​អាច​បង្ការ​បានទេ​កុំឱ្យ​មាន​ឈាម​ក្នុង​ទឹកនោម​?

​អាច​បង្ការ​បានទេ​កុំឱ្យ​មាន​ឈាម​ក្នុង​ទឹកនោម​?

​ជាទូទៅ វត្ត​មាន​ឈាម​ក្នុង​ទឹកនោម​គឺ​មិន​អាច​បង្ការ​បានទេ ប៉ុន្តែ​ការធ្វើ​ទៅ​តាម​វិធីសាស្ត្រ​មួយចំនួន​ដូចខាងក្រោម​នេះ​អាច​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដែលនាំឱ្យ​មាន​បញ្ហា​ឈាម​ក្នុង​ទឹកនោម​បាន  ដែរ​។​
 

​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​
ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​នឹង​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ ចូរ​ព្យាយាម​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន នោម​នៅពេល​មាន​អារម្មណ៍​ចង់​នោម និង​ក្រោយ​រួមភេទ​រួច ហើយ​ចំពោះ​ស្ត្រី​ត្រូវ​ប្រើ​ក្រដាស​សម្អាត​ពីមុខ​ទៅ​ក្រោយ​ពេល​នោម​រួច​។ ចូរ​ចៀសវាង​ផលិតផល​ថែរក្សា​អនាម័យ​ស្ត្រី​ដែល​អាច​បង្ក​ការ​រលាក​ប្រដាប់ភេទ​។

គ្រួស​ក្នុង​តម្រង​នោម​
ដើម្បី​កាត់បន្ថយ​ការកើត​គ្រួស​ក្នុង​តម្រងនោម ចូរ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន និង​កាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ ប្រូតេអ៊ីន និង​អាហារ​មាន​ជាតិ​អុក​សាឡាត​ដូចជា ស្ពៃ​ស្ពីណា​ច​ជាដើម​។

មហារីក​ប្លោកនោម​
ចូរ​ឈប់​ជក់បារី ចៀសវាង​ការប៉ះពាល់​នឹង​សារធាតុ​គីមី និង​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​ដើម្បី​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​មហារីក​ប្លោកនោម​បាន​។

មហារីក​តម្រងនោម​
ដើម្បី​ជួយ​បង្ការ​ជំងឺមហារីក​តម្រងនោម ចូរ​ឈប់​ជក់បារី រក្សា​ទម្ងន់​ឱ្យ​នៅ​សុខភាព​ល្អ ញ៉ាំ​អាហារ​ផ្តល់​សុខភាព រស់នៅ​បែប​សកម្ម និង​ចៀសវាង​ប៉ះពាល់​នឹង​សារធាតុ​គីមី​ពុល​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។