បុរស​ម្នាក់​​​កាប់ដី​ធ្វើ​ចំការ​ប៉ះ​ចំ​គ្រាប់​​ ផ្ទុះ​រង​របួស​​

ខេត្ត​កណ្តាល​ ៖ កាល​ពី​វេលា​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​៣០ តុលា ២០១៥ នៅ​ចំណុច​វាល​ប្រាំង​ព្រែក​ជ្រៅ​ ស្ថិត​ក្នុង​ភូមិ​ខ្លា​ត្រាំ ឃុំ​កំពង់​លួង ស្រុក​ពញា​ឭ មាន​ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​​​កប់​ក្នុង​ដី​បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួសសុុះ​ពេញ​ខ្លួន​​។

​​​បុរស​រង​គ្រោះ​ឈ្មោះ​ឈៀង អៀន អាយុ​៥៦​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ខ្លា​ត្រាំ ឃុំ​កំពង់​លួង។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ដើរ​ទៅ​កាន់​ចំណុច​ខាង​លើ​យក​ចប​ជីក​កាប់​ដី​ ស្រាប់​តែ​កាប់ចំ​គ្រាប់​ដែល​កប់​ក្នុង​ដី​ផុក​មាន​ទឹក​លិច​មើល​ពុំ​ឃើញ​បណ្តាល​ឱ្យ​ផ្ទុះ​រង​របួស​តែ​ម្តង​​។ បន្ទាប់​ពី​ផ្ទុះ​គ្រាប់​ត្រូវ​របួស​ហើយ​ជន​រង​គ្រោះ​នៅ​មាន​ស្មារតី​បាន​ដើរ​មក​ផ្ទះ​ដោយ​ខ្លួន​ឯង ហើយ​ត្រូវ​បានក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះភ្លាមៗដែរ​៕