រថយន្តកាមរី បុកម៉ូតូជនរងគ្រោះស្លាប់ពេលបញ្ជូន ដល់មន្ទីរពេទ្យ ម៉ូតូមួយគ្រឿងទៀតគេចម៉ូតូជនរង គ្រោះទៅបុករថយន្តកូរ៉េ ស្លាប់នៅនឹងកន្លែង

ស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេ ខ១៥៦ ទៅ១៥៧ ស្ថិតនៅក្នុងភូមិព្រៃផ្ដៅ សង្កាត់ ច្រកម្ទេស  ក្រុងបាវិត រវា ងរថយន្តនិងម៉ូតូ ក្នុងទិសដៅ បញ្ច្រាស់ទិសគ្នា កាលពីវេលាម៉ោង៧និងយប់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកCAMRY  ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2X-7074  បើកបរពី កើតទៅលិច លុះមកដល់កន្លែង កើតហេតុក៏មានម៉ូតូម៉ាកយ៉ាម៉ាហា ស៊ីរ៉ូស  បើកបរដោយឈ្មោះឈុន ខ្លី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបាវិតលើ សង្កាត់បាវិត   ក្រុងបាវិត ខេត្តស្វាយរៀង បើកបរពីលិចទៅកើតទៅ បុកចំពីមុខរថយន្ត បណ្ដាលអោយស្លាប់ នៅពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ ស្របពេលនោះក៍មាន ម៉ូតូ0១គ្រឿងទៀត ម៉ាកហុងដា វីសតុន ពណ៌ឈាមជ្រូក គ្មានស្លាកលេខ បើកបរដោយឈ្មោះអ៊ិន សាផាន់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរពីកើត ទៅលិច បានគេចនឹងម៉ូតូយ៉ាម៉ាហាស៊ីរ៉ូស ហើយជ្រុលទៅបុកពីក្រោយ និងរថយន្ត0១គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3C-8249 បើកបរពីកើតទៅលិច បណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុ។
 ក្រោយពីកើតហេតុ ភ្លាមអ្នកបើកបររថយន្តទាំង២គ្រឿង បានរត់គេចពី កន្លែងកើតហេតុបាត់ បន្សល់ទុ ក រថយន្តទាំង02គ្រឿងនៅកន្លែងកើ តហេតុ ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ជូ នក្រុមគ្រួសារ នៃសពយកទៅធ្វើបុណ្ យតាមប្រពៃណី ។ រីឯវត្ថុតាង ម៉ូតូ និងរថយន្តត្រូ វបានសមត្ថកិច្ច យកមករក្សាទុកនៅ អធិការដ្ឋាន នគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងទៅតាមផ្លូវច្បាប់ ៕

រថយន្តកាមរី បុកម៉ូតូជនរងគ្រោះស្លាប់ពេលបញ្ជូន ដល់មន្ទីរពេទ្យ ម៉ូតូមួយគ្រឿងទៀតគេចម៉ូតូជនរង គ្រោះទៅបុករថយន្តកូរ៉េ ស្លាប់នៅនឹងកន្លែង
រថយន្តកាមរី បុកម៉ូតូជនរងគ្រោះស្លាប់ពេលបញ្ជូន ដល់មន្ទីរពេទ្យ ម៉ូតូមួយគ្រឿងទៀតគេចម៉ូតូជនរង គ្រោះទៅបុករថយន្តកូរ៉េ ស្លាប់នៅនឹងកន្លែង
រថយន្តកាមរី បុកម៉ូតូជនរងគ្រោះស្លាប់ពេលបញ្ជូន ដល់មន្ទីរពេទ្យ ម៉ូតូមួយគ្រឿងទៀតគេចម៉ូតូជនរង គ្រោះទៅបុករថយន្តកូរ៉េ ស្លាប់នៅនឹងកន្លែង
រថយន្តកាមរី បុកម៉ូតូជនរងគ្រោះស្លាប់ពេលបញ្ជូន ដល់មន្ទីរពេទ្យ ម៉ូតូមួយគ្រឿងទៀតគេចម៉ូតូជនរង គ្រោះទៅបុករថយន្តកូរ៉េ ស្លាប់នៅនឹងកន្លែង
រថយន្តកាមរី បុកម៉ូតូជនរងគ្រោះស្លាប់ពេលបញ្ជូន ដល់មន្ទីរពេទ្យ ម៉ូតូមួយគ្រឿងទៀតគេចម៉ូតូជនរង គ្រោះទៅបុករថយន្តកូរ៉េ ស្លាប់នៅនឹងកន្លែង
រថយន្តកាមរី បុកម៉ូតូជនរងគ្រោះស្លាប់ពេលបញ្ជូន ដល់មន្ទីរពេទ្យ ម៉ូតូមួយគ្រឿងទៀតគេចម៉ូតូជនរង គ្រោះទៅបុករថយន្តកូរ៉េ ស្លាប់នៅនឹងកន្លែង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត