បង្ក្រាប​ទីតាំង​ល្បែង ស៊ីសង​ហ្គេម​បាញ់​ត្រី ១​កន្លែង ឃាត់ខ្លួន​មនុស្ស​២​នាក់​

ភ្នំពេញ: កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌដូនពេញ សហការ​ជាមួយ កម្លាំង​អាវុធហត្ថ នៃ​ការិយាល័យ​ស្រាវជ្រាវ បទល្មើស​ព្រហ្មទណ្ឌ រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង ប្រភេទ​បាញ់​ត្រី មួយកន្លែង នៅ​ប្លុក​បឹងកក់ ដោយ​ឃាត់ខ្លួន​អ្នកលេង ១ នាក់ និង​អ្នកមើលការខុសត្រូវ ១​នាក់ រួម​នឹង​វត្ថុតាង​ជាក់ស្ដែង​។​

​ការចុះ​បង្ក្រាប​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី រសៀល​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ នៅផ្ទះ​លេខ​១៨៦ អឺ​សូន្យ ផ្លូវ​បេតុង សង្កាត់​ស្រះចក ខណ្ឌ ដូនពេញ​។​

​ក្នុង​ប្រតិបត្តិ​ការណ៍​នេះ សមត្ថកិច្ច​ដកហូត​វត្ថុតាង មាន ទូ​ហ្គេម​បាញ់​ត្រី ចំនួន​២​ទូ ទូ​បៀ ចំនួន​៥​ទូ កៅអី​ដែក ចំនួន​១១ កៅអី​ជ័រ ចំនួន​៦ ប្រាក់​ខ្មែរ ១.០៤០.០០០ រៀល ប្រាក់​អាមេរិក ២២ ដុល្លារ ។​

​ជនសង្ស័យ រួម​នឹង​វត្ថុតាង បាន​បញ្ជូនទៅ​ការិយាល័យ ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​កសាង​សុំ​ណុំ​រឿង ចាត់ការ​តាម​នីតិវិធី​៕V​/S