​តុលាការ​នឹង​ប្រកាស​សាលក្រម​ផ្តន្ទាទោស​គ្រូពេទ្យ យ៉ែម ជ្រិ​ន នៅ​ថ្ងៃទី​៣​ធ្នូ​

ខេត្តបាត់ដំបង​៖​សំណុំ​រឿងក្តី​របស់លោក​គ្រូពេទ្យ យ៉ែម ជ្រិ​ន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការចម្លង​មេរោគ​អេដស៍​នៅក្នុង​ឃុំ​រកា ខេត្តបាត់ដំបង នឹងត្រូវ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​០៣ ខែ ធ្នូ ឆ្នាំ ២០១៥​។ ការសម្រេច​ប្រកាស​សាលក្រម​នេះ បន្ទាប់ពី​តុលាការ​បាន​បើកសវនាការ​ជំនុំជម្រះ​អស់​រយៈពេល​៥​ថ្ងៃ ហើយ​បានបញ្ចប់​កាលពី​ថ្ងៃទី​២៨​តុលា​។​

​គួរ​បញ្ជាក់ថា លោក យ៉ែម ជ្រិ​ន ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ចោទប្រកាន់​ចំនួន​៣​បទល្មើស​រួមមាន ទី​១- ការប្រព្រឹត្ត​រាលដាល​មេរោគ​អេដស៍​ក្នុង​ចេតនា ចម្លង​អ្នកដទៃ ក្នុង​មាត្រា ១៨ និង ៥០ នៃ​ច្បាប់​ស្តីពី​អេដស៍ ទី​២- បទ​ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ ក្នុង​មាត្រា ២០៥ នៃ​ក្រមព្រហ្មទណ្ឌ និង​ចំណុច ទី ៣- ជាប់ចោទ ពីបទ បើក​ពី​គ្រោះ​ជំងឺ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​៕

​តុលាការ​នឹង​ប្រកាស​សាលក្រម​ផ្តន្ទាទោស​គ្រូពេទ្យ យ៉ែម ជ្រិ​ន នៅ​ថ្ងៃទី​៣​ធ្នូ​