​វិធី​ងាយៗ​៣​យ៉ាង​ដើម្បី​កុំ​ឱ្យ​ពិបាក​ញើស​សំបោរ​២០០​ដង​ក្នុង​១​ថ្ងៃៗ​

​វិធី​ងាយៗ​៣​យ៉ាង​ដើម្បី​កុំ​ឱ្យ​ពិបាក​ញើស​សំបោរ​២០០​ដង​ក្នុង​១​ថ្ងៃៗ​

​ការ​ខំប្រឹង​ញើសសំបោរ​ខ្លាំងពេក​អាច​ធ្វើឱ្យ​ដាច់ដោច​ភ្នាស​និង​សរសៃឈាម​តូចៗ​ក្នុង​ច្រមុះ  បាន​។ មិនតែប៉ុណ្ណោះ វា​ក៏​ជា​ការ​ធ្វើ​ឱ្យ​ខ្យល់​ដែល​មាន​បាក់តេរី​និង​វីរុស ចូលទៅ​ក្នុង​ត្រចៀក​និង​រន្ធ​sinuses ដែល​នឹង​ធ្វើឱ្យ​ក្រហាយ​រោលរាល ឬ​បង្ក​រោគ​ទៀតផង នេះ​បើ​តាម​លោក Andrew Lane, M.D. ដែល​ជា​នាយក​ផ្នែក Rhinology and Sinus Surgery នៅ​សាលា Johns Hopkins School of   Medicine ។ លោក​បាន​និយាយទៀតថា "​បើកាលណា​អ្នក​ឈឺ​ហើយ ទោះ​ជា​អ្នក​ខំ​ញើសសំបោរ​ចេញ​យ៉ាង​ណា​ក៏​ច្រមុះ​នឹង​បង្កើត​វា​មក​វិញ​ដដែល​ជា​ដដែល​ទេ ពីព្រោះថា​ការ​ដែល​តឹង​ច្រមុះ​នេះ​បណ្តាល មក​ពី​ជាលិកា​ក្នុង​ច្រមុះ​ហើម​។ ដូច្នេះ​អ្នក​ត្រូវ​ធ្វើការ​ព្យាបាល​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ទៅជា​យ៉ាង​នេះ​វិញ ដែល​អាច​ជា​អាលែកហ្ស៊ី វីរុស ឬ​បាក់តេរី​"​។​

​សូម​សាកល្បង​វិធី​ងាយៗ​៣​យ៉ាង​ខាងក្រោម​នេះ​វិញ​៖
 

១- ស្ទីម​ច្រមុះ​
ខ្យល់​ដែល​ក្តៅធ្វើឱ្យ​ច្រមុះ​សើម ដែល​នឹង​បន្ធូរ​ការរាំងស្ទះ ធ្វើឱ្យ​ងាយ​នឹង​បញ្ចេញ​សំបោរ​មក​ក្រៅ​បាន​។ អ្នក​អាច​បាន​ដូច្នេះ​ដោយ​ងូតទឹ​កក្តៅ ឬ​ដាក់​ច្រមុះ​ដាក់​ស្អំ​ពីលើ​ទឹក​ដាំ​ពុះ​។​

វិធី​ដែល​ងាយ​ជាងគេ​គឺ​ងូតទឹក​ក្តៅ​ឱ្យបាន​ញឹកញាប់​ក្នុង​១​ថ្ងៃៗ និង​ងូត​ម្តងៗ​ឱ្យ​យូរ​បន្តិច​។ ចូរ​ចងចាំ​ថា​ងូតទឹ​កក្តៅ ដែល​អ្នក​អាច​សំគាល់​បាន​ដោយ​មើលឃើញ​កញ្ចក់​ក្នុង​បន្ទប់ទឹក​ឡើង​ស្រអាប់​ដោយ​ចំហាយ​ទឹក​។​

វិធី​មួយទៀត​គឺ​ដាក់​ដាំទឹក​ឱ្យ​ពុះ រួច​ឱន​ពីលើ ដកដង្ហើម​យក​ចំហាយ​ទឹក​ឱ្យបាន​៣០​នាទី​។​
 

២- ប្រើ​ថ្នាំ​បាញ់​ច្រមុះ​ដែល​ត្រឹមត្រូវ​
មាន​ថ្នាំ​បាញ់​ខ្លះ​ធ្វើ​ឱ្យ​ឆាប់​ធូរ​ច្រមុះ ក៏​ប៉ុន្តែ​បាន​តែ​មួយ​ភ្លែតៗ​ទេ ហើយ​ធ្វើឱ្យ​ញៀន​ទៀតផង ដូចជា Afrin និង oxymetazoline ជាដើម​។ សូម​ជ្រើសរើស​យក Nasacort ឬ Flonase វិញ ដែល​នឹង​មាន​ប្រសិទ្ធភាព​ក្នុង​ពេល​៧​ថ្ងៃ ក៏ប៉ុន្តែ​មាន​សុវត្ថិភាព​ជាង​។​
 

៣- លេបថ្នាំ​អាឡែហ្ស៊ី
ស្របគ្នា​ជាមួយ​នឹង​ការប្រើ​ថ្នាំ​បាញ់​ច្រមុះ ចូរ​លេប Zyrtec ឬ Claritin ឬ Allegra ផង​។​ សូម​ជៀសវាង​កុំ​ប្រើ​ថ្នាំ​ក្រុម Sudafed ដែល​ធ្វើឱ្យ​ញៀន ហើយ​មាន​ប្រសិទ្ធភាព​មិន​បាន​យូរ​៕

ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។