មុននេះបន្តិច​ រដ្ឋសភាជាតិ​បានចាប់ផ្តើម​បន្តសម័យប្រជុំហើយ

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា នៅម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី៣០​ តុលានេះ​ រដ្ឋសភាបានបន្តបើកសម័យ​ប្រជុំ​លើកទី៥​ នីតិកាលទី៥របស់ខ្លួន​ហើយ ​ដោយមានកូរ៉ុមសរុប៦៨រូប​ បន្ទាប់ពីគណៈអចិន្រ្តៃយ៍រដ្ឋសភា​បានបញ្ចប់ការពិភាក្សា​លើញ្ញត្តិសុំដកលោក កឹម សុខា ចេញពី​តំណែងអនុប្រធានទី១រដ្ឋសភា ​និងបានសម្រេចបញ្ចូល​របៀបវារៈស្តីពីការដកលោក​ កឹម សុខា​ ដាក់ចូលទៅក្នុងសម័យប្រជុំដើម្បី​ធ្វើបោះឆ្នោតដកតំណែង ។ សេចក្តីរាយការណ៍បានបន្តថា​ មកដល់ម៉ោង៩និង៥​នាទីព្រឹកថ្ងៃសុក្រនេះ​ រដ្ឋសភាកំពុង​រាប់សន្លឹកឆ្នោត ៕