ចេញពី​ក្លិប​ត្រូវ​ជន​មួយក្រុម​ទៀត តាម​ពីក្រោយ​កាប់​ដាច់​ដៃ​ម្ខាង​

បន្ទាយមានជ័យ: យុវជន​ម្នាក់ ក្នុងចំណោម​ពីរ​នាក់ ជិះ​ម៉ូតូ​ចេញពី​ក្លិប "​ហ្គោល​ថោ​ន​" ត្រូវ​ជន​មួយក្រុម​ទៀត ជិះ​តាម​ពីក្រោយ កាប់​ដាច់​ដៃ​ម្ខាង ។​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោង ២​និង​៣០​នាទី រំលងអធ្រាត្រ ចូល​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ក្នុង​ហេតុការណ៍​នេះ ត្រូវបាន​ដាច់​ដៃស្តាំ​ក្រោយពេល​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស៊ូ​ម​មឺ​អ៊ិ​ច ពណ៌​ក្រហម ជាមួយ​មិត្ត​ភ័ក្តិ​ម្នាក់ទៀត ចេញពី​ក្លិប​កម្សាន្ត " ហ្គោល​ថោ​ន " ដែល​ស្ថិតនៅ​ទីតាំង​ខាងលើ មិនបាន​ប៉ុន្មាន​ផង​។ ជនដៃដល់​ក្នុង​ហេតុការណ៍​នេះ ក្រោយ​ធ្វើ​សកម្មភាព​រួច ក៏បាន​រត់​គេចខ្លួនបាត់ ទាំង​មិន​ស្គាល់​អត្តសញ្ញាណ​។​

​ក្រោយពី​កើតហេតុ​ភ្លាម ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច ទាក់ទង​ហៅ រថយន្ត​សាមុយ មក​ដឹក​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ​។ ចំណែក​ក្រុម​ជនដៃដល់ សមត្ថកិច្ច​បាន​កំពុង​ស្រាវជ្រាវ និង​ចាប់​យកមក​ផ្តន្ទាទោស តាមច្បាប់ ដើម្បី​ផ្តល់​ភាពយុត្តិធម៌ ជូន​ដល់​ជនរងគ្រោះ​៕V​/S

ចេញពី​ក្លិប​ត្រូវ​ជន​មួយក្រុម​ទៀត តាម​ពីក្រោយ​កាប់​ដាច់​ដៃ​ម្ខាង​

ចេញពី​ក្លិប​ត្រូវ​ជន​មួយក្រុម​ទៀត តាម​ពីក្រោយ​កាប់​ដាច់​ដៃ​ម្ខាង​

ចេញពី​ក្លិប​ត្រូវ​ជន​មួយក្រុម​ទៀត តាម​ពីក្រោយ​កាប់​ដាច់​ដៃ​ម្ខាង​