តើ​ខ្ញុំ​គួរ​ទិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត​កម្រិតណា ដើម្បី​ឲ្យ​សមស្រប​សម្រាប់​ខ្លួនឯង និង​ក្រុមគ្រួសារ​?

: សួស្ដី ខ្ញុំបាទ​ឈ្មោះ ណុប មករា ជា​អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា​។ នៅ​សប្តាហ៍​នេះ​ខ្ញុំបាទ សូម​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អតិថិជន​ម្នាក់​ដែល​គាត់​បាន​សួរថា​“​តើ​ខ្ញុំ​គួរ​ទិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត​កម្រិតណា​ដើម្បី​ឲ្យ​សមស្រប​សម្រាប់​ខ្លួនឯង​និង​ក្រុមគ្រួសារ​?”

​ជាការ​ពិតណាស់​លោកអ្នក​ត្រូវ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​នៅពេលដែល​លោកអ្នក​សម្រេចចិត្ត​ទិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ដើម្បី​ឲ្យ​សមស្រប​នឹង​តម្រូវការ​សម្រាប់​ខ្លួន​លោកអ្នក និង​ក្រុមគ្រួសារ​។ ដូច្នេះ​លោកអ្នក​ត្រូវ​គិតពី​គម្រោង​ហិរញ្ញវត្ថុ​ទៅលើ​ការចំណាយ​របស់​ក្រុមគ្រួសារ ការសិក្សា​របស់​កូនៗ ការបង់​រំ​លោះ​កម្ចី​ទិញ​គេហដ្ឋាន ឬ​អាជីវកម្ម​ជាដើម​នៅពេល​អនាគត​។​

​បន្ទាប់មក លោកអ្នក​ត្រូវ​ពិនិត្យមើល​លើ​ទំហំ​ទឹកប្រាក់​សម្រាប់​បង់​តម្លៃ​បុព្វលាភ​រ៉ាប់រង​ដែល​លោកអ្នក អាច​បង់​ជា​ប្រចាំខែ ប្រចាំឆមាស ឬ​ប្រចាំឆ្នាំ​គួរ​នៅ​ចន្លោះ​ប្រហែល​ពី​10​ទៅ 15​ភាគរយ​នៃ​ប្រាក់ចំណូល​របស់លោក​អ្នក​ប៉ុណ្ណោះ ពីព្រោះ​លោកអ្នក​ក៏ត្រូវ​យកប្រាក់​ចំណូល​ទៅ​ចាយវាយ​ដូចជា ការចំណាយ​ប្រចាំថ្ងៃ​ការបង់​រំ​លោះ ថ្លៃ​ថ្នាំ​ព្យាបាល ឬក៏​ថ្លៃឈ្នួល​សាលា​របស់​កូនៗ​ជាដើម​។​ទន្ទឹមនឹងនេះ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ក៏បានផ្តល់​នូវ​ជម្រើស​ជាច្រើន​សម្រាប់​រយៈពេល​នៃ​ការធានា​ដល់​លោកអ្នក​ផងដែរ​ដូចជា​៖10​ឆ្នាំ​12​ឆ្នាំ ឬ​15​ឆ្នាំ​ជាដើម​។​

​ដោយ​ហេតុផល​ទាំងនេះ លោកអ្នក​ត្រូវធ្វើ​ការសិក្សា​ឲ្យ​បាន​ហ្មត់ចត់​អំពី​អត្ថប្រយោជន៍​សម្រាប់​ថ្ងៃ​អនាគត និង​ការចំណាយ​លើ​ការបង់​បុព្វលាភ​រ៉ាប់រង​ដែល​សមស្រប​ទៅនឹង​លទ្ធភាព​របស់លោក​អ្នក​។ លើសពីនេះទៅទៀត អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បានផ្តល់​យោបល់​ថា ប្រសិនបើ​ការទិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត​នៅពេលដែល​លោកអ្នក​មាន​វ័យ​កាន់តែ​ក្មេង​(​សុខភាព​ល្អ​)​នោះ​ការបង់​តម្លៃ​បុព្វលាភ​រ៉ាប់រង​ក៏មាន​ចំនួន​កាន់តែ​តិច​ផងដែរ​។​

​សំណួរ​ប្រចាំ​សប្ដាហ៍​៖ តើ​លោកអ្នក​គួរ​ចំណាយ​ក្នុង​កម្រិតណា​ដើម្បី​ទិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត​ឲ្យ​សមស្រប​បំផុត​ទៅនឹង​ចំណូល​របស់​លោកអ្នក​?

​ចូរ​ជ្រើសរើស​ចម្លើយ​ដែល​ត្រឹមត្រូវ​ជាងគេ​៖
​ក​. 10 ទៅ 15%​នៃ​ប្រាក់ចំណូល​របស់លោក​អ្នក​
​ខ​. 50%​នៃ​ប្រាក់ចំណូល​របស់លោក​អ្នក​
​គ​. នៃ​ប្រាក់ចំណូល​ទាំងអស់​របស់លោក​អ្នក​
​ឃ​. មិនមាន​ចម្លើយ​ដែល​ត្រឹមត្រូវ​

​សូម​ជ្រើសរើស​ចម្លើយ​ដែល​ត្រឹមត្រូវ​រួច​ផ្ញើ​ទៅកាន់​អាសយដ្ឋាន​អុ​ី​ម៉ែ​ល [email protected] [email protected][email protected]្ទ​របស់លោក​អ្នក​។​

​សម្រាប់​លក្ខខណ្ឌ​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ​៖
www.prudential.com.kh/corp/prudential_km_kh/liuterm

តើ​ខ្ញុំ​គួរ​ទិញ​សេវា​ធានារ៉ាប់រង​អាយុជីវិត​កម្រិតណា ដើម្បី​ឲ្យ​សមស្រប​សម្រាប់​ខ្លួនឯង និង​ក្រុមគ្រួសារ​?