​ចិន​​លុប​ចោល​នយោបាយ​កូន​មួយ​​​​ អនុញ្ញាត​ឲ្យ​​គ្រប់​គ្រួសារ​​​​អាច​មាន​កូន​ពីរ​នាក់


​ចិន​​លុប​ចោល​នយោបាយ​កូន​មួយ​​​​ អនុញ្ញាត​ឲ្យ​​គ្រប់​គ្រួសារ​​​​អាច​មាន​កូន​ពីរ​នាក់

ប្រទេស​ចិន​នឹង​បញ្ចប់​គោល​នយោបាយ​​គ្រួសារ​មួយ​មាន​កូន​តែ​មួយ​ជា​ផ្លូវ​ការ ក្រោយ​ដាក់​ឲ្យ​អនុវត្តន៍​ជាង​២ទសវត្ស​មក​ហើយ​នោះ​។ គ្រប់​​គ្រួសារ​ទាំង​អស់​នឹង​​អាច​មាន​កូន​ពីរ​នាក់​​បាន​ក្នុង​បន្ទុក មិន​ប្រកាន់​ថា​នៅ​ជនបទ ឬ​ទីក្រុង​នោះ​ទេ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​​​ពី​កិច្ច​ប្រជុំ​ពី​គណបក្ស​​កុម្មុយនិស្ត​ចិន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។

 

​ចិន​​លុប​ចោល​នយោបាយ​កូន​មួយ​​​​ អនុញ្ញាត​ឲ្យ​​គ្រប់​គ្រួសារ​​​​អាច​មាន​កូន​ពីរ​នាក់
 

​​​​​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​​ចិន ស៊ិនហ៊ួរ​​ ការ​​កែ​ប្រែ​គោល​​នយោបាយ​​​នោះ​​ជា​​វិធានការ​​​ថ្មី​ នឹង​ធ្វើ​ឡើង​​ដើម្បី​ជា​​​​​​​ការ​អភិវឌ្ឍ​​ចំពោះ​ប្រជាជន​​ និង​ធ្វើ​​​ឲ្យ​សមាមាត្រ​ប្រជាជន​ក្មេង​ៗ​​មាន​ភាព​ស្មើ​គ្នា ​​​​​​​​​​​​​​​ស្រប​ពេល​ដែល​​​ចំនួន​​ប្រជាជន​​​ចាស់​ៗ​មាន​ចំនួន​ច្រើន។ បច្ចុប្បន្ន​​​ចំនួន​ប្រជាជន​ចិន​មាន​អាយុ​​លើស​ពី​៥០​ឆ្នាំ​មាន​ប្រហែល​៣០​ភាគ​រយ ​ប្រជាជន​សរុប​គឺ​ប្រហែល​១,៣៦​ពាន់​លាន​នាក់។

 

តាម​ទីភ្នាក់ងារ​​សារព័ត៌មាន​​ដដែល កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ ទិន្នន័យ​​នៃ​ចំនួន​ប្រជាជន​បាន​ដាក់​បង្ហាញ​ជូន​ថ្នាក់​ដឹក​នាំ​​​ដើម្បី​សម្រេច​ចិត្ត​ដោយ​បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​ការ​​កែ​ប្រែ​នយោបាយ​កូន​មួយ​អាច​សម្រួល​ស្ថាន​ការ​បច្ចុប្បន្ន​បាន។ ​​​​​​​

 

យ៉ាង​ណា​ក្ដី​​ពុំ​ទាន់​​មាន​របាយការណ៍​​ច្បាស់​អំពី​កាលបរិច្ឆេទ​នៃ​ការ​​​ចាប់​ផ្ដើម​នយោបាយ​កូន​ពីរ​​​​នោះ​ទេ។ ប៉ុន្តែ​​​តាម​​លោក​សាស្ត្រាចារ្យ​ម្នាក់​​នៃ​វិទ្យាស្ថាន​សិក្សា​​ការ​អភិវឌ្ឍ​ប្រជាជន​​នៃ​សាកលវិទ្យាល័យ​​ចិន Renmin បាន​ឲ្យ​ដឹង​ថា​​​​​​​នយោបាយ​កូន​ពីរ​អាច​នឹង​មាន​ប្រសិទ្ធភាព​​ចាប់​ពី​គម្រោង​​ផែនការ​ប្រាំ​ឆ្នាំ​​របស់​រដ្ឋាភិបាល​លើក​ទី​១៣ ដែល​ចេញ​ពី​ឆ្នាំ​​២០១៦ ​ដល់​២០២០។

 

​ចិន​​លុប​ចោល​នយោបាយ​កូន​មួយ​​​​ អនុញ្ញាត​ឲ្យ​​គ្រប់​គ្រួសារ​​​​អាច​មាន​កូន​ពីរ​នាក់
 

នយោបាយ​កូន​មួយ​របស់​ប្រទេស​ចិន​បាន​ចាប់​ផ្ដើម​​ឡើង​ពី​ឆ្នាំ​១៩៧៩ ​​ក្នុង​គោល​ដៅ​ដើម្បី​បន្ថយ​កំណើន​ប្រជាជន​ច្រើន​ដោយ​​បន្ថយ​អត្រា​កំណើត​​​បាន​៤០០​លាន​នាក់។ ប៉ុន្តែ​ក្នុង​​ច្បាប់​ប្រទេស​ចិន​មាន​ករណី​លើក​លែង​​ អាច​ឲ្យ​គ្រួសារ​មួយ​មាន​កូន​ពីរ​នាក់​ក្នុង​ករណី​ម្ដាយ​ និង​ឪពុក​ជា​កូន​ទោល៕

 

​ចិន​​លុប​ចោល​នយោបាយ​កូន​មួយ​​​​ អនុញ្ញាត​ឲ្យ​​គ្រប់​គ្រួសារ​​​​អាច​មាន​កូន​ពីរ​នាក់

ចុចអាន៖ ចិន​កំពុង​សម្លឹង​ផល​ប្រយោជន៍​​នៃ​នយោបាយ​​​កូន​ពីរ​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC, shanghaiist​​​​​​​​​​​​​​​​​