ចំណាយ​ពេល​២០ឆ្នាំ ​​ញ៉ាំ​មី៥៦០០​ប្រភេទ​ជុំវិញ​ពិភព​លោក​ ស្វែង​រក​រសជាតិ​ឆ្ងាញ់បំផុត


ចំណាយ​ពេល​២០ឆ្នាំ ​​ញ៉ាំ​មី៥៦០០​ប្រភេទ​ជុំវិញ​ពិភព​លោក​ ស្វែង​រក​រសជាតិ​ឆ្ងាញ់បំផុត

បុរស​ជនជាតិ​ជប៉ុន​ម្នាក់​មាន​ឈ្មោះ​ Toshio Yamamoto ​បាន​ចំណាយ​ពេល​វេលា​ស្វែងរក​ និង​ភ្លក់​រសជាតិ​មី​ប្រភេទ​ខុស​ៗ​គ្នា​ពី​ ៤០​ប្រទេស​ជុំ​វិញ​ពិភព​លោក ដែល​សរុប​ទៅ​គឺ​មាន​មី​ដល់​ទៅ​ ៥៦០០ប្រភេទ តែ​​រក​ពុំ​ទាន់​បានរសជាតិល្អ​ផ្ដាច់គេ។​

 

ចំណាយ​ពេល​២០ឆ្នាំ ​​ញ៉ាំ​មី៥៦០០​ប្រភេទ​ជុំវិញ​ពិភព​លោក​ ស្វែង​រក​រសជាតិ​ឆ្ងាញ់បំផុត

 

​មី និង​គុយទាវ ដែល​មាន​រសជាតិ​ពិសេស ​ត្រូវ​បាន​​បុរស​វ័យ​៥៥ឆ្នាំ​រូប​នេះ ​កត់​ចូល​​ក្នុង​សៀវភៅ​ចំនួន ២ក្បាល ហើយ​ពេល​នេះ​​លោក​​បាន​បោះ​បង់​ចោល​ការ​ងារ ​ដើម្បី​​ពិចារណា​រកមើល​​មី​ទាំង​នោះ មួយ​ណា​មាន​រស​ជាតិ​ឆ្ងាញ់​ជាងគេ​បំផុត។

 

​​លោក Yamamoto មកពី​តំបន់ Kanagawa ប្រទេស​ជប៉ុន ​ចូល​ចិត្ត​ទទួល​ទាន​​មី ឬ​គុយទាវ​តាំងពី​នៅ​វ័យ​ក្មេង​មក​ម្ល៉េះ។ បើ​យោង​​តាម​សារព័ត៌មាន​ជប៉ុន The Asahi Shimbun ​ផ្សាយ​ថា ពេល​នេះ​លោក​បាន​ជួប​​មី​​រស​ជាតិ​ថ្មី​ ដែល​មិន​​ធ្លាប់​ភ្លក់​ពី​មុន។ យ៉ាង​ណា​ក្ដី ក្នុង​នាម​ជា​វិស្វករ​ឌីហ្សាញ​គ្រឿង​អេឡិចត្រូនិក លោក​បាន​ដើរ​ជា​ច្រើន​ប្រទេស ដើម្បី​រកមើល​​​ម៉ាក​មី​ថ្មីៗ។​

 

នៅ​ពេល​មួយ ​​បុរស​ចម្លែក​រូប​នេះ ធ្លាប់​ពិសា​មី​សម្រាប់​អាហារ​ពេល​ព្រឹក​ រយៈ​ពេល​៧ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ប៉ុន្តែ​ពេល​នេះបាន​កាត់​បន្ថយ​នៅ​ត្រឹម ៥ថ្ងៃ​ប៉ុណ្ណោះ​។ ​លោក​បាន​​​​ចាប់​ផ្ដើម​សរសេរ​ប្លុក​មួយ​ឈ្មោះ i-ramen ក្នុង​ឆ្នាំ ១៩៩៦ ដោយ​មាន​អ្នក​ចូល​មើល ១,៤លានដង និង​​ក្រោយ​មក​​បង្កើត Youtube Channel មួយ​ឈ្មោះ Tontantin សម្រាប់​បង្ហោះ​វីដេអូ ដោយ​មាន​ចូល​មើល​ជាង ២២លានដង។

 

ចំណាយ​ពេល​២០ឆ្នាំ ​​ញ៉ាំ​មី៥៦០០​ប្រភេទ​ជុំវិញ​ពិភព​លោក​ ស្វែង​រក​រសជាតិ​ឆ្ងាញ់បំផុត

 

មក​ទល់​ពេល​នេះ Yamamoto សាកល្បង​ភ្លក់​មី​ និង​គុយទាវ​បាន​ចំនួន ៥៦៥៧​ រស​ជាតិ​ហើយ ដោយ​ពេល​ភ្លក់​ម្ដង​ៗ លោក​​បាន​ថត​ជា​វីដេអូ​ទុក​ផង​ដែរ។ ក្រោយ​ពិនិត្យ​មើល​យ៉ាង​លម្អិត​អំពី​តម្លៃ វិធី​ចម្អិន និង​​សារធាតុ​ចិញ្ចឹម​ លោក​បាន​ជ្រើស​រសជាតិ​ល្អ​ផ្ដាច់​គេ​ដោយ​ឲ្យ​ចំណាត់​ថ្នាក់​ផ្កាយ ៥។ តែ​ពេល​​​នេះ​មិន​ទាន់​មាន​រស​ជាតិ​ណាមួយ​ដែល​លោក​ឲ្យ​ផ្កាយ​ប្រាំ​នោះ​ទេ មាន​ត្រឹមតែ​ផ្កាយ ៤ប៉ុណ្ណោះ។​

 

ដោយ​សារ​ការ​ឆ្លៀត​ឱកាស​ក្នុង​ការ​ស្វែង​រក​រស​ជាតិ​មី​ ​ក្រោម​ស្លាក​ជា​អ្នក​វិស្វករ​ក្ដី លោក​បាន​ក្លាយ​ជា​អ្នក​ជំនាញ​ជ្រើស​រើស​មី និង​បាន​បោះពុម្ព​សៀវភៅ​ចំនួន​ពីរ​ក្បាល​ឈ្មោះ Sokuseki Mencyclopedia កាលពី​ខែ​សីហា កន្លង​ទៅ​នៅ​កោះ​តៃវ៉ាន់៕

 

ចំណាយ​ពេល​២០ឆ្នាំ ​​ញ៉ាំ​មី៥៦០០​ប្រភេទ​ជុំវិញ​ពិភព​លោក​ ស្វែង​រក​រសជាតិ​ឆ្ងាញ់បំផុត

 

ចំណាយ​ពេល​២០ឆ្នាំ ​​ញ៉ាំ​មី៥៦០០​ប្រភេទ​ជុំវិញ​ពិភព​លោក​ ស្វែង​រក​រសជាតិ​ឆ្ងាញ់បំផុត

 

ចំណាយ​ពេល​២០ឆ្នាំ ​​ញ៉ាំ​មី៥៦០០​ប្រភេទ​ជុំវិញ​ពិភព​លោក​ ស្វែង​រក​រសជាតិ​ឆ្ងាញ់បំផុត

 

ចុចអាន៖ បុរស​ម្នាក់​ញ៉ាំ​ម្ទេស​​​​ជាង​ពីរ​គីឡូ​​​​​ក្នុង​មួយ​ថ្ងៃ អត់​មាន​បញ្ហា

ចុចអាន៖ បុរស​ម្នាក់​ស្ទើរ​ក្អួត​ឈាម​ ញ៉ាំ​បង្គា​មួយ​ចាន គិត​លុយ​អស់​​២៤០​ដុល្លារ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖​ ajw.asahi​​​