Art Night:The Bridge ធ្វើ​ឡើង​ដើម្បី​ឲ្យ​​​បរទេស​ស្គាល់​ខ្មែរ​កាន់តែ​ច្បាស់

កាលពី​រាត្រី​ថ្ងៃ​ពុធ នៅ​សណ្ឋាគារ មិត្ត​តូ មាន​កម្មវិធី​តាំង​ពិព័រណ៍​រូប​គំនូរ​ខ្មែរ ដែល​ជា​ស្នាដៃ​វិចិត្រករ ៤ រូប​សរុប​មាន​១២ ផ្ទាំង​ដើម្បី​ដាក់​បង្ហាញ​ឲ្យ​បរទេស ក៏​ដូចជា​ជន​រួម​ជាតិ​ទាំងអស់​បាន​ដឹង និង​ស្វែងយល់​អំពី​អត្ថន័យ​ពី​គំនូរ​នីមួយៗ។

Art Night:The Bridge ធ្វើ​ឡើង​ដើម្បី​ឲ្យ​​​បរទេស​ស្គាល់​ខ្មែរ​កាន់តែ​ច្បាស់

Art Night ត្រូវ​បាន​រៀបចំ​ឡើង​​ដោយ​ជនជាតិ​បរទេស​ពីរ​រូប​គឺ​អ្នកនាង Janneke Hoogstraaten និង​អ្នកនាង Chelsea Middendort ផ្ដោត​សំខាន់​លើ​ការ​ព្យាយាម​បង្កើត​ទំនាក់ទំនង​ដែល​មាន​​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​សិល្បៈ​ខ្មែរ​បុរាណ និង​សហសម័យ។ ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​ក៏​ដើម្បី​បង្កើត​ការ​សន្ទនា​ក្នុង​ចំណោម​សិល្បករ​ សិល្ប​ការិនី​ មិត្តភ័ក្ដិ និង​សារៈសំខាន់​នៃ​ប្រភេទ​វប្បធម៌​នា​ពេល​បច្ចុប្បន្ន។

Art Night:The Bridge ធ្វើ​ឡើង​ដើម្បី​ឲ្យ​​​បរទេស​ស្គាល់​ខ្មែរ​កាន់តែ​ច្បាស់

ចំណែក​លោក ហ៊ុន ចាន់សាន នាយក​សណ្ឋាគារ និង​ជា​អ្នក​ផ្ដួចផ្ដើម​កម្មវិធី​នេះ​មួយ​រូប​ផង​ដែរ​បាន​ថ្លែង​ដែរ​ថា ​”យើង​ធ្វើ​​បែបនេះ​ឡើង​ គឺ​ដើម្បី​ផ្សារភ្ជាប់​សណ្ឋាគារ​ទៅ​នឹង​វប្បធម៌ អរិយធម៌ និង​សិល្បៈ​របស់​ខ្មែរ​យើង។” លោក​បាន​បន្ត​ទៀត​ថា  Art Night:The Bridge គឺ​បាន​ជួយ​ទៅ​ដល់​វប្បធម៌​ខ្មែរ​យ៉ាង​ច្រើន​ផង​ដែរ​ តាម​រយៈ​ការ​បង្ហាញ​រូបភាព​ទាំងនោះ​នៅ​តាម​សណ្ឋាគារ ព្រោះ​បរទេស​ដែល​បាន​មក​កម្ពុជា​មិន​ប្រាកដ​ថា​បាន​ទៅ​សារមន្ទីរ​ដើម្បី​ទស្សនា​រូបភាព​អស់​ទាំងនោះ​ទេ។ តែ​ពេល​បាន​ដាក់​តាំង​នៅ​តាម​សណ្ឋាគារ​គឺ​ពួកគាត់​អាច​ឃើញ ស្គាល់ និង​បាន​ស្វែង​យល់​ពី​រូប​ទាំង​នោះ។

ក្រៅពី​នេះ​ អ្នក​ចូលរួម​អាច​ចូលរួម​គូរ​រូប​ផ្សេង​ៗ​នៅ​លើ​ផ្ទាំង​ក្រដាស​ពណ៌​ស ហើយ​វិចិត្រករ​ទាំង​អស់​ច្នៃ​រូប​ដែល​អ្នក​ចូលរួម​ទៅ​ជា​រូប​ផ្សេង​ៗ​តាម​គំនិត​របស់​ពួកគាត់​វិញ៕

អត្ថបទ៖ទ្រី រ៉ាវី