ជឿអត់ថា ប៉ុន្មានវិធីនេះ អាចជួយឲ្យដៃអ្នក ទន់ភ្លឺរលោង និងសស្អាត គួរឲ្យចង់កាន់បាន?

តាមពិតទៅ ពណ៌សម្បុរដៃ និងជើងក៏មាន​សារៈសំខាន់ដូចជាមុខអញ្ចឹងដែរ។ ជាញឹកញាប់ ស្បែកនៅតំបន់ នេះ​របស់យើង តែងតែប៉ះពាល់នឹងកាំរស្មី UV ដែលធ្វើឲ្យវាប្រែទៅជាពណ៌ទៅជាខ្មៅស្រអាប់បាន។ ដូច្នេះ​ប្រសិនបើ​អ្នកចង់កម្ចាត់​បញ្ហាស្បែកខ្មៅស្រអាប់នេះ ហើយចង់ឲ្យដៃជើងរបស់អ្នកសស្អាតឆាប់រហ័សនោះ សូមអនុវត្តតាមវិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖

ជឿអត់ថា ប៉ុន្មានវិធីនេះ អាចជួយឲ្យដៃអ្នក ទន់ភ្លឺរលោង និងសស្អាត គួរឲ្យចង់កាន់បាន?
រូបតំណាងដៃដែលទន់ ភ្លឺរលោង

ក្រូចឆ្មា និងអំបិល៖ អំបិលអាចជួយកម្ចាត់កោសិកា​ចាស់ៗដែលងាប់ ចំណែកក្រូចឆ្មាវិញក៍ជាភ្នាក់ងារ កម្ចាត់ស្នាមអុជខ្មៅបានយ៉ាងល្អបំផុតដែរ។ អ្នកគ្រាន់តែរោយអំបិលដាក់លើ​ដៃ និងជើងរបស់អ្នក បន្ទាប់​មក​​យក​​ក្រូចឆ្មា​មក​ដុសៗពីលើ។ ក្រោយមក អ្នកនឹង​ឃើញស្បែក ​ប្រែពណ៌ភ្លឺថ្លា និង​សជាងមុនជាពុំខាន។

ជឿអត់ថា ប៉ុន្មានវិធីនេះ អាចជួយឲ្យដៃអ្នក ទន់ភ្លឺរលោង និងសស្អាត គួរឲ្យចង់កាន់បាន?

ទឹកដោះគោឆៅ៖ ម៉ាស្សាដៃ និងជើងរបស់អ្នកជាមួយ​ទឹកដោះគោឆៅ អាចទទួលបាន លទ្ធផលគួរឲ្យភ្ញាក់ផ្អើលជាមិនខាន។

ជឿអត់ថា ប៉ុន្មានវិធីនេះ អាចជួយឲ្យដៃអ្នក ទន់ភ្លឺរលោង និងសស្អាត គួរឲ្យចង់កាន់បាន?

ទឹកដោះគោ និងសំបកក្រូចស្ងួត៖ យកសំបកក្រូចស្ងួតធ្វើជាម្សៅ ហើយលាយជាមួយទឹកដោះគោ កូរចូលគ្នាឲ្យសព្វ ទៅជាល្បាយ រួចយកវាទៅ​បិទ​នៅលើ​ផ្ទៃមុខ រួចទុកចោលឲ្យបាន ២០នាទី សឹមលាង សម្អាតចេញជាការស្រេច។

ជឿអត់ថា ប៉ុន្មានវិធីនេះ អាចជួយឲ្យដៃអ្នក ទន់ភ្លឺរលោង និងសស្អាត គួរឲ្យចង់កាន់បាន?

ត្រសក់ ឬប្រទាលកន្ទុយក្រពើ៖ យកប្រទាលកន្ទុយក្រពើ ឬត្រសក់ មកត្រដុសនៅលើស្បែកដែលខ្មៅ ស្រអាប់នោះ ឲ្យបាន១០នាទី បន្ទាប់មក​លាងសម្អាតចេញវិញ។

ជឿអត់ថា ប៉ុន្មានវិធីនេះ អាចជួយឲ្យដៃអ្នក ទន់ភ្លឺរលោង និងសស្អាត គួរឲ្យចង់កាន់បាន?

វិធីសាស្ត្រខាងលើនេះ អ្នកអាចជ្រើសរើសមួយណាក៏បាន​ ​ប្រសិនបើអ្នកគិតថាងាយស្រួល ហើយវា​មាន​ប្រសិទ្ធិភាព​ដូចគ្នា៕

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ជឿអត់ថា ប៉ុន្មានវិធីនេះ អាចជួយឲ្យដៃអ្នក ទន់ភ្លឺរលោង និងសស្អាត គួរឲ្យចង់កាន់បាន?已关闭评论
  • 343 views
  • Hide Sidebar
    A+
Publish on:2015/10/30  Category:សុខភាព