Fabregas រើស​​ខ្លួន​ឯង​​ចូល​​ក្រុម​កីឡាករ​ល្អ​បំផុត​១១នាក់ តែ​អត់​មាន​ CR7

Fabregas រើស​​ខ្លួន​ឯង​​ចូល​​ក្រុម​កីឡាករ​ល្អ​បំផុត​១១នាក់ តែ​អត់​មាន​ CR7

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​​ជាមួយ​ទស្សនាវដ្ដី Match of the Day Magazine កីឡាករ Cesc Fabregas ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​រើស​កីឡាករ​ល្អ​បំផុត​១១នាក់​សម្រាប់​ក្រុម​មួយ ឬ​ហៅ​​ឲ្យ​ខ្លី​ថា​ Fantasy XI។

 

Fabregas រើស​​ខ្លួន​ឯង​​ចូល​​ក្រុម​កីឡាករ​ល្អ​បំផុត​១១នាក់ តែ​អត់​មាន​ CR7

 

ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​ជ្រើស​រើស Hazard ដែល​ជា​​មិត្ត​រួម​ក្រុម Chelsea និង​ Messi អតីត​មិត្ត​រួម​ក្រុម Barcelona នៅ​តំបន់​ប្រយុទ្ធ​ជាមួយ Suarez ខណៈ​តំបន់​បម្រើ​គេ​បាន​រើស​យក​ខ្លួន​ឯង ជាមួយ Verratti របស់ PSG និង Pogba របស់​ Juventus។

 

តំបន់​ការពារ​វិញ កីឡាករ​វ័យ​២៨ឆ្នាំ បាន​ជ្រើស​យក Alaba (Bayern Munich), Pique (Barca), Marquinhos (PSG) និង Azpilicueta (Chelsea)។ ចំណែក​អ្នក​ចាំ​ទី ក៏​មក​ពី Chelsea ដែរ គឺ Courtois។

 

Fabregas រើស​​ខ្លួន​ឯង​​ចូល​​ក្រុម​កីឡាករ​ល្អ​បំផុត​១១នាក់ តែ​អត់​មាន​ CR7
 

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ គឺ​ក្នុង​ចំណោម​កីឡាករ​ទាំង​១១នាក់​នេះ មិន​មាន​កីឡាករ​អង់គ្លេស​ម្នាក់​នោះ​ឡើយ ហើយ​ក៏​គ្មាន​កីឡាករ​របស់​ Arsenal ដែល​ Fabregas ធ្លាប់​លេង​​ដល់​ទៅ​៨ឆ្នាំ​។ ចំណែក​ Cristiano Ronaldo ក៏​មិន​មាន​មុខ​ក្នុង​ក្រុម​នេះ​ដែរ៕

 

ចុះ​ចំណែក​ប្រិយមិត្ត​វិញ បើ​មាន​គេ​ឲ្យ​រើស​កីឡាករ​១១នាក់​សម្រាប់​ក្រុម​មួយ​ដែល​ល្អ​បំផុត តើ​​រើស​កីឡាករ​ណា​ខ្លះ?

 

ចុចអាន៖ Wenger ​ស្ដាយ​ក្រោយ​​ដែល​លក់ Fabregas ​ចេញ

 

ដោយ៖ សុវត្ថិ

ប្រភព៖ bleacherreport