វិធីព្យាបាលការធ្លាក់ទឹកចិត្ដបែបចិត្ដសាស្រ្ដ

នៅពេល​ ដែល​អ្នកធ្លាក់​ទឹកចិត្ដ ​វាអាច​ធ្វើឱ្យ​អ្នក​មានអារម្មណ៍ថា​ អ្នក​មិនអាច​ងើប​មុខផុត​ពីភាព​ងងឹត​អន្ធកាល​បែបផ្លូវ​ចិត្ដនោះ​ទេ​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា​  សូម្បីតែ​ការធ្លាក់​ទឹកចិត្ដ​មាន​សភាព​ធ្ងន់ធ្ងរ​យ៉ាង​ណា ក៏​អ្នកឯកទេស​ផ្នែក​ផ្លូវ​ចិត្ដ​ព្យាបាល​ឱ្យជាសះ​ស្បើយ​បានដែរ​។ ដូច្នេះ​ ប្រសិន​បើការ​ធ្លាក់ទឹក​ចិត្ដ​របស់​អ្នក ​ធ្វើឱ្យ​អ្នក​ឃ្លាត​ចាកបិរបទ​ជីវិត ​ដែល​អ្នកច​ង់​បាន ​សូមកុំ​ស្ទាក់​ស្ទើរ​ក្នុងការ​ស្វែង​រក​ជំនួយ​។ ការ​សិក្សា​អំពី​ជម្រើស​ព្យាបាល​ការធ្លាក់​ទឹកចិត្ដ​នឹងជួយ​អ្នកឱ្យ​ធ្វើការ​សម្រេច​ចិត្ដ​បានត្រឹម​ត្រូវ​ថា​ វិធីមួយ​ណា​ ដែល​សម​ស្រប​សម្រាប់​អ្នក។​  ផ្ដើមចេញ​ពីការ​ព្យាបាល​បែប​ប្រឹក្សា​យោបល់ ​ការព្យាបាល​ដោយការ​ប្រើថ្នាំ​ និងការ​ផ្លាស់ប្ដូរ​របៀប​រស់នៅ​ប្រកប​ដោយ​សុខភាព​ ទាំងនេះគឺ​ជាវិធី​ព្យាបាល​ដ៏មាន​ប្រសិទ្ធភាព​ ដែល​អាច​ជួយ​អ្នកយក​ឈ្នះការ​ធ្លាក់​ទឹកចិត្ដ ​និងស្រោច​ស្រង់​ជីវិត​របស់​អ្នក​ពីភាព​អន្ធកាល​។ ខាង​ក្រោម​នេះ​ គឺជាវិធី​សាស្រ្ដ​ព្យាបាល​ការធ្លាក់​ទឹក​ចិត្ដ៖​​
វិធីព្យាបាលការធ្លាក់ទឹកចិត្ដបែបចិត្ដសាស្រ្ដ
ហាត់​រៀន​ឱ្យបាន​ច្រើន​តាមតែ​អ្នក​អាច​ធ្វើបាន​អំពី​ការធ្លាក់​ទឹកចិត្ដ​របស់អ្នក៖​ វាជារឿង​ចាំ​បាច់​ក្នុងការ​កំណត់​ឱ្យបានថា​ តើរោគ​សញ្ញា​នៃកា​រធ្លាក់​ទឹកចិត្ដ​ វាបណ្ដាល​មកពី​បញ្ហា​នៃការ​ប្រើ​ប្រាស់​ឱសថ​ ឬយ៉ាង​ណា​។ ប្រសិន​បើវា​បណ្ដាល​មកពីការ​ប្រើប្រាស់​ឱសថ​មែន​ ការធ្លាក់​ទឹកចិត្ដ​នេះ​ចាំត្រូវ​ធ្វើ​ការ​ព្យាបាល​ជាមុន​សិន​។ សភាព​ធ្ងន់ធ្ងរ​ នៃការ​ធ្លាក់​ទឹកចិត្ដ​របស់​អ្នក​ កត្ដាដែល​ត្រូវ​យក​ចិត្ដទឹក​ដាក់​ក្នុង​ការព្យាបាល​ផងដែរ​។ មាន​ន័យថា ​កម្រិត​នៃការ​ធ្លាក់​ទឹក​ចិត្ដ​កាន់តែ​ធ្ងន់ធ្ងរ​ ការព្យា​បាល​ក៏ត្រូវយក​ចិត្ដទុក​ឱ្យបាន​ល្អិត​ល្អន់​ដែរ។​
ការធ្លាក់​ទឹក​ចិត្ដ​ត្រូវ​ប្រើពេល​ដើម្បី​រិះ​រកការ​ព្យាបាល​មួយ​ដ៏សម​ស្រប​៖ ការព្យាបាល​នេះ​អាច​ត្រូវ​ធ្វើការ​សាក​ល្បង ​និងជួប​នូវ​កំហុស​ឆ្គង​មួយ​ចំនួន​ ដើម្បីរិះ​រកការ​ព្យាបាល​ និងការ​គាំពារ​ ដែល​មានប្រសិទ្ធ​ភាព​ប្រសើរ​សម្រាប់​អ្នក។ ​ជាតួយ៉ាង ​ប្រសិន​បើអ្នក​សម្រេច​ចិត្ដបន្ដ​ការព្យាបាល​ វាតម្រូវ​ឱ្យអ្នក​ខិតខំ​ប្រឹងប្រែង​ស្វែងរក ​អ្នកឯកទេស​ព្យាបាល​ជំងឺផ្លូវ​ចិត្ដ ​ដែល​ពិតជា​មាន​ឯកទេស​ក្នុង​ការព្យាបាល​ជំងឺនេះ​។ ឬអ្នក​អាច​សាកល្បង​ប្រើ​ថ្នាំ​រម្ងាប់​អារម្មណ៍(​Antidepressant)  ដើម្បី​គ្រាន់តែ​រកឱ្យឃើញថា​  អ្នកមិន​ចាំបាច់​ប្រើថ្នាំ​នេះ​ ប្រសិន​បើអ្នក​អាច​អនុវត្ដ​ការ​ដើរត្រឹម​កន្លះ​ម៉ោងរាល់​ថ្ងៃជំនួស​ឱ្យការ​ប្រើថ្នាំ​។ សូម​បើក​ចិត្ដឱ្យទូលាយ​ដើម្បី​ផ្លាស់​ប្ដូរការ​ព្យាបាល​ និងធ្វើការ​ដកពិសោធន៍​បន្ដិច​បន្ដួច​ផងដែរ។​​​
កុំពឹង​ផ្អែក​ទៅលើ​ថ្នាំតែម្យ៉ាង​៖ ទោះ​បីជាថ្នាំ​ អាច​ជួយ​ឱ្យធូរ​ស្រាល​អាការៈ​នៃការធ្លាក់​ទឹកចិត្ដ​ក៏ដោយ ​ក៏អ្នកមិន​អាចប្រើ​វារយៈ​ពេលយូរ​បានដែរ​។ ការព្យាបាល​ដទៃទៀត​អាចយក​មកអនុវត្ដ​បានដូចជា​ ការហាត់​ប្រាណ​ ការព្យាបាល​តាមរយៈ​ការប្រឹក្សា​យោបល់ ​ក៏វាអាច​មានប្រសិទ្ធ​ភាព​ដូចជាការ​ប្រើថ្នាំដែរ ​ឬក៏អាច​មានប្រសិទ្ធ​ភាព​ជាងថ្នាំ​ទៅទៀត​ ប៉ុន្ដែវា​មិន​បាន​នាំមក​នូវផល​ប៉ះពាល់​អវិជ្ជ​មាន​នោះទេ​។ ប្រសិន​បើអ្នក​សម្រេច​ចិត្ដ​សាកល្បង​ប្រើថ្នាំ​ សូម​ចងចាំថា ​ថ្នាំមាន​ប្រសិទ្ធ​ភាព​លុះត្រា​តែអ្នក​ធ្វើការ​ផ្លាស់​ប្ដូរការ​ស់នៅ​ប្រកប​ដោយ​សុខភាព​ល្អផងដែរ។​​
ស្វែង​រកការ​គាំពារ​ផ្នែក​សង្គម​៖ អ្នកធ្វើ​ការទំនាក់​ទំនង​នៅក្នុង​សង្គម​កាន់​តែរឹងមាំ​ អ្នកក៏កាន់​តែមាន​សមត្ថភាព​ការពារ​ខ្លួនពី​ការធ្លាក់​ទឹកចិត្ដ​ដែរ​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថាជាប់គាំង ​សូមកុំស្ទាក់​ស្ទើរ​ក្នុង​ការប្រឹក្សា​ជាមួយ​សមាជិក​គ្រួសារ ​ឬមិត្ដភក្ដិ​ ដែល​គួរទុកចិត្ដ​ ឬស្វែង​រកបណ្ដាញ​ទាក់​ទងថ្មីៗ ​នៅឯសមាគម​គាំពារការ​ធ្លាក់ទឹក​ចិត្ដ។ ​ការសុំ​ជំនួយ​ មិនមែន​ជាសញ្ញា​បញ្ជាក់ថា​អ្នក​ទន់​ខ្សោយ​នោះទេ​ ហើយ​ក៏វាមិន​មែន​ន័យថា ​អ្នកដាក់​បន្ទុក​ទៅលើ​អ្នកដទៃ​ដែរ​។ ជានិច្ចកាល​ ទង្វើដ៏​សាមញ្ញ​ នៃការ​និយាយ​ទល់មុខ​ជាមួយ​អ្នកដទៃ ​អាចជា​ជំនួយ​ដល់​ការព្យាបាល​ជំងឺផ្លូវ​ចិត្ដដ៏ធំមួយ៕​​
អត្ថបទ៖ ដេវីដ
Source: steptohealth