នគរ​​​បាល​​​ចាប់ខ្លួន​​​មនុស្ស​​​ប្រាំ​​​មួយ​​​នាក់​​​ក្នុង​​​ប្រតិបត្តិការ​​​បង្ក្រាបក្រុម​​​ជួញ​​​ដូរ​​​កូន​​​ក្រមុំ​​​ខ្មែរ​​​ទៅ​​​ប្រទេស​​​ចិន​​​

នគរ​​​បាល​​​បាន​​​និយាយ​​​ថា បុរស​​​បី​​​នាក់​​​ និង​​​ស្ត្រី​​​បី​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួននៅ​​​​​​ក្នុង​​​រាជធានី​​​ភ្នំពេញ ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ដោយជាប់​​​​​​សង្ស័យ​​​ថា ​​​បាន​​​ជួញ​​​ដូរ​​​ស្ត្រី​​​ខ្មែរ​​​ទៅ​​​ប្រទេស​​​ចិន​​ដើម្បី​​​លក់​​​ជា​​​កូន​ក្រមំុ។

លោក កែវ ធា នាយការិយាល័យ​​​នគរបាល រាជធានី​​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ និង​​​ការ​​​ពារ​​​អនីតិជន​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​របស់​​​លោក​​​ ដំបូង​បាន​​​ចាប់​​​ខ្លួន​​​ស្ត្រីម្នាក់​​​ដែល​​​គេ​​​ជឿ​​​ថា ជា​​​មេខ្លោង​​​ ខណៈ​​​ដែល​​​ស្ត្រី​​​រូប​​​នេះ ​​​បាន​​​​​ធ្វើ​​​ដំណើ​​​រ​​​ទៅ ប្រទេស​​​វៀតណាម។

លោក​​​បាន​​​​​​ថ្លែង​​​ថា “ជន​​​រង​​​គ្រោះ​​​បី​​​នាក់​​​និង​​​ស្ត្រី​​​ជា​​​មេ​​​ខ្លោង ត្រូវ​​​បាន​​​គេ​​​រក​​​ឃើញ​​​ខណៈ​​​ពេល​​​ពួក​​​គេ​​​ធ្វើ​​​ដំណើរ​​​តាម​​​រថយន្ត​​​ក្រុង​​​…​​​ទៅ​​​ប្រទេស​​​វៀតណាមហើយនឹង​​​​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ប្រទេស​​​ចិន​​​”។

ប៉ុន្តែ លោក កែវ ធា បាន​​​ថ្លែង​​​ថា ការ​​​ធ្វើ​​​ដំណើរ​​​តាម​​​​​​ផ្លូវ​​​គោក​​​កាត់​​​តាម​​​ប្រទេស​​​វៀត ណាម​​​គឺ​​​ជា​​​មធ្យោបាយ​​​ដ៏​​​ពេញ​​​និយម​​​ក្នុង​​​ការ​​​ជួញ​​​ដូរ​​​អនាគត​​​កូនក្រមុំ​​ទៅ​​​ប្រទេស​​​ចិន  បន្ទាប់​​​ពី​​​មាន​ករណី​ជួញ​​​ដូរ​​​ជាច្រើន ដែល​​​នាំ​​​ឲ្យ​​​ក្រុមមន្ត្រី​​​ធ្វើការ​ពិនិត្យ​​​ពិច័យ​​​យ៉ាង​​​ប្រុង​​​ប្រយ័ត្ន​​​នូវ​ការ​​​ដាក់​​​ពាក្យ​​​សុំ​​​ទិដ្ឋាការ​​​​​​របស់​​​ស្ត្រី​​​ខ្មែរ​​​វ័យ​​​ក្មេង​​​ដែល​​​ធ្វើ​​​ដំណើរតាម​យន្ត​ហោះ​​​​តែ​​​ម្នាក់​​​ឯង​​​ទៅ​​​ប្រទេស​​​ចិន​​​។

លោក កែវ ធា បាន​​​​​​ថ្លែង​​​ថា នគ​​​របាល​​​បាន​តាម​ឃ្លាំមើល​ស្ត្រី​​​រូបនេះ​ដែល​​​ត្រូវ​​​បាន​​ចាប់​​​​ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ ហើយ​​​រង់​​​ចាំ​​​ចាប់​​​ខ្លួន​​​ស្ត្រី​​​រូប​​​នេះ​​​ពេល​​​កំពុង​​​ធ្វើ​​​សកម្ម​​​ភាព។  លោក​​​បាន​​​ថ្លែង​​​ថា ”យើង​​​បាន​​​សើុប​​​អង្កេត​​​ជា​​​យូរ​​​មក​​​ហើយ ហើយ​​​នៅ​​​ពេល​​​ស្ត្រី​​​រូប​​​នេះ​​​ ចាប់​​​ផ្តើម​​​ធ្វើ​​​សកម្ម​​​ភាព​​​ពិតប្រាកដ​​​ យើង​​​បាន​​​ចាប់​​​ខ្លួន​​​តែ​​​ម្តង​​​”។

លោក កែវ ធា បាន​​​ថ្លែង​​​ថា បន្ទាប់មក​​​ នគ​​​រ​​​បាល​​​បាន​​​ចុះ​​​ទៅ​​​ផ្ទះ​​​ស្ត្រី​​​រូប​​​នោះ ​​​ដែល​​​ស្ថិត​​​ក្នុង​​​សង្កាត់​​​បឹង​​​សាឡាង​​​ ខណ្ឌ​​​ទួល​​​គោក​​​ជា​​​កន្លែង​​​ដែល​​​ពួក​​​គេ​​​ជឿ​​​ថា ស្ត្រី​​​រូប​​​នេះ​​​បាន​​​រៀប​​​ចំ​​​ក្រុម​​​ជួញ​​​ដូរ​​​មួយ​​​។ ពួក​​​គេ​​​បាន​​​រក​​​ឃើញ​​​ជន​​​រង​​​គ្រោះ​​​ពីរ​​​នាក់​​​ទៀត​​​នៅ​​​ក្នុង​​​ផ្ទះ​​​នោះ ហើយ​​​បាន​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​ប្រាំ​​​នាក់​​​ផ្សេង​ទៀត។

លោក អឹុង មី នាយ​​​ប៉ុស្តិ៍​​​រង​​​សង្កាត់​​​បាន​​​អះអាង​​​ថា ការ​​​ឆ្មក់​​​ចូល​​​នេះ​​​បាន​​​កើត​​​ឡើង​​​​មែន ប៉ុន្តែ បាន​​​លើក​​​ឡើង​​​ថា ពី​​​មុន​​​លោក​​​មិន​​​បាន​​​ទទួល​​​ការ​​​ចង្អុល​​​បង្ហាញ​​​ណា​​​មួយ​​ថា ផ្ទះ​​​នេះ​​​ត្រូវ​​​គេ​​​ប្រើ​​​ជា​​​កន្លែង​​​សម្រាប់​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ឡើយ​​​។

លោក​​​ អឹុង មី បាន​​​ថ្លែង​​​ថា “យើង​​​មិន​​​ដឹង​​​ថា តើ​​​ពួក​​​គេ​​​ជាប់​ទាក់ទង​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ឬយ៉ាង​​​ណា​​​នោះ​​​ឡើយ ពីព្រោះ​​​ពួក​​​គេ​​​មើល​​​ទៅ​​​ដូច​​​ជា​​​គ្រួសារ​​​ធម្មតា​​​អ៊ីចឹង​​​។ គ្មាន​​​អ្វី​​​ខុស​​​ប្លែក​​ ដែល​​​ធ្វើ​​​ឲ្យ​​​យើង​​​សង្ស័យ​​​ឡើយ”។

យោង​​​តាម​​​លោក កែវ ធា បាន​​​ឲ្យដឹង​​​ថា ​​​នៅពេល​​​សាក​​​សួរ​​​ ជន​​​សង្ស័យ​​​ទាំង​​​នោះ​​​បាន​​​សារភាព​​​​​​ថា​ ពីមុន​ធ្លាប់​​​បាន​​​លក់​​​ស្ត្រី​​​ជា​​​កូន​​​ក្រមុំ​​​ទៅ​​​ប្រទេស​​​ចិន​​​មែន​​​។

លោក កែវ​​​ ធា បាន​​​ថ្លែង​​​ថា “ប្រសិន​​​បើ​​​យើ​​​ងមិន​​​បាន​​​បង្ក្រាប​​​ទាន់​​​ពេល​​​វេលា​​​ទេ​​​នោះ​​​ អាច​មាន​​​ស្ត្រី​​​ច្រើន​​​ទៀត​​​ត្រូវ​​​គេ​​​បញ្ជូន​​​ទៅ​​​ប្រទេស​​​ចិន​​​”។ លោ​​​កបាន​​​បន្ថែម​​​ថា នគរ​​​បាល​​​បាន​​​​​​ចាប់​​​ផ្តើម​​​ប្រមូល​​​ភ័ស្តុតាង​​​ក្នុង​​​ករណី​​​នេះ​​​កាល​​​ពីមួយ​​​ខែ​​​មុន បន្ទាប់​​​ពី​​​នគរ​​​បាល​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​ពី​​​សាច់​​​ញាតិ​​​ជន​​​រង​​គ្រោះ៕សារុន​​​​​​​​​

The post នគរ​​​បាល​​​ចាប់ខ្លួន​​​មនុស្ស​​​ប្រាំ​​​មួយ​​​នាក់​​​ក្នុង​​​ប្រតិបត្តិការ​​​បង្ក្រាបក្រុម​​​ជួញ​​​ដូរ​​​កូន​​​ក្រមុំ​​​ខ្មែរ​​​ទៅ​​​ប្រទេស​​​ចិន​​​ appeared first on ខេមបូឌា ដេលី.