សម្លៀកបំពាក់​ខ្មែរ តែ​បរទេស​ស្លៀក​យ៉ាង​សមរម្យ ផ្ទុយ​ពី​សិល្បៈ​ដែល​ត្រូវ​ដំបង​យ៉ាងដំណំ​

​រាជធានី​ភ្នំពេញ ៖ ការនិយម​នូវ​សម្លៀកបំពាក់ ដើម្បី​បង្ហាញ​ភាពលេច​ធ្លោរ​ជាការ​ចាប់អារម្មណ៍​មួយ​ពី​សំណាក់​ក្រុម​សិល្បករ សិល្បការិនី ដើម្បី​ប​ង្កើ​ន​​នូវ​ប្រជាប្រិយភាព​ក្នុង​ការទទួល​បាន ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន ។ ប៉ុន្តែ​ការ​ស្លៀកពាក់​របស់​សិល្បករ​មួយចំនួន​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​ធ្លាក់ចុះ​នូ​វ​​សីលធម៌​សង្គម​ដោយ​បង្កលក្ខណៈ​សិច​ស៊ី​ជ្រុល​ហួសហេតុដែល​ក្រសួង​វប្បធម៌ធ្លាប់បាន​ក្រើនរម្លឹក​ជារឿយៗ។ប្រភពកំណើតថ្មី

 

​នា​ចុងឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៤ នេះ​ការ​ស្លៀកពាក់​របស់​សិល្ប​ករបា​ន​ក្លាយជា​សង្គ្រាមពាក្យសម្តី​នៅក្នុង​បណ្តាញ​សង្គម ដោយមាន​ការរិះគន់​យ៉ាង​ចាស់ដៃ និង​សរសើ​មិន​ដាច់​ពី​ម៉ាត់​ផងដែរ​។ ខាងក្រោម​នេះ​ជា​មតិ​ខ្លះ​របស់​ម្ចាស់​គណនី​ឈ្មោះ ទ​ស្សៈ​យុវជន​ខ្មែរ​៖

 

-​ទន្ទឹម​និង​មាន​ប្រិយមិត្ត​បរទេស​មួយចំនួន​ចេះ​ស្រឡាញ់ ចូលចិត្ត ព្រមទាំង​ឲ្យ​តម្លៃ​ទៅលើ “​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​យើង​” នោះ​!!! តែ​បែរជា​នៅក្នុង​ស្រុក​ខ្មែរ​ឯនោះ​វិញ ក៏មាន​ក្រុម​តារា​សិល្បៈ​ខ្មែរ​មួយចំនួនធំ​ភ្លើតភ្លើន​ទៅ​និង “​សម្លៀកបំពាក់​បែប​អឺរ៉ុប​និយម​” ស្លៀកពាក់​ខើច​លើ​! ខើច​ក្រោម​! បញ្ចេញ​គល់ភ្លៅ​! បង្ហាញ​ដើមទ្រូង​យ៉ាង​ចំហរ​ដោយ​ខ្វះ​សេចក្តី​អៀនខ្មាស់ ប្រៀប​បីដូច​ជា​កំពុងតែ “​បំផ្លាញ​នូវ​ប្រពៃណី វប្បធម៌​ខ្មែរ​” ដែលជា​កេរ្តិ៍មរតក​ដ៏​ថ្លៃថ្លា​របស់​បុព្វបុរស​ខ្មែរ​ខ្លួនឯង​ទៅវិញ​។​តើ​ទង្វើ​បែបនេះ​សក្តិ​សមជា​កុលបុត្រ​ខ្មែរ​ដែល​ធ្លាប់តែ​ទទួលបាន​ការអប់រំ​ពី “​វប្បធម៌​ល្អ​ផូរផង់​” របស់​ដូនតា​ខ្មែរ​យើង​ដែរឬទេ​??? ពួក​អ្នកជា​តារា អ្នក​ថា “​ការធ្វើ​អ្វីៗ​វា​ជា​សិទ្ធិ​របស់​អ្នក​” ប៉ុន្តែ​ក្នុងនាម​យើងខ្ញុំ​ជា​យុវជន​ដែល​ស្រឡាញ់ និង គាំទ្រ​នូវ “​វប្បធម៌​ខ្មែរ​” យើង​ក៏មាន​សិទ្ធិ​រិៈ​គន់​ពួកអ្នកឯង​ដែរ បើ​ចង់​ល្បី​គួរតែ​ខិតខំ​ប្រឹងប្រែង​បង្កើន​នូវ​ទេពកោសល្យ​សម្តែង​ឲ្យ​បានល្អ​ឥតខ្ចោះ​ទៅ នោះ​ប្រាកដជា​ល្បី និង មាន​អ្នកគាំទ្រ​ច្រើន​ហើយ មិនត្រូវ​ចំហរ​ដើមទ្រូង និង បញ្ចេញ​គល់ភ្លៅ​ដើម្បី​ឲ្យ​ល្បី​ទេ​! ធ្វើបែបនេះ​មិន​ខុសពី​កំពុងតែ​បង្ហាញ​ប៉ាន់​ឲ្យ​តា​តា​ប៉ុណ្ណោះ​! តើ​តម្លៃ​របស់​តារា​(​សិល្បៈ​)​នៅត្រង់ណា​??? ហើយ​បងប្អូន​ទាំងអស់គ្នា​សូមជួយ​ជ្រើសរើស​ផង​A & B យក​មួយណា​??? ដូច្នេះ​ក្នុងនាម​យើង​ជា​ខ្មែរ​គួរ​គា​ប្បី​ចូលរួមចំណែក​ក្នុងការ ការពារ ថែរក្សា លើកស្ទួយ “​វប្បធម៌​ជាតិ​យើង​” ឲ្យ​បាន​គ្រប់ៗ​គ្នា​។​សូម​អរគុណ​!!!៕ដោយកំណើតថ្មី

សម្លៀកបំពាក់​ខ្មែរ តែ​បរទេស​ស្លៀក​យ៉ាង​សមរម្យ ផ្ទុយ​ពី​សិល្បៈ​ដែល​ត្រូវ​ដំបង​យ៉ាងដំណំ​

សម្លៀកបំពាក់​ខ្មែរ តែ​បរទេស​ស្លៀក​យ៉ាង​សមរម្យ ផ្ទុយ​ពី​សិល្បៈ​ដែល​ត្រូវ​ដំបង​យ៉ាងដំណំ​