វិធីសម្រកទម្ងន់ដោយមិនបាច់តមអាហារ

រូបមន្តតាមបែបធម្មជាតិមួយប្រភេទនេះពិតជាមានប្រសិទ្ធិភាពខ្លាំងណាស់ សម្រាប់ប្រយុទ្ធប្រឆាំងនឹង​ការលើសទម្ងន់ និងការធាត់ដុសក្បាលពោះ។ វិធីនេះត្រូវបាន​គេសាកល្បង និងបង្ហាញ​ឲ្យឃើញថា ពិតជាមានប្រសិទ្ធិភាពចំពោះអ្នក​ដែលព្យាយាម​អនុវត្តវា។ មិនតែប៉ុណ្ណោះវិធីនេះពិតជាងាយស្រួលក្នុងការរៀបចំ ហើយមាន​តម្លៃថោកថែមទៀត។
 
វិធីសម្រកទម្ងន់ដោយមិនបាច់តមអាហារ
ការរៀបចំ៖
- យកទឹកមួយកែវដាំឲ្យពុះ
- បន្ថែមម្សៅ Ground Cumin មួយស្លាបព្រាកាហ្វេកូរឲ្យសព្វ
- រួចដាក់ក្រូចឆ្មាទាំងសំបកពីរចំណិត និងម្សៅ cinnamon ១ភាគបួន នៃស្លាបព្រាបាយ ចូល។
- ចុងក្រោយបន្ថែមខ្ញីកន្លះស្លាព្រាកាហ្វេ និងទឹកឃ្មុំបន្តិច៕
អ្នកគួរតែផឹកភេសជ្ជៈនេះ ១ពែង​មុនពេលហារឲ្យបាន​ទៀតទាត់ ហើយមិនបាច់តមអាហារ​នោះទេ។ ក្នុងរយៈពេល១សប្តាហ៍​អ្នកនឹងទទួលបានលទ្ធផល​ ដែលនឹក​ស្មាន​មិន​ដល់៕
ដោយ៖ មង្គលការ
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីសម្រកទម្ងន់ដោយមិនបាច់តមអាហារ