ក្រុមជម្រើសជាតិ វិលចូលជំរំហ្វឹកហាត់ ត្រៀមការប្រកួតធំៗចំនួន៣

លោក Lee Tae Hoon បាន​សម្រេច​កោះ​ហៅកីឡាករ​ឆ្នើមៗ​សរុបចំនួន​​៣៣​នាក់ ​​ឲ្យ​វិល​ចូល​ជំរំ​ហ្វឹក​ហាត់ នៅ​មជ្ឈមណ្ឌល និង​សាលា​កីឡា​បាល់​ទាត់​ជាតិបាទី​វិញ ​កាល​​ពី​​​ថ្ងៃ​ព្រហស្បតិ៍​​ម្សិល​មិញ ដើម្បី​ធ្វើ​ការ​ហ្វឹក​ហាត់​ពង្រឹង​សមត្ថ​ភាព ត្រៀម​ការ​ប្រកួត​មិត្ត​ភាព ពិសេស​ត្រៀម​​ការ​ប្រកួតផ្លូវការ​ធំៗ​ចំនួន​២​ទៀត​​ក្នុង​ការ​វិច្ឆិកា ខាង​មុខ​នេះ។

កីឡាករ​ទាំង​៣៣​​នាក់​នេះ គឺ​មាន​មក​ពី​ក្លិប​ក្រសួង​ការពារ​ជាតិ​៦​នាក់ ក្លិប​អគ្គស្នង​ការដ្ឋាននគរ​បាល​ជាតិ​៧​នាក់ ក្លិប​ស្វាយ​រៀង ៧​នាក់ ក្លិប​បឹង​កេតអង្គរ​៦​នាក់ ក្លិប​ភ្នំពេញ​ក្រោន​៤​នាក់ និង​ក្លិប​ណាហ្គាវើល ចំនួន​៣​នាក់ ហើយ​ពួក​គេ​នឹង​ត្រូវ​ប្រមូល​ផ្តុំ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា។
1
តាម​សេចក្តី​ជម្រាប​ជូន​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ដល់​ក្លិប​ទាំង​៦​ខាង​លើ​គឺ ក្រៅ​ពី​ការ​ត្រៀម​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ នៅ​ពហុកីឡ​ដ្ឋាន​ជាតិ នា​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ​គឺ​ការ​ប្រមូល​ផ្តុំ​លើក​នេះ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ចូល​រួម​ការ​ប្រកួតប្រកួតជម្រុះ​ជុំ​ទី​២​ពាន​ 2018 FIFA World Cup Russia ប្រចាំ​ទ្វីប​អាស៊ី ដោយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ចេញ​ទៅ​ជួប​​ក្រុម​អាហ្វហ្គានីស្ថាន នៅ​ប្រទេស​ស៊ីរី នា​ថ្ងៃ ទី​១២ ខែវិច្ឆិកា និង​ត្រៀម​ចូល​រួម​ការ​ចូល​រួម​ការ​ប្រកួត​ពាន 2015 Yunnan, Asean International Football Tournament នៅ​ទី​ក្រុង Mang Shi ខេត្ត​យូណាន់ នៃ​សាធារណៈ​រដ្ឋ​ប្រជា​មានិត​ចិន ផង​ដែរ៕
mm3
mm2
mm1