លោក Blatter ថា មានកិច្ចព្រមព្រៀងមុនរុស្ស៊ី ឈ្នះសិទ្ធិម្ចាស់ផ្ទះ World Cup

លោក Sepp Blatter បាន​បញ្ជាក់​​ថា មាន​នូវ​កិច្ច​​ព្រម​ព្រៀង​គ្នា​មួយ​ក្នុង​ការ​​ផ្តល់​សិទ្ធិ​​ម្ចាស់​ផ្ទះ World Cup ឆ្នាំ​២០១៨ ទៅ​ឲ្យ​ប្រទេស​រុស្ស៊ី នៅ​មុន​ពេល​ការ​បោះ​ឆ្នោត​ចាប់​ផ្តើម​ឡើង និង​បាន​ស្តី​បន្ទោស​​ទៅ​លើ​ប្រទេស​ដែល​ចាញ់​គឺ អង់​​គ្លេស និង​​សហ​រដ្ឋ​អាមេ​រិក​ក្នុង​ការ​ធ្វើ​ឲ្យ​​រឿង​អាស្រូវ​ពុក​រលួយ​​ហុម​ព័ទ្ធ​ជុំ​វិញ​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ពអន្តរ​ជាតិ​ហៅ​កាត់​ថា FIFA​។ ប្រធាន FIFA មិន​កាន់​តំណែង​រូប​នេះ​បាន​​ប្រាប់​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​​របស់​រុស្ស៊ី TASS ថា៖ «កាល​ពី​​ឆ្នាំ​២០១ យើង​ (គណៈ​កម្មា​ធិការ​​ប្រតិ​បត្តិ​​ទាំង​២២​រូប​របស់ FIFA) បាន​ធ្វើ​ការ​សម្រេច​​ចិត្ត​​លើ​២ករណី យើង​បាន​យល់​ព្រម​ផ្តល់​សិទ្ធិ​ទៅ​ឲ្យ​រុស្ស៊ី (ក្នុង​ឆ្នាំ​២០១៨) បន្ទាប់​ក្នុង​ឆ្នាំ​២០២២ យើង​នឹង​ប្រគល់​ទៅ​ឲ្យ​សហ​​រដ្ឋ​អាមេ​រិក​»​។
1
លោក Blatter បាន​​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ប្រសិន​បើ​​សហ​រដ្ឋ​អាមេ​រិក​​បាន​ឈ្នះ​សិទ្ធិ​ក្នុង​ការ​ធ្វើ​​ជា​ម្ចាស់​ផ្ទះ World Cup ឆ្នាំ​២០២២ «​អ្វី​ដែល​យើង​ទាំង​អស់​គ្នា​កំពុង​តែ​ពិភាក្សា​នៅ​ពេល​នេះ​​ប្រកដ​ជា​​ភាព​អស្ចារ្យ​នៃ​ព្រឹត្តិ​ការណ៍​ World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី ហើយ​មិន​​មាន​បញ្ហា​ណា​មួយ​នៅ FIFA ឡើយ​»​។ ការ​លើក​ឡើង​របស់​លោក Blatter បាន​នាំ​ឲ្យ​ប្រធាន​សមា​គម​កីឡា​បាល់​ទាត់​អង់​​គ្លេស​លោក Greg Dyke និយាយ​ថា លោក​​នឹង​ធ្វើ​​ការ​ទាម​ទារ​​​ម្តង​​ទៀត​ទៅ​លើ​​ទឹក​ប្រាក់​ប្រមាណ​ជា​២១​លាន​ផោន (ស្មើ​នឹង​​៣២,២​លាន​ដុល្លារ​អាមេ​រិក) ដែល​ត្រូវ​បាន​​ចំណាយ​ទៅ​លើ​ការ​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​២០១៨​របស់​អង់​​គ្លេស​។ លោក Dyke បាន​ឲ្យ​ដឹង​ថា ការ​ស៊ើប​អង្កេត​ផ្សេង​ៗ​ទៅ​លើ​ការ​អះ​អាង​​នេះ «គឺ​ជា​គំនិត​ដ៏​ល្អ​មួយ» ខណៈ​ដែល​វា​នឹង​ក្លាយ​ជា​រឿង​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​ទទួល​បាន​ប្រាក់​​ចំណាយ​លើ​ការ​បង់​ពន្ធ​ត្រឡប់​មក​វិញ​»​​៕

ប្រភពព័ត៌​មាន៖ Channel News Asia