​ចាប់​រថយន្តដឹកឈើ​ប្រណីត២​គ្រឿង​​​​បំរុង​ចេញ​ទៅប្រទេស​ថៃ

ខេត្តបន្ទាយ​មានជ័យ ៖ កម្លាំង​​នគ​បាល​​​បាន​ធ្វើការ​ចាប់​រថយន្ត​២​គ្រឿង ​ដឹកឈើ​ប្រណីត​មាន​ចំនួន​ជិត​៣​ម៉ែត្រ​គូប បំរុងនាំ​ចេញ​ទៅ​ប្រទេសថៃ ​ដែល​​បង្ក្រាប​បាន​នៅ​កន្លែង​​​ផ្សេង​​គ្នា​ កាល​ពី​វេលា​យប់​​ថ្ងៃ​ទី​២៨​ តុលា​ ២០១៥ ​ស្ថិត​នៅស្រុក​ថ្មពួក​ និង​ស្រុក​ស្វាយចេក​ខេត្តបន្ទាយ​មាន​ជ័យ ​។

ប្រភព​បាន​ឱ្យ​ដឹងថា ជនសង្ស័យ​​ជា​ម្ចាស់​​រថយន្ត​​ ​១​-​ឈ្មោះ​អួន សុ​ផាត ​អាយុ​២៥​ឆ្នាំ ​(​ម្ចាស់​រថយន្ត​វី​ហ្គោ) ​ជា​ទា​ហាន​កងពល​លេខ​៥​វ​រ​​សេនា​តូច​៥១ ​រស់នៅ​​ភូមិ​-​ឃុំ​ស្រែ​ណូ​យ ​ស្រុក​វ៉ា​រិ​ន​​ ខេត្តសៀមរាប ​២​-​ឈ្មោះបញ្ញា ម៉ៅ ​អាយុ​២៣​ឆ្នាំ​ (​ម្ចាស់​រថយន្ត​កាមរី​)​រស់នៅ​ភូមិ​​-​ឃុំ​ថ្មពួក ​ស្រុក​ថ្មពួក​ ។

​ប្រភពបន្ត​ថា​ ​​​កម្លាំង​​នគរ​បាលស្រុ​កថ្មពួក​ឃាត់​រថយន្ត​កាមរី​ស៊េរី​ចាស់​ គ្មាន​ស្លាក​​លេខ ​ដែល​ដឹកឈើ​ប្រណីតប្រភេទ​​ធ្នង់​​ចំនួន​​៤២​ដុំ​ ដែល​​អ្នក​​បើកបរ​​ឈ្មោះ​បញ្ញា ម៉ៅ ​កាលពីម៉ោង​៨​យប់​ថ្ងៃ​ទី​២៨​ តុលា​ ២០១៥ ស្ថិត​​នៅ​ផ្លូវបំបែក​​ចូល​បឹង​ត្រកួន​ស្ថិត​ស្រុក​ថ្មពួក​។

​ដោយឡែកនគ​បាល​ស្រុក​ស្វាយចេក​ ក៏​បាន​ឃាត់​រថយន្ត​ធុន​វី​ហ្គោ​ដែល​ពាក់​ស្លាក់​លេខ​ខ​.​ម​២.៥៤៦៣​ ដែល​ដឹកឈើ​ប្រណីត​ប្រភេទ​​ឈើ​ត្រ​សេក​ចំនួន​៤០​ដុំ​ និង​ឃាត់​អ្នកបើកបរ​​ឈ្មោះអួន សុ​ផាត ឃាត់​កាលពី​​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៨​ តុលា ​២០១៥ ស្ថិត​​នៅ​មុខ​អធិការ​នគ​បាល​ស្រុក​ស្វាយចេក​។

  • ​ចាប់​រថយន្តដឹកឈើ​ប្រណីត២​គ្រឿង​​​​បំរុង​ចេញ​ទៅប្រទេស​ថៃ已关闭评论
  • 271 views
  • Hide Sidebar
    A+
Publish on:2015/10/30  Category:ក្នុងស្រុក