អាជ្ញាធរ​ខណ្ឌមានជ័យ​​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេ​តុង​១​ខ្សែ​ប្រវែង​៧១៧​ម៉ែត្រ​នៅ​សង្កាត់​បឹង​ទំពុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២៩​ តុលា ​២០១៥​ អាជ្ញាធរ​ខណ្ឌមានជ័យ​ក្រោម​វត្តមាន​​លោក​ពេជ្រ​ កែវ​មុនី អភិបាល​នៃ​គ​ណៈ​អភិបាល​ខណ្ឌមានជ័យ​បាន​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​៧១៧​ម៉ែត្រ ទទឹង​៦​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ក្បាល​ទំនប់​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ ។​

ក្នុង​អង្គពិធី​ខាងលើ​ក៏​មានការ​ចូលរួម​ពី​សំណាក់​លោក​ឌី ​រ័​ត្ន​ខេ​ម​រុណ​ អភិបាលរង​ខណ្ឌមានជ័យ លោក​សួ​ស ​សា​រិ​ន ​ចៅសង្កាត់​បឹង​ទំពុន​ និង​ក្រុម​មន្ត្រី​ចំណុះ​ជំនាញ​ រួម​ទាំង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០០​នាក់​ទៀត​ផង​ដែរ៕