វិញ្ញាសាសំដែងចំនួន៣របស់វ៉ូវីណាមដែលបានបញ្ចប់

ភ្នំពេញ:     ​ភ្នំពេញ​:​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣០​តុលាការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ ជើងឯក​ជាតិ​ឆ្នាំ​២០១៥​បានបញ្ចប់​ហើយ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ជីវ សុខុម​ដែលជា​អគ្គលេខាធិការ​របស់​ស​ហ​ព័ន្ធ ។​

​    ​វិញ្ញាសា​ដែល​បានបញ្ចប់​នោះ​គឺ​មេគុន​បុរស​ឯកត្តជន​ដែល​ចំណាត់ថ្នាក់​លេខ ១ បាន​ទៅ​កីឡាករ​លី បូរ៉ា​មី​ក្លឹប​ក្រុមហ៊ុន​រ័ត្ន សុខន លេខ ២​កីឡាករ​អ៊ឹម លាំង​ឈុន​ក្លឹប​វិទ្យាល័យ​វត្ត​កោះ និង ចំណាត់ថ្នាក់​លេខ ៣ កីឡាករ​កើត សុ​ភ័ក្ត្រ​ក្លឹប​ក្រសួងមហាផ្ទៃ ។​

​    ​វិញ្ញាសា​មេគុន​សំដែង​បុរស ២ នាក់​ចំណាត់ថ្នាក់​លេខ ១ ក្រសួងមហាផ្ទៃ​ដែលមាន​កីឡាករ​ម៉េ​ត សុ​ភ័​ក្ត្រា និង កីឡាករ​សឿ សេងហុង ។ ចំណាត់ថ្នាក់​លេខ ២ ក្លឹប​អង្គការ​សង្គ្រោះ​កុមារ ដែលមាន​កីឡាករ​សុខ ឡុង និង កីឡាករ​ឈុន ផានិត ។ ចំណាត់ថ្នាក់​លេខ ៣ ក្លឹប​វិទ្យាល័យ​វត្ត​កោះ​ដែលមាន​កីឡាករ​កាំ​ង លាំង​ឈុន និង អៀង សុខ​វាសនា​។​

​    ​វិញ្ញាសា​មេគុន​ដាវ​ឯកត្តជន​នារី ចំណាត់ថ្នាក់​លេខ ១ កីឡាការិនី​ពៅ សុខា​ក្លឹប​ក្រុមហ៊ុន​រ័ត្ន សុខន ចំណាត់​ថ្នាក់​លេខ ២ កីឡាការិនី​ម៉ៅ ម៉ូ​នី​តា​ក្លឹប​សាកលវិទ្យាល័យ​អាស៊ី​អឺ​រុ​ប និង ចំណាត់ថ្នាក់​លេខ ៣ កីឡាការិនី​សុខ នី​ដា​នុត ក្លឹប​វិទ្យាល័យ​វត្ត​កោះ ។​

​    ​លោក​ពៅ ហុក​ដែលជា​អ្នកគ្រប់គ្រង​កីឡា​សាកលវិទ្យាល័យ​អាស៊ី​អឺ​រុ​ប​នោះបាន​និយាយថា​ មេដាយ​ដែល​លោក​ចង់បាន​នោះ​គឺ​មេដាយមាស​ចំពោះ​មេដាយប្រាក់ និង សំរិទ្ធ​លោក​ដឹង​មុន​ហើយ​ថា​ប្រាកដជា​រកបាន​ហើយ ឯ​មេដាយមាស​លោក​ជឿថា​អាច​លំបាក​តែ​លោក​មាន​ជំនឿ​ចិត្ត ។​
​    ​