រដ្ឋសភា​សម្រេច​ដក​តំណែង​លោក កឹម សុខា ពី​អនុប្រធាន​រដ្ឋសភា​ជា​ផ្លូវ​ការ

រដ្ឋសភា​សម្រេច​ដក​តំណែង​លោក កឹម សុខា ពី​អនុប្រធាន​ទី​១​​រដ្ឋសភា​ជា​ផ្លូវ​ការ ដោយ​សំឡេង​គាំទ្រ​ ៦៨​ លើ ​៦៨​សំឡេង នៃ​សមាជិក​រដ្ឋសភា​បក្ស​កាន់​អំណាច។

កិច្ច​ប្រជុំ​រដ្ឋសភា​ដក​តំណែង​លោក កឹម សុខា នៅ​ថ្ងៃ​ទី៣០ តុលា​នេះ ពុំ​វត្តមាន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចូលរួម​នោះ​ទេ។

ប្រធាន​រដ្ឋសភា លោក ហេង សំរិន បញ្ជាក់​ថា ការ​សម្រេច​ដក​តំណែង​លោក កឹម សុខា នេះ ដោយ​មាន​សំណូម​ពរ​ពី​ពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា។

ប៉ុន្តែ​រដ្ឋសភា​នៅ​មិន​ទាន់​ប្រកាស​ថា តំណែង​អនុប្រធាន​ទី១​នេះ នឹង​ត្រូវ​ជំនួស​ដោយ​តំណាងរាស្ត្រ ពី​បក្ស​ប្រជាជន ឬ​បក្ស​សង្គ្រោះជាតិ​នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា មាន​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន ប្រមាណ​ ៣​ពាន់​នាក់ ដាក់​ញត្តិ​ទាមទារ​ឲ្យ​អនុប្រធាន​បក្ស​សង្គ្រោះជាតិ លោក កឹម សុខា ចុះ​ចេញ​ពី​​តំណែង​អនុ​ប្រធាន​ទី១ រដ្ឋសភា និង​បង្ក​ឲ្យ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប រង​របួស​ធ្ងន់​កំពុង​ព្យាបាល​នៅ​ប្រទេស​ថៃ​ផង។

ចំណែក​នៅ​ខាងក្រៅ​របង​សភា​វិញ មាន​សមត្ថកិច្ច​យាម​កាម​យ៉ាង​តឹងរ៉ឹង។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។