វិធីធម្មជាតិដើម្បីព្យាបាលអាការៈឈឺបំពង់ក

អាការៈ​ឈឺ​បំពង់ក​ គឺជាបញ្ហា​វេជ្ជសាស្រ្ដ​ដ៏សាមញ្ញ​មួយ​ ដែល​បង្ក​ឡើង​ដោយ​ការរលាក​បំពង់​អាហារ​ផ្នែក​ខាងលើ​។ បាក់តេរី​ ប្រភេទ​ Streptococcus បង្ក​ជាការ​លាក​នៅ​ត្រង់​បំពង់​អាហារ​ខាងលើ​ ដោយ​បង្កឱ្យ​មាន​ការឈឺ​ចាប់​យ៉ាងខ្លាំង​ក្នុង​បំពង់ក។​ មនុស្ស​ ដែល​រងវិបត្ដិ​ពីអាការៈ​ឈឺ​បំពង់​កអាច​អាច​ជួប​ប្រទះ​អាការៈ​ឈឺក្នុង​កម្រិត​ល្មម​ រហូត​ដល់​កម្រិត​ស្រួច​ស្រាវ​នៅក្នុង​បំពង់ក​ ខណៈ​ពេល​ពិសាទឹក​ និងលេប​អាហារ​ចូលទៅ​ ហើយ​តែង​កើត​ព្រម​ជាមួយ​អាការៈ​គ្រុន​ក្ដៅ​។ ម្យ៉ាង​ទៀត​ ការ​រលាក​បំពង់​អាមី​ដាល់​ក៏បណ្ដាល​ឱ្យឈឺ​បំពង់ក​ដែរ​។ ការធ្លាក់​ចុះប្រព័ន្ធ​ស៊ាំរបស់​រាង​កាយភ្លាមៗ​ អាចធ្វើ​ឱ្យរាង​កាយ​ងាយ​ឆ្លងនូវ​បាក់​តេរី  ​ជាកុមារ​ងាយ​នឹងរកការ​ប៉ះពាល់​បំផុត។ ​ខាងក្រោម​នេះ ​យើង​សូម​ណែនាំ​នូវវិធី​ធម្មជាតិ ​ដើម្បី​ព្យាបាល​អាការៈ​ឈឺ​បំពង់ក​ឱ្យធូរ​ស្រាល៖​
វិធីធម្មជាតិដើម្បីព្យាបាលអាការៈឈឺបំពង់ក

ពិសាទឹក​ក្ដៅ​ឧណ្ហៗ​៖ ការពិសា​ទឹក ​កាហ្វេ ​ឬទឹកតែ​ក្ដៅ​ឧណ្ហៗ ​ត្រូវ​បាន​គេចាត់​ទុកថាជា​ វិធីព្យាបាល​បែប​ធម្មជាតិ​នូវ​អាការៈ​ឈឺបំពង់​កដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​។  ពោលគឺ​ទឹកក្ដៅ​ឧណ្ហៗ​នេះ​ មាន​ប្រសិទ្ធភាព​ធ្វើឱ្យ​បាត់​ការឈឺ​ចាប់​នៅក្នុង​បំពង់ក​។ យោង​តាម​ជំនឿ​ពីបុរាណ​បាន​ឱ្យដឹងថា​ ធាតុ​រាវ​ក្ដៅឧណ្ហៗ​ ជំនួយ​ដល់​ការធ្វើ​ឱ្យមាន​សំណើម​ឡើង​វិញ​នូវភ្នាស​រំអិល​ដែល​ស្ងួត​នៅក្នុង​បំពង់ក ​និងជួយ​ឱ្យធូរ​ស្រាល​អាការៈ​ឈឺបំពង់​កនេះ​។ ភេសជ្ជៈ​ក្ដៅ​ឧណ្ហៗ​ដូចជា ​តែរុក្ខ​ឱសថ​ កាហ្វេ​ ស៊ុប​មាន់ ​និងក្ដៅ​ឧណ្ហៗ​លាយ​ជាមួយ​ក្រូចឆ្មារ​ និង​ទឹកឃ្មុំ​ត្រូវ​បាន​គេចាត់​ទុកថា​ជាជម្រើស​ដ៏ប្រសើរ​ដើម្បី​បន្ថយ​ការ​លាក​នៅក្នុង​បំពង់ក។​
ខ្ពុល​មាត់​ជាមួយ​ទឹក​អំបិល​ក្ដៅ​ឧណ្ហៗ៖​ ការខ្ពុល​មាត់​ជាមួយ​ទឹកអំបិល​ អាច​ផ្ដល់​នូវដំណោះ​ស្រាយ​ដ៏ប្រសើរ​បំផុត​ក្នុងការ​កាត់​បន្ថយ​អាការៈ​ឈឺបំពង់ក​។ ការខ្ពុល​មាត់​ជាមួយ​នឹងទឹក​អំបិល​ក្ដៅឧណ្ហៗ​ មាន​ប្រសិទ្ធ​ភាព​កាត់​បន្ថយ​ការរលាក ​និងការ​ឈឺចាប់​នៅក្នុង​បំពង់ក ​និងប្រយុទ្ធ​ប្រឆាំង​នឹងការឆ្លង​រោគ​ផងដែរ។​ ការខ្ពុល​មាត់​ដោយ​ទឹកអំបិល​នេះគួរ​តែត្រូវ​បាន​អនុវត្ដ ​៣ ទៅ៤ ​ដង​ក្នុងមួយ​ថ្ងៃអាស្រ័យ​ទៅលើ​កម្រិត​ធ្ងន់​ស្រាល​នៃអាការៈ​ ដើម្បី​ឱ្យធូរ​ស្រាល​ពីអាការៈ​ឈឺចាប់​បានរហ័ស​។ សូម​ដាក់​បន្ថែម​អំបិល​ កន្លះ​ស្លាប​ព្រាកាហ្វេ ​ទៅក្នុង​ទឹកក្ដៅ​ឧណ្ហៗ​មួយ​ពែង​ពេញ។​
ខ្ញី៖ ​ការប្រើ​ខ្ញីគឺជា​ វិធីព្យាបាល​អាការៈ​ឈឺបំពង់​កដ៏ពេញ​និយម​មួយ។​ សូមទំពារ​ខ្ញីពីរ​ ឬបីដុំ​នៅពេល​ថ្ងៃ​ ឬពិសា​ទឹក​តែពីរ ​ឬបីពែង​ដើម្បី​ឱ្យអាការៈ​ឈឺបំពង់​កឆាប់​ជាសះ​ស្បើយ។ ​អ្នកអាច​ដាក់បន្ថែម​ទឹកឃ្មុំពីរ​ ឬបីដំណក់​ទៅក្នុង​ទឹកតែ​ខ្ញី ​ដើម្បី​ឱ្យមាន​រស​ជាតិ​ឆ្ងាញ់៕​

អត្ថបទ៖ ដេវីដ
source: onlymyhealth