​មូល​ហេតុ​​​​​ពី​ក្រោយ​​កូន​ប្រុស​ អេ ភូថង តស៊ូ​ប្រកួត​ទាំង​បាក់​ឆ្អឹង​​រហូត​បាន​មេដាយ​មាស​​


​មូល​ហេតុ​​​​​ពី​ក្រោយ​​កូន​ប្រុស​ អេ ភូថង តស៊ូ​ប្រកួត​ទាំង​បាក់​ឆ្អឹង​​រហូត​បាន​មេដាយ​មាស​​

​​​អ្នក​ប្រដាល់​សកល​វ័យ​ក្មេង​​ ម៉ឺន មេឃា កូន​ប្រុស​របស់​​អតីត​​កំពូល​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​នៅ​កម្ពុជា​លោក​ អេ ភូថង​ បាន​តស៊ូ​ប្រកួត​ទាំង​បាក់​ឆ្អឹង​ដង​កាំបិត​រហូត​​ដណ្ដើម​បាន​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ ២០១៥ កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

 

​មូល​ហេតុ​​​​​ពី​ក្រោយ​​កូន​ប្រុស​ អេ ភូថង តស៊ូ​ប្រកួត​ទាំង​បាក់​ឆ្អឹង​​រហូត​បាន​មេដាយ​មាស​​

កីឡាករ ម៉ឺន មេឃា

 

កីឡាករ ម៉ឺន មេឃា​ បាន​ឲ្យ​ដឹង​ថា រូប​គេ​បាន​​បាក់​ឆ្អឹង​ដង​កាំបិត​តាំង​ពី​​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ប្រដាល់​សកល​ជើង​ឯក​ថ្នាក់​ជាតិ​ប្រភេទ​ទម្ងន់​ ៤៩​គីឡូក្រាម​​ជុំ​ទី២ មក​ម្ល៉េះ ប៉ុន្តែ​អ្នក​ប្រដាល់​វ័យ​ក្មេង​​មិន​បាន​ដឹង​មុន​ថា​​ របួស​ដែល​កើត​ឡើង​នៅ​ពេល​នោះ​ ​រហូត​ដល់​ថ្នាក់​​បាក់​ឆ្អឹង​ដូច្នេះ​ឡើយ។ ​ទោះ​បី​​រាង​កាយ​​របស់​គេ​​មាន​ការ​ឈឺចាប់​ខ្លាំង​ក៏​ចិត្ត​គិត​ថា ​នឹង​ពុះពារ​ ​ព្រម​ទាំង​តាំង​ចិត្ត​​ដណ្ដើម​មេដាយ​មាស​ឲ្យ​បាន​ដើម្បី​យក​ទៅ​ជួន​ម្ដាយ​ដែល​ប្រឹងប្រែង​បង្ហាត់​ប្រដាល់​ដល់​រូប​គេ។

 

​ចំណែក​អ្នក​ស្រី សាំង សុម៉ាលី ​ម្ដាយ​បង្កើត​របស់ ម៉ឺន មេឃា និង​ជា​​ប្រពន្ធ​របស់​លោក អេ ភូថង បាន​​ឲ្យ​ដឹង​ដែរ​ថា បើ​សិន​​អ្នក​ស្រី​ដឹង​មុន​ថា ​កូន​ប្រុស​របស់​ខ្លួន​មាន​របួស​ធ្ងន់​ដូច​នេះ​ នឹង​មិន​ឲ្យ​ឡើង​ប្រកួត​ដណ្ដើម​យក​មេដាយ​មាស​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ថ្នាក់​ជាតិ​នេះ​ឡើយ គឺ​សុខ​ចិត្ត​ចាញ់​ដោយ​យក​ត្រឹម​ចំណាត់​ថ្នាក់​លេខ២ ប៉ុណ្ណោះ។

 

​តោះ​កុំ​បង្អង់​យូរ​ស្ដាប់​​សម្ដី​របស់​​ ម៉ឺន មេឃា​ ទាំង​អស់​គ្នា​៖ ​​​​​​

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​