុស្ស​ចាស់​អាច​រស់​បាន​យ៉ាង​សប្បាយ​បាន៕​
 

​ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។