លួងលោម​កូនស្រី​ចុង​ចូល​ផ្ទះសំណាក់​រំលោភ​បានសំរេច​ត្រូវ​សាច់ញាតិ​ជនរងគ្រោះ​វាយ​ទ្រមខ្លួន

រាជធានី​ភ្នំពេញ​៖​បុរស​ជា​ឪពុកចុង​ម្នាក់​បាន​បោកប្រាស់​កូនស្រី​ចុង​អាយុ​១៥​ឆ្នាំ​យកទៅ រំលោភ​នៅក្នុង​ផ្ទះសំណាក់​រហូត​បា​នស​ម្រេច​ហើយ​គំរាម​សម្លាប់​ម្ដាយ​ក្មេងស្រី​រងគ្រោះ​ទៀត​។ ប៉ុន្តែ​ត្រូវបាន​បងប្អូន​សាច់ញាតិ​ក្មេងស្រី រងគ្រោះ​តាម​ចាប់បាន​ភ្លាម និង​វាយ​ទាត់​ធាក់​ឡើង​ទ្រមខ្លួន ទើប​យកមក​ប្រគល់ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​១ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​២៩ តុលា ២០១៥ នៅផ្ទះ​សំណាក់​ផ្កា​លាប ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំកា​មន​។ 

​     ជនសង្ស័យ​ជា​ឪពុកចុង​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ជា សុខ​ចំរើន អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ស្ថិត​ក្នុងភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។ ចំណែក​ក្មេងស្រី​រងគ្រោះ​ទើបតែ​មាន​អាយុ​១៥​ឆ្នាំ រៀន​ថ្នាក់​ទី​៦ ស្នាក់នៅ​ផ្ទះជួល​ក្រោយ​វត្ត​ច្បារអំពៅ ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ។ ម្ដាយមីង​ក្មេងស្រី​រងគ្រោះ​បាន​រៀបរាប់ថា កាលពី​ល្ងាច​ថ្ងៃទី​២៩ តុលា ២០១៥ ឪពុកចុង​បាន​ទូរស័ព្ទ​ប្រាប់​ក្មេងស្រី​រងគ្រោះ​ឲ្យ​មក​យក​ម៉ូតូ​ដែល​បាន ខ្ចី​ជិះ​វិញ​នៅមុខ​វត្ត​ច្បារអំពៅ ។ ប៉ុន្តែ​ពេល​ក្មេងស្រី​រងគ្រោះ​មកជួប ឪពុកចុង​នោះបាន​ប្រាប់ថា​ម្តាយ​របស់​នាង​ចង់​ជួប ហើយក៏​ឌុប​នាង ចូល​ផ្ទះសំណាក់​ដែលមាន​យីហោ «​ផ្កា​លាប​» ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន តែម្តង​។ 

​    ​ខណៈ​ចូលក្នុង​ផ្ទះសំណាក់​ជនសង្ស័យ​ប្រាប់ថា ម្តាយ​របស់​នាង​នៅ​ខាងលើ​ឡើងមក​ពេល​ឡើង​បាន​ពាក់កណ្ដាល​កាំជណ្ដើរ​ជនសង្ស័យ​ក៏បាន​ខ្ទប់មាត់​នាង​ហើយ​ចាប់ អូស​ចូល​បន្ទប់​តែម្តង ពេលនោះ​នារី​រងគ្រោះ​បាន​សំពះអង្វរ​សុំ​កុំ​ឲ្យ​ធ្វើបាប​នាង តែ​ជនសង្ស័យ​នៅតែ​ព្យាយាម​លួងលោម និង​កាន់​កាំបិត​គំរាម​នាង​និង​អោយ​នាង​សំរាត​ខោអាវ​ចេញ​ហើយ​ធ្វើ​សកម្មភាព​រំលោភ​រហូត​បានសម្រេច​តែម្តង​។ 

​     ក្រោយពេល​រំលោភ​បានសម្រេច​ហើយ នារី​រងគ្រោះ​ក៏បាន​អង្វរ​សុំ​ត្រឡប់មកផ្ទះ​វិញ ក្រោម​ការគំរាមកំហែង​ថា បើ​នាង​ហ៊ាន​និយាយប្រាប់​គេ នឹង​សម្លាប់​ម្តាយ​នាង​ចោល​មិន​ខាន​។ 

​    ​ម្តាយមីង​ក្មេងស្រី​រងគ្រោះ​បាន​បន្តទៀតថា បន្ទាប់ពី​ឪពុកចុង​ជិះ​ម៉ូតូ​ដឹក​ចេញពីផ្ទះ​សំណាក់​បាន​បន្តិច ក្មេងស្រី​រងគ្រោះ​ក៏បាន​លោត​ចុះ​ពី​ម៉ូតូ​រត់ ហើយ​ស្រែក​ឲ្យ​គេ​ជួយ ពេលនោះ​ជនសង្ស័យ​ភ័យ​ក៏​ជិះ​ម៉ូតូ​គេចខ្លួនបាត់​តែម្តង ។ ចំណែក​ក្មេងស្រី​រងគ្រោះ​ក៏បាន​ពឹង​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​ឲ្យ​ជូន នាង​មក​ផ្ទះ​វិញ ហើយ​បាន​រៀបរាប់​ហេតុការណ៍​ឪពុកចុង​ចាប់រំលោភ​ប្រាប់​ទាំងអស់ ។ 

​    ​បន្ទាប់ពី ស្តាប់​ការរៀបរាប់​របស់​ក្មេងស្រី​រងគ្រោះ​ហើយ បងប្អូន​សាច់ញាតិ​ខឹង​យ៉ាងខ្លាំង​បាន​ប្រមូល​បងប្អូន​មាន​ប្រុស មាន​ស្រី​ជាច្រើន​នាក់​តាមរក​ជនសង្ស័យ​ទាំងយប់ ព្រមទាំង​ទូរស័ព្ទ​សួរ​គេ​សួរ​ឯង​រហូត​ដឹងថា ជនសង្ស័យ​កំពុង​លេង​ហ្គេម​បាញ់​ត្រី​នៅ​ម្តុំ​បឹងត្របែក​ផ្លា​ហ្សា ក៏​នាំគ្នា​ទៅ​ឃើញ ហើយ​ដេញចាប់បាន​ភ្លាមៗ ហើយដោយ​សារ​ខឹង​ខ្លាំងពេក ក៏​នាំគ្នា​វាយ​ទាត់​ធាក់​ជនសង្ស័យ​រហូត​បែកក្បាល​ហូរឈាម​កក្លាក់ រួច​ក៏​ចាប់បញ្ជូន​មកកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​ទំពូង​ទី​១ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការ​ខណ្ឌ​ចំកា​មន​ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​៕

លួងលោម​កូនស្រី​ចុង​ចូល​ផ្ទះសំណាក់​រំលោភ​បានសំរេច​ត្រូវ​សាច់ញាតិ​ជនរងគ្រោះ​វាយ​ទ្រមខ្លួន