Floyd ​ឱប​លុយ​សុទ្ធ​ទាំង​​​គីបៗ ចូល​ក្លឹប​នៅ​​​ទីក្រុង​ម៉ៃអាមី


Floyd ​ឱប​លុយ​សុទ្ធ​ទាំង​​​គីបៗ ចូល​ក្លឹប​នៅ​​​ទីក្រុង​ម៉ៃអាមី

Floyd Mayweather ​បាន​បង្ហោះ​រូប​ភាព​​លើ​ Instagram​ ដោយ​កាន់​​​លុយ​សុទ្ធ​គីបៗ ចូល​ក្លឹប​កម្សាន្ត​​មួយ​កន្លែង​​នៅ​ទីក្រុងម៉ៃអាមី រដ្ឋ​ Florida ​សហរដ្ឋ​អាមេរិក​ ​កាល​​ពី​យប់​ថ្ងៃ​ពុធ។

 

Floyd ​ឱប​លុយ​សុទ្ធ​ទាំង​​​គីបៗ ចូល​ក្លឹប​នៅ​​​ទីក្រុង​ម៉ៃអាមី

 

​អតីត​អ្នក​ប្រដាល់​ ដែល​ទើប​តែ​ប្រកាស​ខ្លួន​ចូល​និវត្តន៍​កាល​ពី​ពេល​ប៉ុន្មាន​ខែ​មុន​នេះ ​​បាន​ប្រើ​ប្រាស់​ទឹក​ប្រាក់​ដ៏​មហាសាល​របស់​ខ្លួន​ ដើរ​លេង​យ៉ាង​សប្បាយ​ អំឡុង​ពេល​ដែល​ចូល​និវត្តន៍​នេះ។ កីឡាករ​ដែល​វ៉ៃ​មិន​ដែល​ចាញ់​រូប​នេះ បាន​ចូល​ក្លឹប​ និង​ជប់លៀង​ជាមួយ​មិត្តភ័ក្ដិ​របស់​ខ្លួន នៅ​​ក្លិប​ King of Diamonds ​នា​ទី​ក្រុង​ម៉ៃអាមី​ ​​ដែល​ជា​ក្លឹប​​ល្បី​ថា​​ស្រា​ថ្លៃ​ជាង​គេ Vodka ១​ដប តម្លៃ​ដល់​ទៅ​​៦០០​ដុល្លារ។

 

​ចំពោះ​សាច់​ប្រាក់​ ដែល​ Floyd កាន់​ទាំង​អស់​ ត្រូវ​បាន​គេ​ជឿ​ថា​មាន​ចំនួន​​ខ្ទង់ ៥ម៉ឺន​ដុល្លារ ហើយ​កីឡាករ ដែល​វ៉ៃ​៤៩​ដង ឈ្នះ​ទាំង​៤៩​ដង​រូប​នេះ ចំណាយ​ទាំង​អស់​តែ​ម្ដង​នៅ​ក្លឹប​នោះ។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ អតីត​អ្នក​ប្រដាល់​វ័យ​​៣៨​ឆ្នាំ​រូប​នេះ ក៏​​ទើប​តែ​​បង្ហោះ​អួត​ពី​រថយន្ត​ថ្មី​របស់​ខ្លួន ដែល​ទិញ​តម្លៃ​៣,៥​លាន​ដុល្លារ​ផង​ដែរ។

 

​Floyd ទទួល​បាន​ចំណូល​១០០​លាន​ដុល្លារ ​កាល​វ៉ៃ​ឈ្នះ​​អ្នក​ប្រដាល់​អាស៊ី​ Manny Pacquiao ​​ហើយ​ចំនួន​នេះ​បាន​ធ្វើ​ឲ្យ​រូប​គេ ក្លាយ​ជា​កីឡាករ​​មាន​ជាង​គេ​នៅ​លើ​លោក៕

 

-ចុចអាន៖ Floyd ​បង្អួត​រថយន្ត​​ថ្មី​​ទើប​ទិញ​ តម្លៃ​៣,៥​លាន​ដុល្លារ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ uk.sports