សម្ភាស​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អំពី​ការ​ដាក់​ញត្តិ​​របស់​ទាហាន​ដើម្បី​ដក​​តំណែង​អ្នក​នយោបាយ

ការ​ចូល​រួម​របស់​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ការ​ធ្វើ​បាតុកម្ម ឬ​ធ្វើ​ញត្តិ​តវ៉ា​ឲ្យ​ទម្លាក់ ឬ​បណ្ដេញ​អ្នក​នយោបាយ​នោះ បង្ក​ឲ្យ​មាន​ទស្សនៈ​ពីរ​ផ្ទុយ​គ្នា។

ទស្សនៈ​ទី​១ លើក​ឡើង​ថា កង​កម្លាំង​ប្រដាប់​អាវុធ មាន​យោធិន​ការពារ​ព្រំដែន នគរបាល ឬ​ក៏​កង​អង្គរក្ស​ការពារ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល អាច​ចូល​រួម​ក្នុង​សកម្មភាព​នេះ​បាន ត្បិត​ពួកគាត់​ក៏​មាន​សិទ្ធិ​តវ៉ា​ក្នុង​នាម​ពលរដ្ឋ​ម្នាក់។

ទស្សនៈ​មួយ​ទៀត​ថា មិន​បាន​ទេ ត្បិត​សកម្មភាព​នេះ​អាច​រំលោភ​ទៅ​នឹង​ច្បាប់​មួយ​ចំនួន​ដែល​កំពុង​មាន​ជា​ធរមាន​នៅ​ប្រទេស​កម្ពុជា ដូចជា​ច្បាប់​ស្ដី​អំពី​លក្ខន្តិកៈ​ទូទៅ​នៃ​កង​យោធពល​ខេមរភូមិន្ទ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​ជា​ដើម។

សូម​ស្ដាប់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ បកស្រាយ​អំពី​បញ្ហា​នេះ តាម​ការ​សាកសួរ​របស់​លោក ជុន ច័ន្ទបុត្រ៖


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។