ថៃ​ រិទ្ធី ឡើង​ប្រកួត​ក្នុង​ទ្រុង​នៅ​ថៃ​ស្អែក​នេះ​សង្ឃឹម​ឈ្នះ ៨០​%

ថៃ​ រិទ្ធី ឡើង​ប្រកួត​ក្នុង​ទ្រុង​នៅ​ថៃ​ស្អែក​នេះ​សង្ឃឹម​ឈ្នះ ៨០​%

កីឡាករ​ប្រដាល់​គុន​ចម្រុះ MMA នៅ​ក្លិប Cambodian Top Team នឹង​ឡើង​ប្រកួត​ក្នុង​ទ្រុង​នៅ​ប្រទេស​ថៃ​ស្អែក​នេះ​ជាមួយ​កីឡាករ​ស្វីស ដោយ​រូប​គេ​អះ​អាង​ថា​មាន​សង្ឃឹម​ឈ្នះ​ដល់​ទៅ ៨០​ភាគ​រយ ព្រោះ​ធ្លាប់​ផ្ដួល​កីឡាករ​ស៊ុយអែត​​ក្នុង​ប្រកួត​អន្តរជាតិ​លើក​ដំបូង​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ត្រឹម​ទឹក​ទី១​ប៉ុណ្ណោះ។

 

ថៃ​ រិទ្ធី ឡើង​ប្រកួត​ក្នុង​ទ្រុង​នៅ​ថៃ​ស្អែក​នេះ​សង្ឃឹម​ឈ្នះ ៨០​%
កីឡាករ ថៃ រិទ្ធី

 

តាម​ការ​គ្រោង​ទុក កីឡាករ​លេង​ម៉ូដ​សក់ ថៃ រិទ្ធី នឹង​ឡើង​ប្រកួត​ក្នុង​ទ្រុង​កម្មវិធី Full Meatal Dojo (FMD 7) នា​ទីក្រុង​បាងកក​ប្រទេស​ថៃ ជាមួយ​កីឡាករ​ស្វីស jaroslav Jartim មក​ពី​ក្លិប​ប្រដាល់ Legacy Gym Ubon។ កម្មវិធី​ប្រកួត​នេះ ចាប់​ផ្ដើម​ពី​ម៉ោង៤​ល្ងាច រហូត​ដល់​ម៉ោង ១២​យប់។

 

មុន​ចេញ​ដំណើរ​ទៅ​បាងកក រិទ្ធី បាន​អះ​អាង​ប្រាប់ Sabay ថា៖ «ខ្ញុំ​សង្ឃឹម ៨០​ភាគ​រយ​ហើយ​បង ដែល​គិត​ថា​នឹង​បាន​ជ័យ​ជម្នះ​មក​ខ្មែរ​វិញ… រាល់​ថ្ងៃ​នេះ​ខ្ញុំ​កំពុង​ហាត់​ខ្លាំង​មែន​ទែន ចេញ​ពី​ភ្ជុំ​មក​ខ្ញុំ​បុក​​ហាត់​បាន​មួយ​អាទិត្យ​ហើយ»។ កីឡាករ​ជើង​ខ្លាំង MMA ​រូប​នេះ​បាន​និយាយ​ដោយ​​ទំនុក​ចិត្ត ​ព្រោះ​ធ្លាប់​ឈ្នះ​កីឡាករ​ស៊ុយអែត​កាល​ប្រកួត​អន្តរជាតិ​លើក​ដំបូង​របស់​ខ្លួន​ត្រឹម​ទឹក​ទី១ ប៉ុណ្ណោះ។

 

ចំណែក​លោក ហ៊ុន ច័ន្ទរាជ គ្រូ​បង្ហាត់​ផ្ទាល់​របស់​កីឡាករ ថៃ រិទ្ធី នៅ​ក្លិប​ប្រដាល់ Cambodian Top Team បាន​បញ្ជាក់​ថា កីឡាករ​ស្វីស​ដែល​ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា ធ្លាប់​មាន​បទ​ពិសោធន៍​ឡើង​វាយ​ក្នុង​ទ្រុង​ជាង ២០​លើក​ដែរ ព្រម​ទាំង​ធ្លាប់​ឈ្នះ​ក្រវាត់​ផង។ ចំពោះ​​សង្ឃឹម​ឈ្នះ​ក្នុង​ប្រកួត​នេះ លោក​មាន​រហូត​ដល់ ៩០​ភាគ​រយ ព្រោះ​ធ្លាប់​ជោគជ័យ​ច្រើន​ពេល​នាំ​កីឡាករ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស៕

 

ថៃ​ រិទ្ធី ឡើង​ប្រកួត​ក្នុង​ទ្រុង​នៅ​ថៃ​ស្អែក​នេះ​សង្ឃឹម​ឈ្នះ ៨០​%

 

ការ​ប្ដេជ្ញា​ចិត្ត​របស់ ថៃ រិទ្ធី៖ 

 

 

អត្ថបទ៖ គង់ វិសាល