យុវជន​២​នាក់ ត្រូវ​ក្មេងស្ទាវ មួយក្រុម​ជិះ​ម៉ូតូ​ដេញ​កាប់ រងរបួស​ជា​ទម្ងន់​

​កណ្តាល: យុវជន​២​នាក់ បាន​រងរបួស​ត្រង់​ដៃ និង​ក្បាល ដោយ​ត្រូវ​ក្មេងស្ទាវ​មួយក្រុម មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​កាន់​កាំបិតប៉័ងតោ ដេញ​កាប់ ខណៈដែល​ជនរងគ្រោះ ទាំង​២​នាក់ ជិះ​ម៉ូតូឌុប​គ្នា បំណង​ទៅលេង​ផ្ទះ​មិត្ត​ភ័ក្តិ នៅក្នុង​ឃុំ​កំពង់ស្វាយ ។ ហេតុការណ៍​នេះ បាន កើត​ឡើង កាលពី​វេលា​ម៉ោង ១​និង​២០​នាទី រសៀល​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ​២០១៥ នៅ លើ​ផ្លូវ ១១០ ក្នុងភូមិ​ព្រែក​តាន​ប់ ឃុំ​កំពង់ស្វាយ  ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ផុន រដ្នា ហៅ វ៉ា អាយុ ១៩ ឆ្នាំ មុខ​មុខរបរ កម្មករ​កាត់ដេរ មាន​ទីលំនៅ​ភូមិ​ឫស្សីស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ របួសស្នាម​លើ​ក្បាល​ខាងស្ដាំ និង​ម្នាក់ទៀត​ឈ្មោះ ឃុ​ត ឡេះ ហៅ ម៉ាប់ អាយុ ២០ ឆ្នាំ មុខរបរ កម្មករ​កាត់ដេរ នៅ​ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​កៀនស្វាយ របួសស្នាម​ចំនួន ២ កន្លែង លើ​ខ្នងដៃ​ស្ដាំ និង​លើ​ក្បាល​ផ្នែក​ខាងស្ដាំ ។
​ចំណែក​ក្រុម​ជនល្មើស មាន​គ្នា​៤​នាក់ ក្រោយ​កើតហេតុ បាន​រត់គេចខ្លួន​បាត់​អស់ ប៉ុន្តែ​សមត្ថកិច្ច​បានកំណត់ អត្តសញ្ញាណ​រួចហើយ គឺ​ទី​១.​ឈ្មោះ កុយ រ៉ា​ឌី ហៅ គុយបា អាយុ ២២​ឆ្នាំ មុខរបរ និស្សិត​ចំការ​ដូង​, ទី​២.​ឈ្មោះ វ៉េ វី មានមុខ​របរ​មិន​ពិតប្រាកដ​។ យុវជន​ទាំងពីរ​នាក់​នេះ មាន​ទីលំនៅ នៅ​ភូមិ​ព្រែក​តាន​ប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ជាមួយគ្នា​។ ទី​៣.​ឈ្មោះ ថុល ប៊ុន​តឺ​ម អាយុ ២៤ ឆ្នាំ និង​ទី​៤.​ឈ្មោះ  ធូ អាយុ ១៩ ឆ្នាំ​។ យុវជន​ជា​ជនសង្ស័យ ២ នាក់​នេះ មានមុខ​របរ​មិន​ពិតប្រាកដ និង​មាន​ទីលំនៅ នៅ​ភូមិ​កំពង់ស្វាយ​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ជាមួយគ្នា​។ រីឯ​វ​ត្តុ​តាង ជនល្មើស​បាន​យកទៅ​ជាមួយ ក្រោយពី​ធ្វើ​សកម្ម​ល្មើ​សរួច ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​តាមផ្លូវ ១១០  បំណង​មកលេង​ផ្ទះ​មិត្ត​ភ័ក្តិ នៅក្នុង​ឃុំ​កំពង់ស្វាយ​។ ពេល​ជិះ​ម៉ូតូ​មកដល់ ចំណុចកើតហេតុ ស្រាប់តែ​ឃើញ​ម៉ូតូ​ជនល្មើស ចំនួន ២ គ្រឿង ឌុប​គ្នា ៤ នាក់ តាម​ពីក្រោយ ហើយ​ស្រែក​អោយ​ម៉ូតូ ជនរងគ្រោះ​ឈប់ បន្ទាប់មក បាន​យក​កាំបិតប៉័ងតោ ពណ៌​ស មក​កាប់​ជនរងគ្រោះ​ទាំង​២ នាក់ អោយមាន​របួសស្នាម​។ ក្រោយពី​ធ្វើ​សកម្មភាព​ល្មើ​សរួច  ជនសង្ស័យ​ទាំង ៤ នាក់ បាននាំគ្នា​ជិះ​ម៉ូតូ រត់គេចខ្លួន​បាត់ និង​យក​វ​ត្តុ​តាង ទៅជា​មួយ​ផង​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា ករណីនេះ ជនរងគ្រោះ មិនបាន​ស្គាល់មុខ ជនល្មើស​ទាំង ៤ នាក់​នេះ​ទេ ហើយ​កម្លាំង​ប៉ុស្តិ៍នគរបាល កំពង់ស្វាយ បាន​ស្រាវជ្រាវ​រកមុខ​ជនល្មើស និង​តាម​ចាប់ខ្លួន តែ​រយៈពេល​ស្រាវជ្រាវ រកមុខ​ជនល្មើស​យូរ ធ្វើអោយ​ជនល្មើស​ដឹងខ្លួន​មុន បាន​រត់គេចខ្លួន​។ ទោះយ៉ាងណា សមត្ថកិច្ច​បានកំណត់​មុខសញ្ញា និង​កំពុង​កសាង​សំណុំរឿង តាម​នីតិវិធី ៕V/S

យុវជន​២​នាក់ ត្រូវ​ក្មេងស្ទាវ មួយក្រុម​ជិះ​ម៉ូតូ​ដេញ​កាប់ រងរបួស​ជា​ទម្ងន់​

យុវជន​២​នាក់ ត្រូវ​ក្មេងស្ទាវ មួយក្រុម​ជិះ​ម៉ូតូ​ដេញ​កាប់ រងរបួស​ជា​ទម្ងន់​

យុវជន​២​នាក់ ត្រូវ​ក្មេងស្ទាវ មួយក្រុម​ជិះ​ម៉ូតូ​ដេញ​កាប់ រងរបួស​ជា​ទម្ងន់​