​នេះ​ជា​អ្វីដែល​ធ្វើឱ្យ​អ្នក​ប្រឈម​កាន់តែខ្លាំង​នឹង​គ្រួស​ក្នុង​ប្លោកនោម​

​នេះ​ជា​អ្វីដែល​ធ្វើឱ្យ​អ្នក​ប្រឈម​កាន់តែខ្លាំង​នឹង​គ្រួស​ក្នុង​ប្លោកនោម​

​ស្ថិត​ក្នុង​ប្រទេស​កំពុង​អភិ​វឌ្ឈន៍ ជំងឺ​គ្រួស​ក្នុង​ប្លោកនោម​ច្រើន​តែ​កើតមាន​លើ​កុមារ នេះ​ដោយសារ​តែ​ការ​ខ្សោះ​ជាតិ​ទឹក ការបង្ក​រោគ និង​របប​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ទាប​។ ចំពោះ​ប្រទេស​អភិ​វឌ្ឈន៍​វិញ ជំងឺ​នេះ​កើតឡើង​ដំបូង​គេ​លើ​មនុស្ស​ធំ ជាពិសេស​បុរស​អាយុ​ចាប់ពី ៣០​ឆ្នាំ​ឡើង​ទៅ​។ ​លក្ខណៈ​ដែល​អាច​នាំអោយ​អ្នក​ប្រឈម​នឹង​គ្រួស​ក្នុង​ប្លោកនោម​កាន់តែខ្លាំង​នោះ​មានដូចជា​៖

ច្រក​ខាង​ក្រៅ​របស់​ប្លោកនោម​ស្ទះ​
ការ​ស្ទះច្រក​ខាង​ក្រៅ​របស់​ប្លោកនោម​អាច​បណ្តាលមកពី​ហេតុផល​ច្រើន​ណាស់ ប៉ុន្តែ​អ្វី​ដែល​កើតឡើង​ច្រើន​បំផុត​នោះ​គឺ​ការរីក​ធំ​របស់​ក្រពេញប្រូ​ស្តាត​តែម្តង​។

បញ្ហា​សរសៃប្រសាទ​របស់​ប្លោកនោម​
ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ការ​របួស​នៅ​ខួរ​ឆ្អឹងខ្នង ជំងឺ Parkinson’s ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​លាន​ក្លន​នៅ​ឆ្អឹង​កង​ខ្នង និង​បញ្ហា​ផ្សេងៗ​មួយចំនួន​ទៀត​សុទ្ធតែ​អាច​បំផ្លាញ​ដល់​សរសៃប្រសាទ​ដែល​គ្រប់គ្រង​មុខងារ​របស់​ប្លោកនោម​បាន​ទាំងអស់​។ អ្នក​ដែល​មាន​បញ្ហា​សរសៃប្រសាទ​ប្លោកនោម​ក៏​ប្រហែលជា​មាន​ការរីក​ធំ​របស់​ក្រពេញប្រូ​ស្តាត​ដែរ ឬ​ការស្ទះ​នៅ​ច្រក​ចេញ​ខាង​ក្រៅ​របស់​ប្លោកនោម​ផ្សេងៗ​ទៀត​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។