Jason Deruloអាច​ប្រឈម​មុខ​ដេក​គុក​៨​ឆ្នាំ​ដោយ​សារ​តែ…


Jason Deruloអាច​ប្រឈម​មុខ​ដេក​គុក​៨​ឆ្នាំ​ដោយ​សារ​តែ…

ម្ចាស់​បទ​​ល្បី​ “Wiggle” Jason Derulo​ បាន​ប្រាប់​ទៅ​សារព័ត៌មាន​ The Sun ថា ​រូប​គេ​អាច​នឹង​ប្រឈម​មុខ​​ជាប់​ពន្ធនាគារ​បន្ទាប់​ពី​ប៉ះ​ទង្គិច​ជា​មួយ​ប៉ូលិស​​និង​មាន​ការ​ប្ដឹង​ពី​អ្នក​ជិត​ខាង​​ពី​សំឡេង​ថ្លង់​នៃ​ពិធី​ជប់លៀង​របស់​គេ។ ​​

 

Jason Deruloអាច​ប្រឈម​មុខ​ដេក​គុក​៨​ឆ្នាំ​ដោយ​សារ​តែ…

 

ប៉ូលិស​បាន​លប​ឆ្មក់​ចូល​ពិធី​ជប់​លៀង​របស់​តារា​វ័យ ២៦​ឆ្នាំ​ក្រោយ​ពី​មាន​ការ​ប្ដឹង​ពី​អ្នក​ជិត​ខាង​ថា​មាន​សំឡេង​រំខាន​ខ្លាំង។ បន្ទាប់​ពី​ប៉ូលិស​​បាន​ទៅ​ដល់​ទីតាំង​ Jason មិន​បាន​សហការ​ជាមួយ ហើយ​ថែមទាំង​ប៉ះទង្គិច​​នឹង​ប៉ូលិស​ទៀត​ផង។ ប៉ុន្តែ​ភ្លាម​នោះ មាន​បុរស​៦​នាក់​ដែល​នៅ​ក្នុង​ពិធី​នោះ​ដែល​​​បាន​ឃើញ​ហេតុការណ៍​បែប​នេះ​ ក៏​បាន​បន្ថយ​សំឡេង​តន្ត្រី​ ហើយ​លោត​ចុះ​ក្នុង​អាង​​ជាមួយ​នារី​ៗ​ស្លៀក​ប៊ីគីនី​៤០​នាក់​ផ្សេង​ទៀត។

 

តារា​ដែល​ធ្វើ​​ខួប​កាល​ពី​ខែ​មុន​បាន​ប្រាប់ The Sun ឲ្យ​ដឹង​ថា៖ “ពេល​នោះ​ពួក​យើង​កំពុង​សប្បាយ​យ៉ាង​ខ្លាំង។ ស្រាប់​តែ​ភ្លាម​នោះ​មាន​ឧទ្ធម្ភាគចក្រ​មួយ​បាន​ក្រឡឹង​​ជុំវិញ​ផ្ទះ​របស់​ខ្ញុំ​។ ពិត​ជា​ឆ្កួត​មែន”។ មួយ​ម៉ោង​ក្រោយ​មក​មាន​ប៉ូលិស​​៥០​នាក់​​បាន​មក​ដល់ ព្រោះ​តែ​មាន​ការ​ប្ដឹង​នៃ​សំឡេង​រំខាន។ ប៉ុន្តែ​ខ្ញុំ​មិន​មាន​ផ្ទះ​អ្នក​ជិតខាង​ក្បែរ​ខ្ញុំ​ទេ។ វា​ពិត​ជា​អាម៉ាស់​ខ្លាំង​ណាស់។

 

យ៉ាង​ណា​ក្ដី​ ពេល​នេះ​តារា​ខាង​លើ​​អាច​នឹង​ប្រឈម​មុខ​ជាប់​គុក​ និង​ឡើង​តុលាការ​បន្ទាប់​ពី​មាន​​ហេតុការណ៍​​ខាង​លើ​កើត​ឡើង​។ Jason បាន​បន្ថែម​ទៅ​សារព័ត៌មាន​ខាង​លើ​ថា​៖​”ខ្ញុំ​ត្រូវ​ឡើង​តុលាការ​។ ខ្ញុំ​អាច​នឹង​ជាប់​គុក​៨​ឆ្នាំ​ ដោយ​ការ​ប្ដឹង​​ពី​សំឡេង​រំខាន”។

 

Jason Deruloអាច​ប្រឈម​មុខ​ដេក​គុក​៨​ឆ្នាំ​ដោយ​សារ​តែ…

 

ចុចអាន៖​ក្រុមហ៊ុន​ឧបករណ៍​សិច​មួយ​ស្នើសុំ​យក​គំរូ​​ប្រដាប់​ភេទ​​​ Justin Bieber​ ក្នុង​តម្លៃ​១លាន​ដុល្លារ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror