​មនុស្ស​៣​នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល​២៨​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២៩ តុលា​

ភ្នំពេញ: មនុស្ស​៣​នាក់​ស្លាប់ (​ប្រុស​) អ្នករបួសធ្ងន់ ១៤​នាក់ (​ស្រី​៣​នាក់​) របួសស្រាល ១៤​នាក់ (​ស្រី​៤​នាក់​) នៅ​ទូទាំងប្រទេស​ចំនួន ១៥​លើក យប់ ៨​លើក​ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាល ជាតិ​។​

​របាយការណ៍ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១៥​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប ២៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៨​គ្រឿង​, រថយន្ត​ធុន​តូច ៦​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង​, យាន​ផ្សេងៗ ១​គ្រឿង ។​

​មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៤​លើក​, មិន​គោរព​សិទ្ធិ ៥​លើក​, មិន​ប្រកាន់​ស្តាំ ២​លើក​, ប្រជែង​គ្រោះថ្នាក់ ២​លើក​, បត់​គ្រោះថ្នាក់ ១​លើក​, ស្រវឹង ១​លើក​,  ក្នុងនោះ​អ្នក​មិន​ពាក់មួក ពេល​គ្រោះថ្នាក់​មាន ២៧​នាក់ (​យប់​១៣​នាក់​) ។​

​ក្នុងនោះ​មាន រថយន្ត ដែល​ត្រូវធ្វើ​ការផាកពិន័យ សរុប​ចំនួន ១.៦៣២ គ្រឿង (​រថយន្ត​ធំ ៨៧៨ គ្រឿង​) ស្មើនឹង ១.៦៣៧ ករណី​, ល្មើស​ក្រដាស​ស្នាម មាន ១.០៨៦​គ្រឿង ស្មើនឹង ១.០៩១​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៥៤៦​គ្រឿង ស្មើនឹង ៥៤៦​ករណី​, ដោយឡែក ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១.១២០ គ្រឿង ៕V​/S

​មនុស្ស​៣​នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល​២៨​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២៩ តុលា​